ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រូច​សើច​ជា​រុក្ខ​ជាតិ​ម្យ៉ាង​ជួយ​ផ្សំ​លើ​មុខ​ម្ហូប និង​ជា​ប្រភេទ​ឱសថ​បុរាណ​ជួយ​ដល់​សុខ​ភាព

14 ឆ្នាំ មុន

ក្រូច​សើច ជា​ធញ្ញ​ជាតិ​ស្ថិត​ក្នុង​អំបូរ​ក្រូច មាន​ដើម​ខ្នាត​តូច និង​មាន​លក្ខណៈ​ជា​គុម្ព ដោយ​នៅ​តាម​ដើម និង​មែក​មាន​បន្លា។ ស្លឹក​របស់​វា​មាន​ពណ៌​បៃ​តង​​ខ្ចី រហូត​ដល់​ពណ៌​បៃ​តង​ចាស់ មាន​ក្លិន​ក្រអូប​ឈួល ព្រោះ​មាន​ក្រពេញ​ប្រេង រីឯ​ផ្លែ​មាន​ពណ៌​បៃ​តង​ចាស់ ស្រដៀង​នឹង​ក្រូច​ឆ្មារ រាង​មូល ប៉ុន្តែ​មាន​ផ្ទៃ​រដិប​រដុប រសជាតិ​ជូរ និង​មាន​ក្លិន​ក្រអូប​ចាត់​ទុក​ថា​ជា​ធញ្ញ​ជាតិ​ឱសថ​បុរាណ​មួយ​ប្រភេទ មាន​ដើម​កំណើត​ស្ថិត​នៅ​ទ្វីប​អាស៊ី​ខាង​កើត​ឆៀង​ខាង​ត្បូង។

ជា​រឿយ​ៗ​រមែង​មាន​មនុស្ស​យក​ស្លឹក និង​សំបក​ក្រូច​សើច​ទៅ​ផ្សំ​ជា​អាហារ​ផ្សេង​ៗ​​ច្រើន​ប្រភេទ​ដូច​ជា តុំយ៉ាំ និង​ប្រហិត​ជា​ដើម។ ស្លឹក​ក្រូច​សើច​សម្បូរ​​ដោយ​សារ​ធាតុ​បេតា​ឃែរ៉ូទីន ដូច្នេះ​​នៅ​ពេល​ដែល​គេ​ទទួល​ទាន​ចូល​ទើប​ជួយ​ប្រឆាំង​នឹង​ជំងឺ​មហា​រីក​បាន ហើយ​ប្រយោជន៍​​របស់​វា​អាច​មាន​គុណ​សម្បត្តិ​ច្រើន​​ទៀត​ដូច​ជា​យក​ផ្លែ​ក្រូច​សើច​ទៅ​បក​​សំបក​ដុត​នឹង​ភ្លើង រួច​ច្របាច់​ជា​ទឹក​អាច​យក​ទៅ​កក់​សក់​ជួយ​រក្សា​សរ​សៃ​​សក់​ឱ្យ​មាន​ប្រសិទ្ធ​ភាព។

ក្រៅ​ពី​នេះ​អាច​យក​ក្រូច​សើច​ដែល​ដុត​រួច​ពុះ​ជា​២​កំណាត់ យក​ទៅ​លាប​នៅ​លើ​ស្បែក​លលាដ៏​ក្បាល​ឱ្យ​បាន​ជោក​សក់ នឹង​ជួយ​ការ​ពារ​សក់​ជ្រុះ ​ធ្វើ​ឱ្យ​សរ​សៃ​សក់​ខ្មៅ​រលើប​រលោង។ លើស​ពី​នេះ​លោក​អ្នក​អាច​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​បណ្តេញ​សត្វ​ល្អិត​បាន​មួយ​ចំនួន​ទៀតផង៕