រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានស្នើឲ្យនិស្សិតដែលបានក្លាយជាក្រុមគ្រូពេទ្យកងទ័ព«អាវស» បន្តគោរពក្រមសីលធម៌របស់ខ្លួនកុំឲ្យគេនិយាយរិះគន់ និងប្រមា.ថខ្លួន ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (University of Health Science )ចំនួន១,៣៩៦នាក់ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៨ ឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា ៖«បន្ទាប់ពីយើងគ្រប់គ្រងអ្នកឆ្លងជំងឺកូវីដ១៩ ជោគជ័យមកគ្រូពេទ្យដែលធ្លាប់ត្រូវគេប្រមា.ថក៏បានប្រែក្លាយខ្លួនទៅជាកងទ័ពអាវស ។ ឥលូវខ្ញុំរំពឹងទុកថា ពិសេសនិស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះដែលត្រូវក្លាយជាគ្រូពេទ្យ សូមរក្សាកិត្តិនាម ឈ្មោះជាកងទ័ព«អាវស» បន្តទៀតតាមរយៈនៃការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈឲ្យបានល្អដោយគ្មានវិធីណាល្អជាងនេះទេ» ។

សម្តេចបានលើកឡើងថា វិទ្យាសាស្ត្របច្ចេកទេសបាន បើគ្មានក្រមសីលធម៌គ្រប់គ្រងនោះទេនឹងនាំឲ្យមានគ្រោះថ្នាក់ថែមទៀត ។ សម្តេចបញ្ជាក់ថា ៖«អ្នកខ្លះរៀនសូត្រចេះ តែបែរជាបែកទៅជាខ្សោយ ឧទាហរណ៍ ៖ រៀនខាងឱសថសាស្ត្រ ប៉ុន្តែមិនគិតពីស្រាវជ្រាវផលិត ថ្នាំ ព្យាបាលជំងឺនោះទេ តែស្រាវជ្រាវផលិតអំពីគ្រឿងញៀ.នទៅវិញ ។ជាមួយគ្នានោះដែរ សម្តេចបានលើកឡើងថា អ្នកផលិតគ្រឿងញៀ.នដែលកំពុងតែចាប់ខ្លួននោះមិនមែនជាអ្នកធម្មតាទេ គឺជាពួកវិទ្យាសាស្ត្រដែលអាចផលិតធាតុបូកនឹងសារធាតុផ្សេងឲ្យក្លាយជាគ្រឿងញៀ.នបានដែលចំណុចនេះត្រូវបានគ្រប់គ្រង ។


សម្តេចក៏បានរំលឹកនូវរឿងរ៉ាវមួយចំនួនពាក់ព័ន្ធការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការប្រើប្រាស់វិធានការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ ។

សម្ដេចតេជោ ហ៊ុន សែន ដែលជាមេបញ្ជាការដ៏មុតស្រួចក្នុងពេលប្រយុទ្ធជាមួយជំងឺកូវីដ១៩ បានរំលឹកទៀតថា ប្រសិនបើប្រទេសមួយមានវ៉ាក់សាំងក៏មិនប្រាកដថា អាចគ្រប់គ្រងជំងឺកូវីដ១៩ បាននោះដែរប្រសិនបើមិនមានវិធានការចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវទេនោះ ។ គេនៅចាំបានថា នៅពេលដែលកម្ពុជាទទួលបានវ៉ាក់សាំងដំបូងបង្អស់ ពីសាធារណៈរដ្ឋប្រជាមានិតចិននោះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានប្រើប្រាស់នូវអភិក្រម«ផ្ការីក» ក្នុងការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ដែល ប្រឈមខ្លាំងដែលកាលពីពេលនោះមាននៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដោយសារប្រទេសនីមួយៗមានវិធានការខុសៗគ្នាប្រទេសមួយចំនួនប្រើវិធានការសមភាព ប៉ុន្ដែយើងប្រើអភិក្រមដែលចាប់ផ្ដើមស្រោចនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលឲ្យជោគ ។ អញ្ចឹងមានវ៉ាក់សាំងហើយមិនប្រាកដថា ត្រួតត្រាសភាពការណ៍បានទេបើសិនចាប់យកវិធានការខុស ។ នេះជាបទពិសោធន៍មួយដែលត្រូវចងក្រងសម្រាប់ពេលក្រោយ»។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលក៏បានរំលឹកដែរថា ប្រទេសអ្នកមានមួយចំនួនរកវ៉ាក់សាំងកូវីដ១៩ ចាក់ជូនពលរដ្ឋមិនបាន ព្រោះយឺតយ៉ាវក្នុងការសម្រេចចិត្តជ្រើសរើសប្រភពផ្គត់ផ្គង់វ៉ាក់សាំង ។ គ្រាដែលកម្ពុជាបានយកចិត្តជាបង្អែកយុទ្ធសាស្ដ្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ឯប្រភពដទៃទៀតជាប្រភពគាំទ្រ ។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, មានប្រទេសជាច្រើនប្រើប្រាស់វ៉ាក់សាំងដូចប្រទេសកម្ពុជាដែលជាការផ្គត់ផ្គង់របស់ប្រទេសចិន ក្នុងនោះរួមមាន ៖ ឥណ្ឌូនេស៊ី, ថៃ និងប្រទេសនៅមជ្ឈលបូព៌ាជាដើម ។ បន្ទាប់ពីប្រទេសចិន ក្រោយមកមានបណ្ដាប្រទេស ផ្សេងៗទៀតក៏ផ្គត់ផ្គង់ដល់កម្ពុជាផងដែរ៕

ចែករំលែកព័តមាននេះ