ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​​! ជីតា​ចាប់​ត្រី​ក្នុង​ស្ទឹង មិនដឹង​​ចៅ​​​ដើរ​តាម​ ពេល​បាត់ ទើប​ដឹង​ថា​ចៅ​ជួប​គ្រោះ​​អកុសល

11 ខែ មុន
  • បន្ទាយមានជ័យ

គួរ​ឱ្យ​អាណោចអាធ័ម​ណាស់ ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្ទឹង​ស្លា​.​ប់ ក្រោយ​ពេល​ដើរ​តាម​ជីតា​ទៅ​ចាប់​ត្រី ហេតុការណ៍​នេះ​កើតឡើង​

ខេត្តបន្ទាយមានជ័យ ៖ គួរ​ឱ្យ​អាណោចអាធ័ម​ណាស់ ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្ទឹង​ស្លា​.​ប់ ក្រោយ​ពេល​ដើរ​តាម​ជីតា​ទៅ​ចាប់​ត្រី ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០២​រសៀល ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ ២០២៣ ស្ថិត​នៅ​ភូមិ​បត់​ត្រង់​ធំ​លិច ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមាន​ជ័យ ។

បើ​តាម​នគរបាល​ស្រុ​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា កុមា​រា​រង​គ្រោះ​ខាងលើ​នេះ​មានឈ្មោះ រី មក​រា អាយុ​៤​ឆ្នាំ រស់នៅ​ភូមិ​បត់​ត្រង់​ធំ​លិច ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ មាន​ឪពុក​ឈ្មោះ រឿ​ន សំបូរ អាយុ​២៦​ឆ្នាំ និង​ម្តាយ ឈ្មោះ តាំង លី​ដា អាយុ ២៧​ឆ្នាំ ។

នគរបាល​បាន​បន្ត​ថា តាម​សម្តី​របស់​ជីតា​ឈ្មោះ ភឹ​ម រី អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​បត់​ត្រង់​ធំ​លិច ឃុំ​បត់​ត្រង់ បាន​ប្រាប់​ថា គាត់​បាន​យក​ចៅ​មក​ចិញ្ចឹម​មើលថែ​តាំងពី​អាយុ​១​ខួប​ម្ល៉េះ ចំណែក​ឪពុក​ម្តាយ​ចៅ​របស់​គាត់​ទៅ​រកស៊ី​នៅ​ប្រទេស​ថៃ​បាត់ ហើយ​ចៅ​ក៏​បាន​មក​នៅ​ជាមួយ​គាត់​រហូត​មក​។ លុះ​នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៣ ម៉ោង​០២​រសៀល គាត់​បាន​យក​សំណាញ់​ទៅ​ហ៊ុម​សំរាស់​ក្នុង​ស្ទឹង​មុខ​ផ្ទះ ដើម្បី​ចាប់​ត្រី លុះ​ពេល​ចាប់​ត្រី​បាន គាត់​ក៏​យក​ត្រី​មក​ផ្ទះ​អោយ​ប្រពន្ធ​ធ្វើ​ម្ហូប​។ បន្ទាប់​គាត់ (​ជីតា​) បាន​យក​ចានដែក​ចុះ​ទៅ​ចាប់​ត្រី​បន្ត ពេល​នោះ​ចៅ​របស់​គាត់​បាន​ចុះ​ទៅ​តាម​គាត់​ដែរ ហើយ​ឈរ​មើល​គាត់​ចាប់​ត្រី​។ លុះ​ពេល​ចាប់​បាន​មួយសន្ទុះ គាត់​ក៏​យក​ត្រី​មក​អោយ​យាយ (​ប្រពន្ធ​) ម្តងទៀត ចំណែក​ចៅ​រប​ស់គា​តា់​វា​ក៏​បាន​ដើរ​ឡើង​មក​តាម​គាត់​ពីក្រោយ​ដែរ​។

ជីតា​របស់​ក្មេង​រង​គ្រោះ​បន្ត​ទៀត​ថា នៅ​ពេល​យក​ត្រី​អោយ​យាយ​ហើយ គាត់​ក៏​ដើរ​ចុះ​ស្ទឹង​ចាប់​ត្រី​បន្ត​ទៀត តែ​ពេល​នោះ​គាត់​មិន​ចាប់អារម្មណ៍​ថា តើ​ចៅ​មក​តាម​ឬ​អត់​ទេ?​។ លុះ​បាន​ប្រហែល​១៥​នាទី ប្រពន្ធ​របស់​គាត់​បាន​ស្រែកហៅ​ចៅ​ថា «​មក​រា មក​រា​» តែ​មិន​លឺ​ឆ្លើយ​។ ពេល​នោះ​យាយ​បាន​សួរ​គាត់​ថា «​តា​មាន​ឃើញ​ចៅ​អត់​» ចំណែក​គាត់​ក៏​បាន​ស្ទុះ​មក​រក​ចៅ​នៅ​លើគោក តែ​អត់​ឃើញ​នោះ​ទេ​។ បន្ទាប់​មក​គាត់​ក៏​បាន​ចុះ​ទៅ​រាវរក​ក្នុង​ទឹកស្ទឹង ស្រាប់តែ​ឃើញ​ចៅ​លង់​ក្នុង​ទឹកស្ទឹង​ដែល​មាន​ជម្រៅ​មួយ​ម៉ែត្រ​កន្លះ​នោះ​តែ​ម្តង ពេល​នោះ​គាត់​ក៏​បាន​ស្រង់​ចៅ​មក​ធ្វើ​ចលនា ហើយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជប៉ុន ស្រុក​មង្គល​បូ​រី ប៉ុន្តែ​ជា​អរ​កុសល​លោកគ្រូ​ពេទ្យ​ប្រាប់​ថា «​ចៅ​របស់​គាត់​បាន​ដាច់ខ្យល់​ស្លា​.​ប់​ហើយ​» ។

ក្រោយ​ពេល​កើតហេតុ ស​.​ព​កុមា​រា​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​អោយ​សាច់ញាតិ ដើម្បី​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ