ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធ​គ្នា​បន្ត​ខ្លាំងក្លា​នៅ​ស៊ូ​ដង់​ ទោះ​មានការ​ចរចា

11 ខែ មុន

សង្គ្រាម​ស៊ូ​ដង់ ៖ ការ​ប្រយុទ្ធ​គ្នា​បន្ត​ខ្លាំងក្លា​នា​ថ្ងៃ​ទី​៨​ឧសភា​នៅ​ក្រុង​ខា​ទុម ​និង​តំបន់​ដទៃ​ៗ​ទៀត​នៃ​

សង្គ្រាម​ស៊ូ​ដង់ ៖ ការ​ប្រយុទ្ធ​គ្នា​បន្ត​ខ្លាំងក្លា​នា​ថ្ងៃ​ទី​៨​ឧសភា​នៅ​ក្រុង​ខា​ទុម ​និង​តំបន់​ដទៃ​ៗ​ទៀត​នៃ​ប្រទេស​ស៊ូ​ដង់ រវាង​កងកម្លាំង​របស់​ឧត្ដមសេនីយ​ដណ្ដើម​អំណាច​គ្នា​២​រូប ខណៈ​ការ​ចរចា​ពី​បទ​ឈប់​បាញ់​គ្នា​រវាង​តំណាង​ភាគី​ច្បាំង​គ្នា​ទាំង​២​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវ​បាន​ជាន់ឈ្លី​។

នៅ​រដ្ឋធានី​ស៊ូ​ដង់​ប្រជាជន​៥​លាន​នាក់ រស់នៅ​ក្នុង​ការ​ភ័.យ​ខ្លា.ច​ការ​ច្បាំង​គ្នា​៤​ស​ប្ដា​ហ៍​ជាប់​គ្នា​មក​ហើយដោយ​ស្ថិត​នៅ​ក្នុងផ្ទះ​។ គ្មា្ម​ន​ទាំង​ភ្លើង ទាំង​ទឹកជា​មួយ​ស្បៀង​ព្រមទាំង​ប្រាក់​កាស​កាន់តែ​ខើច ប្រជាជន​ទាំងនេះ​រស់​ជាមួយ​ប្រព័ន្ធ​សាមគ្គី​រវាង​អ្នក​ជិតខាង​គ្នា​ហើយ​នៅ​ក្នុងផ្ទះ​ខ្លាច​គ្រាប់កាំភ្លើង​ធ្លាក់់​ត្រូវ​។

ការ​ប៉ះទង្គិច​គ្នា​កើត​ចាប់តាំងពី​ថ្ងៃ​ទី​១៥​មេ​សា​មក រវាង​កងទ័ព​របស់​ឧត្ដមសេនីយ​អាប់​ដែល​ហ្វា​តា​អាល់​ប៊ូ​រ៉ា​ន និង​កងកម្លាំង​ប៉ា​រាំ​ជា​កងកម្លាំង​ជួយ​ទ្រទ្រង់​រហ័ស របស់​ឧត្ដមសេនីយ​ម៉ូ​ហា​មេ​ដ​ហាម​ដាន​ដា​ក្លូ ជា​ឧត្ដ​សេនីយ​២​រូប ធ្លាប់​រួមដៃគ្នា​ធ្វើ​រដ្ឋប្រហារ​យោធា កាលពី​ឆ្នាំ​២០២១ តែ​ពេល​នេះ​បែកបាក់​បែរមក​ច្បាំង​ដណ្ដើម​អំណាច​គ្នា​។ បទ​ឈប់​បាញ់​គ្នា​នានា​ត្រូវ​បាន​ប្រកាស​តែ​មិន​មានការ​គោរព​ឡើយ​។ ការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​ឧត្ដមសេនីយ​ទាំង​២​រូប​នេះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​កើន​ដល់​ជាង​៧៥០​នាក់ រួច​មនុស្ស​៥០០០​នាក់​រង​របួស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ