ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃ​ដ៏​​ខ្លាំង​ពុំធ្លាប់​មាន​​នៅ​កា​ណា​ដា​ ​មនុស្ស​​ច្រើន​ពាន់​នាក់​ត្រូវជម្លៀស​ចេញ​

2 ឆ្នាំ មុន

ប្រទេស​កា​ណា​ដា ៖ មនុស្ស​ច្រើន​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ ហើយ​ភូមិ​ទាំងឡាយ​ប្រែ​ក្លាយទៅជា​

ប្រទេស​កា​ណា​ដា ៖ មនុស្ស​ច្រើន​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ ហើយ​ភូមិ​ទាំងឡាយ​ប្រែ​ក្លាយទៅជា​ផេះ បណ្ដា​ទីតាំង​ប្រេង​ត្រូវ​បញ្ឈប់​សកម្មភាព ខណៈ​ភ្លើង​ឆេះ​ព្រៃ​ជិត​១០០​កន្លែង​នៅ​តែ​សកម្ម​នា​ថ្ងៃ​ទី​៨​ ឧសភា​ នៅ​ខេត្ត​កា​ណា​ដា ​អាល់​ប័​រ​តា ដែល​ស្នើ​ជំនួយ​ពី​រដ្ឋាភិបាល​សហព័ន្ធ​។

២​ថ្ងៃក្រោយ​ចេញ​ការ​ប្រកាស​អាសន្ន​ខេត្ត​អាល់​ប័​រ​តា​កា​ណា​ដា បាន​ស្នើ​កាលពី​ថ្ងៃ​ទី​៨ ​ឧសភា​ ជំនួយ​រដ្ឋាភិបាល​សហព័ន្ធ សម្រាប់​តស៊ូ​ប្រឆាំង​ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំង​ពុំ​ធ្លាប់​មាន​ពី​មុន​មក​។ នា​យប់​ថ្ងៃ​ទី​៨​ឧសភា​ភ្លើង​ឆេះ​ព្រៃ​ជិត​១០០​កន្លែង​នៅ​តែ​សកម្ម​ក្នុង​ខេត្ត​​នេះ ក្នុង​នោះ​ភ្លើង​ឆេះ​ព្រៃ​២៥​កន្លែង​មិន​អាច​គ្រប់គ្រង​បាន​។

នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​ លោក JUSTIN TRUDEAU​ថ្លែង​ថា ប្រជាជន​កា​ណា​ដា​ស្ថិត​ជា​និច្ច​នៅ​ជាមួយ​ប្រជាជន​ខេត្ត​អាល់​ប័​រ​តា ដែល​កំពុង​ប្រឈម​មុខជា​មួយ​ភ្លើង​ឆេះ​ព្រៃ​ដ៏​សែន​ទារុណ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ