ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីហ្គេម៖ បាល់ទះបុរសក្នុងសាល ឥណ្ឌូនេស៊ី នៅតែជាឥណ្ឌូនេស៊ី ខណៈកម្ពុជា ជួបថៃ យប់ថ្ងៃអាទិត្យ ទី៧​ឧសភា​នេះ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រុមបាល់ទះបុរសក្នុងសាល​ឥណ្ឌូនេស៊ី នៅតែខ្លាំង​ ដោយ​បានយកឈ្នះវៀតណាម ៣សិតជាប់ៗគ្នា នៅក្នុងការប្រកួតស៊ីហ្គេម ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាល្ងាចថ្ងៃអាទិត្យ ទី៧ ខែឧសភានេះ…

ភ្នំពេញ៖ ក្រុមបាល់ទះបុរសក្នុងសាល​ឥណ្ឌូនេស៊ី នៅតែខ្លាំង​ ដោយ​បានយកឈ្នះវៀតណាម ៣សិតជាប់ៗគ្នា នៅក្នុងការប្រកួតស៊ីហ្គេម ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាល្ងាចថ្ងៃអាទិត្យ ទី៧ ខែឧសភានេះ នៅស្តាតអូឡាំពិក​។ នៅតំបន់​អាស៊ាននេះ ឥណ្ឌូនេស៊ី ស្ថិតនៅចំណាត់​ថ្នាក់លេខ ១ លើកំពូលតារាង និង​ជាជើងឯកអាស៊ាន ១១សម័យ​​។​

ក្នុងចំណាត់ថ្នាក់នៅតំបន់​អាស៊ាន ​គឺថៃ នៅលេខ២ ហើយ​វៀតណាម នៅលេខ៣ និងកម្ពុជាយើង ស្ថិតនៅលំដាប់លេខរៀងទី៤​។

ក្រុមបាល់ទះ​បុរសក្នុងសាលរបស់​កម្ពុជាយើង ត្រូវប្រកួត​ជាមួយថៃ នៅម៉ោង ៧កន្លះយប់​ថ្ងៃអាទិត្យ ទី៧ ខែឧសភានេះ​ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​។ បើកម្ពុជា​ ឈ្នះថៃ គឺកម្ពុជាយើង នឹងត្រូវឡើងទៅជួប​ឥណ្ឌូនេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ ខណៈដែល​ឥណ្ឌូនេស៊ី ទើបតែយកឈ្នះ​កម្ពុជា ៣សិត​ជាប់ៗគ្នា ក្នុងការប្រកួត​ក្នុងពូល A កាលពីយប់ថ្ងៃសៅរ៍ ទី៦ ខែឧសភា។​

ប៉ុន្តែ​បើ​កម្ពុជាចាញ់ថៃ នោះកម្ពុជា​យើង ក៏ត្រូវប្រកួត​ជាមួយវៀតណាម ដើម្បីដណ្តើម​យក​លេខ៣ មេដាយសំរិទ្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅឆ្នាំ២០២៣ នេះ​ ដែល​កម្ពុជាយើង ជាម្ចាស់ផ្ទះ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ