ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​WAGNER​ស្នើ់​ក្រុង​មូ​ស្គូ​ប្រគល់​ទីតាំង​ខ្លួន​ដល់​កងកម្លាំង​ឆេ​ត​ឆេ​នី

11 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រមុខ​ក្រុម​ទាហាន​ស៊ី​ឈ្នួល​រុ​ស្ស៊ី WAGNER បាន​ផ្ញើ​សារ​មួយ​ដល់​រដ្ឋមន្ត្រី​ការពារ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រមុខ​ក្រុម​ទាហាន​ស៊ី​ឈ្នួល​រុ​ស្ស៊ី WAGNER បាន​ផ្ញើ​សារ​មួយ​ដល់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី​ លោក​ស័​រ​ហ្គេ​យ​ឆ​យ​ហ្គូ ដោយ​ក្នុង​លិខិត​នោះ​លោក​ស្នើ​ប្រគល់​បណ្ដា​ទីតាំង​ដែល​កងកម្លាំង​លោក​កាន់កាប់ ក្នុង​ក្រុង​បាក់​មូ​ដ​ឲ្យ​ដល់​កងកម្លាំង​របស់​មេដឹកនាំ​ឆេ​ត​ឆេ​ន​នី​លោក​រ៉ា​ម​ហ្សា​ន​កា​ឌី​រ៉ូ​វ​។

ក្នុង​លិខិត​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៦​ឧសភា លោក​អេ​វ​ហ្គេ​នី​ព្រី​ហ្គោ​ហ្ស៊ី​ន​សរសេរ​ថា ខ្ញុំ​ស្នើ​ដល់​លោក​ឲ្យ​ចេញ​បទបញ្ជា​ប្រយុទ្ធ អំពី​ការ​ផ្ទេរ​មុន​ពាក់កណ្ដាល​យប់​ថ្ងៃ​ទី​១០​ ឧសភា បណ្ដា​ទីតាំង​របស់​កងកម្លាំង​WAGNER ឲ្យ​ដល់​បណ្ដា​កងឯកភាព​AKHMAT ក្នុង​មូលដ្ឋាន​ក្រុង​បាក់​មូ​ដ​និង​តំបន់​ជុំវិញ​ក្រុង​នេះ​។ មេដឹកនាំ​កងកម្លាំង​យោធា​ឯកជន​នោះ​ថ្លែង​ទៀត​ថា សំណើ​នោះ​ត្រូវ​បាន​លើក​ឡើង មក​ពី​ការ​ខ្វះ​គ្រប់​រំសេវ​ចាប់តាំងពី​យូរ​មក​ហើយ ដូច​លោក​ធ្លាប់​ប្រកាស​ជា​ច្រើន​លើក ដោយ​ចោទ​អគ្គ​សេនាធិការដ្ឋាន​កងទ័ព​ថា​មិន​ផ្ដល់​ឲ្យ​ខ្លួន​គ្រប់គ្រាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ