ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិច​គ្នា​រវាង​ជនជាតិភាគតិច​ក្នុង​រដ្ឋ​ឥណ្ឌា​មួយ ​ស្លា.ប់​​ជាង​​​៥០​នាក់

2 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ទីភ្នាក់ងារ​ព័ត៌មាន​ឥណ្ឌា​PTI រាយការណ៍​នា​ថ្ងៃ​ទី​៦​ឧសភា​ថា ការ​ប៉ះទង្គិច​គ្នា​ដ៏​កក្រើក​

ប្រទេស​ឥណ្ឌា ៖ ទីភ្នាក់ងារ​ព័ត៌មាន​ឥណ្ឌា​PTI រាយការណ៍​នា​ថ្ងៃ​ទី​៦​ឧសភា​ថា ការ​ប៉ះទង្គិច​គ្នា​ដ៏​កក្រើក​ចាប់តាំងពី​ថ្ងៃ​ទី​៣​ឧសភា​មក ក្នុង​រដ្ឋ​ម៉ា​នី​ពួរ​ភាគ​ឦសាន​ឥណ្ឌា បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ឡើង​ដល់​៥៤​នាក់​ហើយ ។

សភាពការណ៍​ក្នុង​រដ្ឋ​ជាប់​ព្រំដែន​ជាមួយ​មី​យ៉ា​ន់​ម៉ា​នេះ បាន​ពុះកញ្ជ្រោល​ពី​ថ្ងៃ​ទី​៣​ឧសភា​មក ពេល​មាន​បាតុកម្ម​របស់​បណ្ដា​សហគមន៍​កុលសម្ព័ន្ធ ដែល​តវ៉ា​ប្រឆាំង​សំណើ​របស់​កុលសម្ព័ន្ធ​MEITEI ជា​ក្រុម​ជនជាតិភាគតិច​មាន​ភាគច្រើន​ក្នុង​រដ្ឋ​ម៉ា​នី​ពួរ ឲ្យ​ទទួល​បាន​បណ្ដា​វិធានការ​រើសអើ.ង​វិជ្ជមាន​។

ទាហាន​ឥណ្ឌា​ច្រើន​រយ​នាក់​ត្រូវ​បាន​បញ្ជូន​មក​កាលពី​ថ្ងៃ​ទី​៤​ឧសភា ហើយ​ទទួល​បទបញ្ជា​ឲ្យ​បា.ញ់ប្រហារ​ពេល​មាន​ករណី​ជ្រុលនិយម​ប៉ុនប៉ង​ស្ដារ​ភាព​ស្ងប់ស្ងាត់​ឡើង​វិញ​។ អាជ្ញាធរ​ក៏​កាត់​ផ្ដាច់​អ៊ី​ន​ធើ​រ​ណេ​ត ​និង​ដាក់​បំរាម​គោ​ចរណ៍​។ សភាពការណ៍​នៅ​តែ​តានតឹង​នា​ថ្ងៃ​ទី​៦ ​ឧសភា​ ក្រោយ​អំពើ​ហិ.ង្សា​ថ្មី​ៗ​នា​យប់​ថ្ងៃ​ទី​៥​ឧសភា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ