ផ្ទុះភ្នំភ្លើងនៅហ្គាតេម៉ាឡា មនុស្សជាច្រើននាក់ត្រូវជម្លៀសចេញ
ប្រទេសហ្គាតេម៉ាឡា ៖ ភ្នំភ្លើងFUEGO ស្ថិតនៅជិតរដ្ឋធានីហ្គាតេម៉ាឡា ជាភ្នំភ្លើងសកម្មមួយនៅអា
ប្រទេសហ្គាតេម៉ាឡា ៖ ភ្នំភ្លើងFUEGO ស្ថិតនៅជិតរដ្ឋធានីហ្គាតេម៉ាឡា ជាភ្នំភ្លើងសកម្មមួយនៅអា
ប្រទេសហ្គាតេម៉ាឡា ៖ ភ្នំភ្លើងFUEGO ស្ថិតនៅជិតរដ្ឋធានីហ្គាតេម៉ាឡា ជាភ្នំភ្លើងសកម្មមួយនៅអាមេរិកកណ្ដាល។ អាជ្ញាធរមូលដ្ឋានគូសបញ្ជាក់ថា ប្រជាជនជាង១ពាន់នាក់ត្រូវបានជម្លៀសចេញកាលពីថ្ងៃទី៤ឧសភាក្រោយការផ្ទុះភ្នំភ្លើងនេះ។
ការផ្ទុះដែលចាប់ផ្ដើមនាពេលព្រឹកបណ្ដាលឲ្យមានការបញ្ចេញពពកផ្សែងស្ងៀមមានលាយឧស្ម័ន ចំហាយទឹកនិងបំណែកនានាដែលមានកម្ដៅខ្ពស់ ហើយបំណែកទាំងនេះជះចេញក្នុងល្បឿនដ៏លឿននាំឲ្យមានការបារម្ភចំពោះសន្តិសុខរបស់ប្រជាជនដែលរស់នៅជុំវិញភ្នំភ្លើងនោះ។ សរុបមនុស្ស១០៥៤នាក់នៃភូមិ៥ នៅជុំវិញភ្នំភ្លើងនេះត្រូវបានជម្លៀសចេញ ខណៈមនុស្សប្រមាណជា១៣០.០០០នាក់រស់នៅក្រោមការគំរា.មកំហែងរបស់ភ្នំភ្លើងFUEGO មានកម្ពស់់៣៧៦៣ម៉ែត្រ ស្ថិតនៅចម្ងាយត្រឹមតែ៣៥គីឡូម៉ែត្រពីរដ្ឋធានីហ្គាតេម៉ាឡា។ ភ្នំភ្លើងនេះក្នុងការផ្ទុះកាលពីខែធ្នូឆ្នាំ២០២២ ព្រលាយយន្តហោះអន្តរជាតិក្រុងហ្គាតេម៉ាឡាត្រូវបិទទ្វារ៕
ចែករំលែកព័តមាននេះ