ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​ថ្មី​មួយទៀត​ហើយ ​នៅ​ស៊ែរ​ប៊ី​ស្លា.ប់​៨​នាក់

2 ឆ្នាំ មុន

ប្រទេស​ស៊ែរ​ប៊ី ៖ តាម​ទូរទស្សន៍​រដ្ឋ​RTS​ថា មនុស្ស​យ៉ាងតិច​៨​នាក់​ស្លា.ប់​និង​១០​នាក់​រង​របួស កាលពី​

ប្រទេស​ស៊ែរ​ប៊ី ៖ តាម​ទូរទស្សន៍​រដ្ឋ​RTS​ថា មនុស្ស​យ៉ាងតិច​៨​នាក់​ស្លា.ប់​និង​១០​នាក់​រង​របួស កាលពី​យប់​ថ្ងៃ​ទី​៤​ ឧសភា ក្នុង​ការ​បា.ញ់ប្រហារ​ថ្មី​មួយ​នៅ​ជិត​ទីក្រុង​MLADENOVAC ស៊ែរ​ប៊ី ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៦០​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​បែ​ល​ហ្គ្រា​ដ​។

ខ្មាន់កាំភ្លើ.ង​បាន​បា.ញ់​ដោយ​កាំភ្លើ.ងស្វ័យប្រវត្តិ​លើ​មនុស្ស​១​ក្រុម​ចេញពី​រថយន្ត​មួយ​គ្រឿង​ ហើយ​រត់គេច​ខ្លួន​។ ប៉ូលិស​កំពុង​តាម​រក​ជន​នោះ​។ ការ​បាញ់ប្រហារ​នេះ​កើត​មាន​បន្ទាប់​ពី​ក្មេង​ប្រុស​អាយុ​ត្រឹម​១៣​ឆ្នាំ​ម្នាក់ បាញ់ប្រហារ​ក្នុង​សាលារៀន​មួយ​នៃ​ក្រុង​បែ​ល​ហ្គ្រា​ដ បណ្ដាល​ឲ្យ​សិស្ស​៨​នាក់​និង​សនិ្ត​សុខ​មា្ន​ា​ក់​ស្លាប់ កាលពី​ថ្ងៃ​ទី​៣​ឧសភា​។

ការ​បា.ញ់ប្រហារ​នេះ​នាំ​ឲ្យ​មានការ​ក្ដុក ក្ដួល​យ៉ាង​ខ្លាំង​នៅ​ស៊ែរ​ប៊ី ដែល​ការ​បា.ញ់​ប្រហារ​ក្នុង​គ្រឹះស្ថានសិក្សា​កម្រ​មាន​បំផុត​។ ការ​បា.ញ់ប្រហារ​កើត​មាន​នា​វេលា​ព្រឹក​នៅ​សាលា​VLADISLAV RIBNIKAR ដែល​ទទួល​សិស្ស​មាន​អាយុ​ពី​៧​ទៅ​១៥​ឆ្នាំ ហើយ​សាលា​នេះ​ស្ថិត​នៅ​កណ្ដាល​រដ្ឋធានី​បែ​ល​ហ្គ្រា​ដ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ