ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​ក្នុង​សាលា​មួយ​នៅ​ក្រុង​បែ​ល​ហ្គ្រា​ដ​ស្លា.ប់ជិត​១០​នាក់

2 ឆ្នាំ មុន

ប្រទេស​ស៊ែរ​ប៊ី ៖ សិស្សសាលា​៨​នាក់​ និងសនិ្ត​សុខ​មា្ន​ក់បាន​ត្រូវ​ស្លា.ប់ ដោយ​គ្រាប់កាំភ្លើ.ង

ប្រទេស​ស៊ែរ​ប៊ី ៖ សិស្សសាលា​៨​នាក់​ និងសនិ្ត​សុខ​មា្ន​ក់បាន​ត្រូវ​ស្លា.ប់ ដោយ​គ្រាប់កាំភ្លើ.ង
កាលពី​ថ្ងៃ​ទី​៣ ឧសភា ដែល​ខ្មាន់កាំភ្លើង​ជា​សិស្សម្នាក់ ត្រូវ​ចាប់ខ្លួន​នាំ​មក​កាន់​មន្ទីរពេទ្យ​សរសៃ
ប្រសាទ ក្រោយ​ការ​បាញ់ប្រហារ​យ៉ាង​បង្ហូរឈា.មនេះ ។

ការ​បា.ញ់ប្រហារ​នេះ​នាំ​ឲ្យ​មានការ​ក្ដុកក្ដួលយ៉ាង​ខ្លាំង​នៅ​ស៊ែរ​ប៊ី ដែល​ការ​បាញ់ប្រហារ​ក្នុង
គ្រឹះស្ថានសិក្សា​កម្រ​មាន​បំផុត ។ ការ​បា.ញ់ប្រហារកើត​មាន​នា​វេលា​ព្រឹក​នៅ​សាលា VLADISLAV
RIBNIKAR ដែល​ទទួល​សិស្ស​មាន​អាយុ​ពី​៧ទៅ​១៥​ឆ្នាំ ហើយ​សាលា​នេះ​ស្ថិត​នៅ​កណ្ដាល​រដ្ឋ
ធានី​​បែ​ល​ហ្គ្រា​ដ ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងមហាផ្ទៃ​ស៊ែរ​ប៊ី​គូសបញ្ជាក់​ថា កុមារ​៨​នាក់​និង​អ្នកយាម​ម្នាក់​បាន​ស្លា.ប់ ហើយ​កុមារ​៦​នាក់​ទៀត​ព្រមទាំង​អ្នកគ្រូ​ម្នាក់​រង​របួស ។ ក្នុង​ចំណោម​កុមារ​ដែល​ស្លា.ប់មាន​កុមារី​៧​នាក់ និង​កុមា​រាម្នាក់ ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ប្រមុខ​ប៉ូលិស​ក្រុង​បែ​ល​ហ្គ្រា​ដ ក្នុង​សន្និសីទ​សារព័ត៌មានមួយ ។ កុមារី​ជនជាតិ​បារាំង​ម្នាក់​ស្ថិត​ក្នុង​ចំណោម
កុមារ​រង​គ្រោះ ។ ចំណែក​កុមារ​២​នាក់​និង​គ្រូបង្រៀន​ម្នាក់​រង​របួសធ្ងន់ ។

កុមា​រាជា​ខ្មាន់កាំភ្លើ.ង​មាន​អាយុ​១៣​ឆ្នាំ​ត្រូវបាន​រក​ឃើញ​នៅ​ទីធ្លា​សាលា​ក្រោយ​ការ​បា.ញ់
ប្រហារ​បន្តិច​ហើយ​ត្រូវ​ចាប់ខ្លួន ។ ក្មេង​ប្រុស​នោះដែល​ក៏​ជា​អ្នករាយការណ៍​ប្រាប់​ប៉ូលិស ពី​ការ​បា.ញ់
ប្រហារ​របស់​គេ​ដោយ​ថា គេ​បាន​បា.ញ់​លើ​មនុស្សជា​ច្រើន​នាក់ ។ គេ​ថា​បាន​រៀប​ចំការ​បា.ញ់ប្រហារ
នេះ​អស់​ពេល​១​ខែ​ហើយ​ធ្វើ​បញ្ជី​ឈ្មោះ​បណ្ដាកុមារ​ដែល​គេ​ប៉ង​សម្លា.ប់ ។ ប្រធានាធិបតី​ស៊ែរ​ប៊ី
លោក​អា​ឡិច​សាន់​ដា​វូ​ស៊ិកបាន​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​ក្រោយ​មាន​សោកនាដកម្ម​នេះ​ថា ថ្ងៃនេះ​ជា
ថ្ងៃ​ដែល​លំបាក​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ស៊ែរ​ប៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ