បុណ្យវិសាខបូជា! មីយ៉ាន់ម៉ាដោះលែងអ្នកទោសប្រឆាំងជាង២ពាន់នាក់
ប្រទេសមីយ៉ាន់ម៉ា ៖ របបយោធាមីយ៉ាន់ម៉ាប្រកាសនាថ្ងៃទី៣ ឧសភា ពីការលើកលែងទោស ដល់អ្នក
ប្រទេសមីយ៉ាន់ម៉ា ៖ របបយោធាមីយ៉ាន់ម៉ាប្រកាសនាថ្ងៃទី៣ ឧសភា ពីការលើកលែងទោស ដល់អ្នក
ប្រទេសមីយ៉ាន់ម៉ា ៖ របបយោធាមីយ៉ាន់ម៉ាប្រកាសនាថ្ងៃទី៣ ឧសភា ពីការលើកលែងទោស ដល់អ្នកទោសប្រឆាំង២១៥៣នាក់ នាឱកាសបុណ្យពុទ្ធសាសនាវិសាខបូជា។
ក្នុងសេចក្ដីប្រកាសមួយរបបយោធាបញ្ជាក់ថា កងទ័ពដោះលែងអ្នកទោស២១៥៣នាក់ ដែលទទួលការកាត់ទោសផ្អែកលើច្បាប់៥០៥(a)ដែលតែងប្រើប្រាស់ប្រឆាំងពួកអ្នកកាសែតឬពួកសកម្មជន ក្រោមលេសបង្កការភ័.យខ្លា.ច ឬការព្រួយបារម្ភរបស់ប្រជាជន។ ច្បាប់ដ៏ចម្រូងចម្រាស់នេះដែលប្រើខ្លាំងក្រោយរដ្ឋប្រហារយោធាថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២១ គ្រោងកាត់ទោសដាក់ពន្ធនាគារដល់៣ឆ្នាំ។
កងទ័ពអះអាងថាការដោះលែងអ្នកទោសទាំងនេះ គឹសម្រាប់ឲ្យមានសន្តិភាពក្នុងអារម្មណ៍របស់ប្រជាជននិងដោយសារកាយវិការមនុស្សធម៌។ សេចក្ដីប្រកាសនេះបន្តថា បណ្ដាអ្នកដែលរំលោ.ភបំពា.នច្បាប់ជាថ្មី នឹងត្រូវបន្តទោសដែលនៅសល់និងទទួលទោសបន្ថែម។
ក្រោយការចេញផ្សាយពីការលើកលែងទោសនេះ មនុស្សច្រើនាក់បានប្រមូលផ្ដុំគ្នានៅមុខពន្ធនាគារINSEINក្រុងរ៉ង់ហ្គូន ចាំទទួលបងប្អូនសាច់ញាតិដែលចេញពីពន្ធនាគារ។ ការប្រកាសពីការដោះលែងអ្នកទោសទាំងនេះកើតមានបន្ទាប់ពីទស្សនកិច្ចនៅមីយ៉ាន់ម៉ា របស់រដ្ឋមន្ត្រីការបរទេសចិន លោកគីនហ្គាងដែលជួបជាមួយប្រមុខរបបយោធា ឧត្ដមសេនីយMIN AUNG HLAING ។ មនុស្សជាង២១.០០០នាក់ត្រូវចាប់ខ្លួនតាំងពីការធ្វើរដ្ឋប្រហារ ទម្លាក់លោកស្រីអ៊ួង សាន់ស៊ូជី មក៕
ចែករំលែកព័តមាននេះ