ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​បង្ក្រាប​ម្តង​ជា​ពីរ​ដង​ហើយ នៅ​តែ​មាន​ឈើ​រាប់​រយ​ម៉ែត្រគូបដដែល

11 ខែ មុន
  • ក្រចេះ

​ខេត្តក្រចេះ ​៖​ ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថិ​ច ខូ​.,​អិ​ល​ធី​ឌី ​(Think Biotech Co.,Ltd) ស្ថិត​នៅ​ឃុំកំពង់ចាម…

​ខេត្តក្រចេះ ​៖​ ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថិ​ច ខូ​.,​អិ​ល​ធី​ឌី ​(Think Biotech Co.,Ltd) ស្ថិត​នៅ​ឃុំកំពង់
ចាម ស្រុក​សំបូរ ខេត្តក្រចេះ បាន​រង​ការ​ចុះ​បង្ក្រាបដោយ​កម្លាំង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​ម្តង​
ជា​ពីរដង​ពាក់ព័ន្ធ​ករណី​បំផ្លាញ​ព្រៃឈើ​ក្រៅ​ដែន​គ្រប់គ្រងរបស់​ខ្លួន​ ដែលគេហៅថា បាន​កន្ទេលធំបន្លំដេក ។

ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថិ​ច​ខូ​.,​អិ​ល​ធី​ឌី​ (Think Biotech Co.,Ltd) បាន​ទទួល​សិទ្ធិ​ប្រើប្រាស់​ដី​ព្រៃ​រេច​រិល​របស់​រដ្ឋ​សម្រាប់​ដាំ​ឈើ​ជា​លក្ខណៈ ឧស្សាហ​កម្ម ក្រោម​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ ក្នុង​ទំហំផ្ទៃដី​សរុប​ចំនួន​៣៤,០០៧​ហិ​កតា​។​បច្ចុប្បន្ន​ក្រុមហ៊ិ​ន​នេះ​កំពុង​អនុវត្ត​ផែ​ការ​ដាំ​ដើម​អាកា​ស្យា ។

ក្រៅពី​ព្រៃ​រេច​រិល គឺ​គ្មាន​ព្រៃឈើ​ធំ​ៗ​ និង​មាន​តម្លៃនោះ ទើប​ជម្រុញ​អោយ​ក្រុមហ៊ុន​នេះ ឆក់​ឱកាសរកស៊ី​ខុស​ច្បាប់​កាប់​ឈើ​ក្រៅ​ដែន ជ្រក​ក្រោម​ក្រុមហ៊ុន​ស្របច្បាប់​។ ព្រៃឈើ​ដែល​ត្រូវ​កាប់​បំផ្លាញ​ដឹក​ចូល​ក្រុមហ៊ុនគឺ​កាប់​ចេញពី ចំណុច​ទីតាំង​មួយ​ចំនួន​ដូច អូរ​កំបោរ ត្រពាំង​ចែ​ម៉ែ ត្រពាំង​ទា ភ្នំ​ក្រហម រលំ​កាត់សក់ ត្រពាំង​កាត់សក់ អន្លង់​ពោន អូរ​កំបោរ​ក្រៅ រលំ​ទួល​ជ្រៃ អូរ​ក្តុល វាល​លំហាច ឬ​ហៅ​ថា រកា​សំយុង សោម​តា​ពោធិ ក្បាល​អូរ​គគី អូរ​កំបោរ​ក្នុង បន្ទាយ​សៀម និងចំណុច អូរ​សៀម ហើយ​ភូមិសាស្ត្រ​ទាំងនេះ​ដែរ ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​អនុរក្ស បរិស្ថាន​ជា​អ្នក​គ្រប់​គ្រង​​នៅ​ក្នុង​ទឹកដី​ស្រុក​សំបូរ ខេត្តក្រចេះ​។

ក្រោយ​ការ​បញ្ជា​ទិញ​ឈើ​ទាំងនោះ ​ត្រូវ​ដឹក​ចូល​ក្រុមហ៊ុន​ដោយ​ប្រើប្រាស់​គោ​យន្ត​កន្ត្រៃ រថយន្ត​ច្នៃ
ទៅ​ទម្លាក់​នៅ​ក្នុង​បរិវេណ​ទីតាំង​ក្រុមហ៊ុន ហើយ​អូស​បន្ត​ចូល​ក្នុង​រោងចក្រ​ដោយ​មាន​ម៉ាស៊ីន​យន្ត
ខ្នាត​យក្ស​សម្រាប់​ពុះ​ច្រៀក​ ដើម្បី​បានជា​ប្រភេទ​ឈើ​ដែល​អាច​ហែក​ច្បាប់​និង​ដឹក​ជញ្ជូន​បាន ដោយឡែក ​សម្រាប់​ប្រភេទ​ឈើ​ឈ្លីក កាប់​ពី​ព្រៃ​ទំហំប៉ិន​ហា​ប្រវែង​ណា គឺ​លើកដាក់​រថយន្ត​ខ្នាត​យក្ស​ទាំងអស់ មិន​មានការ​កែ​ច្នៃ​ក្នុង​រោងចក្រ​នោះ​ទេ​។

ទាក់ទិន​ករណី​បង្ក្រាប​ខាងលើ​ មានការ​កោតសរសើរ​ថា ក្រុមហ៊ុន លោក ជា ពៅ ត្រូវ​កម្លាំង​កង
រាជ​អាវុធហត្ថ​ផ្ទៃ​ប្រទេស​ថ្នាក់​ជាតិ​ចុះ​បង្ក្រាប​ម្តង​ជា​ពីរ​ដង​នៅ​តែ​អាច​ញុះ​ញ៉ុ​ង​គៀងគរ​ប្រជាពលរដ្ឋ​ចូលទៅ​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​ទៅ​លក់​អោយ​ខ្លួនបាន​យ៉ាង​រំភើយ មិនដឹង​សូកប៉ាន់​លុយ​កម្រាស់​ណា​ទេ​ទើប​អាច​បន្ត​រកស៊ី​របរ​ខុសច្បាប់​កាប់​បំផ្លាញ​ព្រៃឈើ​រង្គើ​មេឃ​បែប​នេះ​។

បើ​តាម​ប្រភព​ព័ត៌មាន​មួយ​អោយ​ដឹង​ថា​ គ្រាន់តែ​អ្នក​សារព័ត៌មាន​ត្បាញ​អាយ​ម្នាក់​ឈ្មោះ ចាន់ ធី
មាន​អាសយដ្ឋាន​នៅ​ខេត្តកំពង់ឆ្នាំង ទទួល​លុយក្នុង​មួយ​ខែ មួយ​រយ​លាន​រៀល សម្រាប់​រ៉ាប់រង
ទប់ស្កាត់​ និង​រត់ការ​អោយ​ក្រុម​អ្នក​សារព័ត៌មាន​ដែល​ចូលលុក​លុយ​ដល់​ចំណុចរសើប ។

ពាក់ព័ន្ធ​ការ​បង្ក្រាប​ខាងលើ​កម្លាំង​កង​រាជ​អាវុធហត្ថ​ផ្ទៃ​ប្រទេស​បាន​ឃាត់​ខ្លួ​នុំ​នុស្ស​ចំនួន​១១​នាក់​និង​គោ​យន្ត​កន្ត្រៃ​ផ្ទុក​ឈើ​ឈ្លីក​១១​គ្រឿង ​តែ​រហូត​មកទល់​ថ្ងៃ​ទី​២៨​ មេ​សា​ នេះ ​នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល​បន្ត​លើ​ចំណាត់ការ​យ៉ាងណា​នោះ​ដែរ​ បើ​ទោះ​ក្នុង​ប្រតិបត្តិការ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​បើកចំហ​នោះ​ដែរ​។

គេ​រង់ចាំ​មើល​ថា ​តើ​វាសនា​ក្រុមហ៊ុន​ស៊ី​ង បាយ​អូ​ថិ​ច របស់​លោក ជា ពៅ នោះ ទៅ​ជា​យ៉ាងណា?​ បើ​ការ​បង្ក្រាប​ដោយ​មិន​​ចេះរាងចាល​បែប​នេះ ​។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ