ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាសម្តែង Angelina Jolie ដឹកដៃMaddox ចូលរួមពិធី​នៅសេតវិមាន ដែលរៀបចំដោយប្រធានាធិបតីអាម៉េរិក

1 ឆ្នាំ មុន

(វ៉ាស៊ីនតោន)៖ តារាសម្តែងហូលីវូដដ៏ល្បីល្បាញ Angelina Jolie និង កូនប្រុសរបស់ខ្លួនគឺ Maddox បានចូលរួមពិធី​លាង​សាយភោជន៍​ផ្លូវរដ្ឋនៅសេតវិមាន ដែលរៀបចំដោយប្រធានាធិបតីអាម៉េរិក លោក…

(វ៉ាស៊ីនតោន)៖ តារាសម្តែងហូលីវូដដ៏ល្បីល្បាញ Angelina Jolie និង កូនប្រុសរបស់ខ្លួនគឺ Maddox បានចូលរួមពិធី​លាង​សាយភោជន៍​ផ្លូវរដ្ឋនៅសេតវិមាន ដែលរៀបចំដោយប្រធានាធិបតីអាម៉េរិក លោក Joe Biden និងភរិយាលោកស្រី Jill Biden ធ្វើឡើងស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងភរិយាលោកស្រី Kim Keon Hee ដែលធ្វើទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក។

តារាសម្តែង និងជាអ្នកធ្វើសប្បុរសធម៌អាយុ៤៧ឆ្នាំប អមដំណើរដោយកូនប្រុសច្បង Maddox អាយុ ២១ឆ្នាំ ចូលរួមក្នុងពិធីទទួលទានអាហារពេលល្ងាចថ្នាក់រដ្ឋនៅសេតវិមានកាលពីថ្ងៃពុធ។ គេចាប់អារម្មណ៍ថា Angelina Jolie ស្ថិតក្នុងឈុតពណ៌ស អាវធំម៉ាក Chanel ដ៏ស្រស់ស្អាត លម្អដោយគ្រឿងអលង្កា បបូរមាត់ពណ៌ក្រហមដិត និង សក់ពណ៌ទង់ដែងមូលទឹករលក ចំណែកកូនប្រុសច្បងរបស់ខ្លួនMaddox ស្ថិតក្នុងឈុតបែបផ្លូវការ គ្រ័រហ្សេ សង្ហាមួយបែប។

ក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់ជនល្បីៗដូចជា Chip និង Joanna Gaines ក៏ដូចជាកីឡាករ​ជិះ​ស្គី​ទឹកកក​អូឡាំពិក Chloe Kim ព្រម​ទាំង​ភ្ញៀវ​ជិត​២០០​នាក់​ផ្សេង​ទៀត​៕