ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​យន់​ វ៉ា​ដាច់​ប្រាក់​ដុល្លារ​ជា​រូបិយប័ណ្ណ​ទូទាត់​ច្រើន​បំផុត​ក្នុង​ប្រតិបត្តិការ​ឆ្លង​ព្រំដែន​នៅ​ចិន

11 ខែ មុន

ចិន ៖ ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​ថា ប្រាក់​យន់​ចិន​បាន​ក្លាយជា​រូបិយប័ណ្ណ ដែល​ត្រូវ​បាន​ប្រើប្រាស់​

ចិន ៖ ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​ថា ប្រាក់​យន់​ចិន​បាន​ក្លាយជា​រូបិយប័ណ្ណ ដែល​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​បំផុត​សម្រាប់​ប្រតិបត្តិការ​ឆ្លង​ព្រំដែន​នៅ​ក្នុង​ប្រទេស​ចិន កាលពី​ខែមីនា​កន្លង​ទៅ ដោយ​វ៉ា​ដាច់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ជា​លើក​ដំបូង ដែល​នេះ​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ទីក្រុង​ប៉េ​កាំ​ង ដើម្បី​ធ្វើ​អន្តរ​កម្ម​លើ​ការ​ប្រើប្រាស់​ប្រាក់​យន់​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​កាលពី​ថ្ងៃ​២៦ ខែមេសា ឆ្នាំ​២០២៣ កន្លង​ទៅ​។

ការ​ទូទាត់​ឆ្លងកាត់​ព្រំដែន និង​បង្កាន់ដៃ​ជា​ប្រាក់​យន់ បាន​កើនឡើង​ដល់កំណត់​ត្រា ៥៤៩.៩​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ខែមីនា បើ​ធៀប​នឹង ៤៣៤.៥​ពាន់​លាន​ដុល្លារ កាលពី​មួយ​ខែ​មុន​។ នេះ​បើ​យោង​តាម​ការ​គណនា​របស់ Reuters ដោយ​ផ្អែក​លើ​ទិន្នន័យ​ពី​រដ្ឋបាល​រដ្ឋ​នៃ​ការ​ផ្លាស់​ប្តូរ​បរទេស​។

ប្រាក់​យន់​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​រង្វង់ ៤៨.៤% នៃ​ប្រតិបត្តិការ​ឆ្លង​ព្រំដែន ខណៈ​ភាគហ៊ុន​របស់​ប្រាក់​ដុល្លារ​បាន​ធ្លាក់​ចុះ​ដល់ ៤៦.៧% បើ​ធៀប​នឹង ៤៨.៦% កាលពី​មួយ​ខែ​មុន ដោយ​បរិមាណ​នៃ​ប្រតិបត្តិការ​ឆ្លង​ដែន​គ្របដណ្តប់​ទាំង​គណនី​ចរន្ត ហើយ​និង​ដើមទុន​។

ប្រទេស​ចិន​បាន​និង​កំពុង​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​យន់ ដើម្បី​ទូទាត់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើ​អន្តរ​កម្ម​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​របស់​ខ្លួន​។ ប៉ុន្តែ​ទោះ​យ៉ាងណា ការ​ប្រើប្រាស់​ប្រាក់​យន់​នៅ​ក្នុង​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​តែ​មាន​កម្រិត​ទាប ទោះបីជា​វា​បាន​បង្ហាញ​ការ​កើន​ឡើងជា​លំដាប់​យ៉ាងណា​ក៏​ដោយ​។

បើ​យោង​តាម​ប្រភព​ពី​ទិន្នន័យ​ពី​ស្ថាប័ន សង្គម​សម្រាប់​ទូរគមនាគមន៍​ហិរញ្ញវត្ថុ​អន្តរ​ធនាគារពិភពលោក ដែល​ហៅ​កាត់​ថា SWIFT បាន​បង្ហាញ​ថា ចំណែក​ប្រាក់​យន់​នៃ​ប្រតិបត្តិការ​រូបិយប័ណ្ណ​សកល​សម្រាប់​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​បាន​កើនឡើង​ដល់ ៤.៥% នៅ​ក្នុង​ខែមីនា ខណៈ​ដែល​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​មាន​ចំនួន​រហូត​ដល់ ៨៣.៧១% ឯណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ