ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក គ្រាន់តែ​គេ​មើល​មុខ​មិន​បាន ជិះមក​​តាម​កា.ប់.​​​​របួស​​ស្តូក​ស្តឹង

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យុវជន​៣​នាក់​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​មក​ធ្វើការ គ្រាន់​មើល​មុខ​ក៏​ត្រូវ​ក្មេង​ទំនើង​២​នាក់​កាប់បណ្តាល​ឱ្យ​រង​របួស​២​នាក់ ក្នុង​ម្នាក់​របួសធ្ងន់ ។ ហើយ​ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៦ មេ​សា ឆ្នាំ​២០២៣…


ខេត្តបន្ទាយមានជ័យ ៖ យុវជន​៣​នាក់​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​មក​ធ្វើការ គ្រាន់​មើល​មុខ​ក៏​ត្រូវ​ក្មេង​ទំនើង​២​នាក់​កាប់បណ្តាល​ឱ្យ​រង​របួស​២​នាក់ ក្នុង​ម្នាក់​របួសធ្ងន់ ។ ហើយ​ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៦ មេ​សា ឆ្នាំ​២០២៣ ស្ថិត​ចំណុច​បរិវេណ​ដើម​ស្រល់ ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក ប៊ុ​ន ឆៃ​ដែន នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​ជ្រៅ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​២​នាក់​ក្នុង​ចំណោម​​៣​នាក់​ជិះ​ម៉ូតូ​ទៅ​ធ្វើការ​ត្រូវ​បាន​ក្មេង​ទំនើង​១​ក្រុម​មាន​គ្នា​២​នាក់​ជិៈ​ម៉ូតូ​១​គ្រឿង និង​កាំបិត​សាមូ​រ៉ៃ​១​ដើម កាប់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​របួស​២​នាក់​ម្នាក់​ធ្ងន់ កាប់​ចំ​កំភួនជើង​និង​ដៃ និង​ជន​រង​គ្រោះ​ម្នាក់​របួស​ម្រាមដៃ ហើយ​ត្រូវ​បាន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម​ៗ លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បានអោយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​អូរ​ជ្រៅ បាន​ចុះ​ភ្លាម​ៗ​ឃើញ​ជន​រង​គ្រោះ​២​នាក់​របួស ត្រូវ​បានសង្គ្រោះ ។

បើ​តាម​សម្តី​ជន​រង​គ្រោះ​២​នាក់​ក្នុង​ចំណោម​៣​នាក់​ដែល​ជិៈ​ម៉ូតូ​បានអោយ​ដឹង​ថា នៅ​ពេល​ដែល​ជិះ​ម៉ូតូ​ចេញពីផ្ទះ​មក​តាម​ផ្លូវ​បាន​ក្រឡេក​មើល​ធម្មតា​ទៅ​ក្មេង​ទំនើង​១​ក្រុម​មាន​គ្នា​២​នាក់​ហើយ​ជិះ​ហួស ។ ស្រាប់តែ​ក្មេង​ទំនើង​បាន​ជិះ​ម៉ូតូ​មក​ពីក្រោយ​កាប់​បណ្តាល​របួស​២​នាក់​ម្នាក់​របួស​កំភួន​ជើង និង​ដៃ​ធ្ងន់ ម្នាក់​ទៀត​របួស​ម្រាមដៃ ម្នាក់​ទៀត​រត់គេច​ផុត​។

លោក ប៊ុ​ន ឆៃ​ដែន បាន​បញ្ជាក់​ថា ក្រោយ​ក្មេង​ទំនើង​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​របួស​បាន​សាកសួរ​ជន​រង​គ្រោះ​ប្រាប់​ថា ដូច​មិន​ដែល​ស្គាល់គ្នា​ផង ហើយ​ក៏​មិន​ដែល​មាន​ទំនាស់​អ្វី​កើតឡើង​ផង នៅ​ពេល​ជិៈ​ម៉ូតូ​ក្រឡេក​មើល​មុខ​បន្តិច​សោះ​ជិៈ​ម៉ូតូ​មក​កាប់​ដោយ​មិនដឹង​ខ្លួន​បណ្តាល​របួស​២​នាក់​ម្នាក់​រត់​ផុត ហើយ​ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុង​ទទួល​បាន​មុខសញ្ញា និង​ស្គាល់​មុខ​ហើយ ដែល​ថត​បាន​ទាំង​២​នាក់​កំពុង​គេចខ្លួន និង​រក​ចាប់ខ្លួន​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

អត្ថបទសរសេរ ដោយ