ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២នាក់ជិះម៉ូតូឌុបគ្នា ជួបគ្រោះ​អកុសល​មុខខ្លោងទ្វារ​វត្ត​បាក់​ខែង​

11 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​បែ.កក្បាល​ស្លា.ប់​ភ្លាម​ៗ នៅ​មុខ​ក្លោ​ង​ទ្វារ​វត្ត​បាក់​ខែង និង​ម្នាក់​

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​បែ.កក្បាល​ស្លា.ប់​ភ្លាម​ៗ នៅ​មុខ​ក្លោ​ង​ទ្វារ​វត្ត​បាក់​ខែង និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​សា​ម៉ុ​យ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ បន្ទាប់​ពី​ជន​រងគ្រោះទាំង២នាក់​​ជួបគ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុ.កជាមួយ​ម៉ូតូ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៣ ស្ថិត​នៅ​ទល់មុខ​ក្លោ​ង​ទ្វារ​វត្ត​បាក់​ខែង ​​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦អា​ ​ស្ថិត​ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានីភ្នំពេញ ។

បុរស​រងគ្រោះ​ទាំង​២​នាក់​​​​​ខាងលើ មិនស្គាល់អត្តសញ្ញាណនោះទេ ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ឌូ​ក ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ 1GZ-3118 ។ ​ចំណែក​ភាគី​ខាង​រថយន្ត​បាន​បើក​គេចខ្លួន​បាត់​ ។​

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​​មួយគ្រឿង​ឌូ​ក ឌុ​ប​គ្នា​ក្នុង​ល្បឿន​លឿន ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ គេ​បានឃើញ​រថយន្ត​កូរ៉េ​មិន​ចាំ​ផ្លា​ក​លេខ បើ​ឆ្លងផ្លូវ​ចូល​វត្ត​ក្នុងទិស​ដៅ​ប​ញ្ជ្រា​សទិស​គ្នា មិន​ប្រយ័ត្ន​ក៏​បាន​បុ.ក​រថយន្ត​ខាងលើ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​​បុរស​ម្នាក់​ផ្លោង​ទៅ​ថ្នល់​រង​របួសធ្ងន់ ចំណែក​ម្នាក់​ទៀតបែកក្បាល​​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន រួម​ទាំង​អ្នក​យក​ព័ត៌មាន​បាន​ព្យាយាម​ទាក់ទង​ទៅ​កាន់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ តាម​រយៈ​ទូរស័ព្ទ​ដែល​នៅ​ជាប់​ខ្លួន​ស.ព​។

បច្ចុប្បន្ន​ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​វាស់​វែ​ង ព្រមទាំង​បាន​ប្រគល់​ស.ព​ទៅ​ឲ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួល​នៅ​ពេល​ក្រោយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ