ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ចំអក​ឲ្យ​ទណ្ឌិត សម រ​ង្ស៊ី ថា​អ្នក​ជួយ​ពង្រឹង​ឲ្យ​កាន់​អំណាច​កាន់តែ​ខ្លាំង ​បាន​យូរ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ចំអក​ទៅ​កាន់​ទណ្ឌិត សម រ​ង្ស៊ី ថា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ចំអក​ទៅ​កាន់​ទណ្ឌិត សម រ​ង្ស៊ី ថា ជា​ក្មួយ​មួយ ដែល​ស្រួល​ប្រើ ហើយ​បាន​ជួយ​សម្តេច ក្នុង​ការ​កាន់​អំណាច​បាន​យូរ និង​ខ្លាំង​ជាង​មុន ។

សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ជូន​គរុ​សិស្ស គរុ​និស្សិត និស្សិត និង​បុគ្គលិក​អប់រំ​ជាង ២​ពាន់​នាក់ នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​(NIE) នា​ព្រឹក ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៣ យ៉ាង​ដូច្នេះ​ថា ៖ «​អ្នកខ្លះ​ចេញ​មក​អះអាង​រាសី​ខ្ញុំ មិន​ដល់​រាសី​គេ​ទេ អើ​ធ្វើ​ម៉េច​រាសី​ខ្ញុំ​ទេ ទេវ​តា​ចារ​ឲ្យ​ធ្វើ​នាយក​រដ្ឋមន្ត្រី​គ្រប់គ្រង​ដី​ខ្មែរ​អស់​ច្រើន​ទស្សវត្សរ៍ ហើយ​គ្រប់គ្រង​ក្បាលពួក​នឹង​ទៀត និយាយ​ឲ្យ​ត្រង់​តែ​ម្តង​ទៅ​» ​។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​បាន​លើក​ឡើង​ថា ​៖ ​អ្នកខ្លះ​(​សម រ​ង្ស៊ី​)​ថា ​ហ៊ុន សែន​ ល្ងង់​ណាស់ តែ​សម្តេច​ថា បើ​ ហ៊ុន សែន​ ល្ងង់​ម៉េច​ប្រើ​ក្បាល​អ្នកឯង​បាន អ្នកឯង​ត្រូវ​បាន​ចាំ​ត្រង់​ហ្នឹង​។ ពេល​ចូល​ឆ្នាំ ​គួរ​ណាស់​ឈប់​បាញ់ ប៉ុន្តែ​ពេល​ចូលឆ្នាំ​វា​ជេរ​ឯង​ទៀត ។

​សម្តេច​ចំអក​ទៅ​កាន់ ​សម រ​ង្ស៊ី ​យ៉ាង​ដូច្នេះ​ថា​ ៖ «​ឥឡូវ​​អ្នក​ណា​ជួយ​ពង្រឹង​អំណា​ច​របស់ ​ហ៊ុន សែន​ គឺ​អា​មួយ​ហ្នឹង​ (​សម រ​ង្ស៊ី​) ​គឺ​ក្មេង​ស្រួល​ប្រើ​ណាស់ ​(​ខ្ញុំ​ហៅ​ក្មេងចុះ ​ព្រោះថា​ដូចក្មេង​បៀ​ប​ដៃ​អ៊ីចឹង​) ព្រោះថា​ ការ​កែ​រដ្ឋធម្មនុញ្ញ​ពី​២​ភាគ​៣ ទៅ​៥០​បូក​១ ​គឺជា​ការ​ប្រគល់អំណាច​កាន់​ខ្លាំង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​។ អ៊ីចឹង ​សូមអ្នក​គាំទ្រ​អ្នកឯង​ដឹងថា​ មេ​ខ្លួន​អន់ពេក​បាន​ ហ៊ុន សែន​ ខ្លាំង​» ​។

​សម្តេច​តេ​ជោ​ ក៏​បាន​លើក​ឡើង​ថា​ ទណ្ឌិត​ សម រ​ង្ស៊ី​ ជា​មនុស្ស​អន់ និង​ភ្លើ ហើយ​មិន​អាចលេង​ជាមួយ​សម្តេច​បាន​ទេ ។ ខ្ញុំ​ធ្លាប់​និយាយ​ថា មាន សត្រូវ​ ដែល​មានការ​វ័យឆ្លាត​ ល្អ​ជាង​មិត្តដែល​ល្ង​ង់ និង​ខ្សោយ ​ប៉ុន្តែ​អា​មួយ​នេះ គឺជា​សត្រូវ​ ដែល​ល្ងង់​តែ​ម្តង ​។

​សម្តេច​បាន​បន្ត​ថា​ សូ​ម្បី​តែ​ក្មួយ​ៗ ​ដែល​ធ្លាប់តែ​នៅ​ជាមួយ​អតីត​បក្ស​ប្រឆាំង ​ពេល​នេះ​នាំ​គ្នា​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ជា​បក្ស​កាន់​អំណាច ដូច្នេះ​ក្មួយ​ៗ និង​កូនៗ ​ដែល​ចូល​មក​ជាមួយ​គណបក្ស​ប្រជាជន​ បាន​កំពុងធ្វើការ​ដែល​គេ​ចង់​ធ្វើ រាប់​ទាំងបញ្ហា​បរិស្ថាន​ផង​។

សម្តេច​ ក៏​បាន​អះអាង​គណបក្ស​ប្រជាជន​គ្មាន​វប្បធម៌​លាប​ពណ៌ និង​ជេរ ​ថា​លក់​ក្បាល និង​ត្បត់​មនសិការ​នោះ​ទេ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ