ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងចរន្ត​ឆេះបង្គោលភ្លើងភ័យ​ផ្អើល​ទាំង​​ព្រលឹម ​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អណ្តាតភ្លើង​បាន​ឆាបឆេះ​ផ្អើល​ទាំង​ព្រឹក​ព្រលឹម​នៅ​ថ្ងៃ​ទី​២៤ មេ​សា ២០២៣ បន្ទាប់​ពីទុ​ស្សេឆេះ​​បង្គោល​ខ្សែភ្លើង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុងប៉ោយប៉ែត ។…

ខេត្តបន្ទាយមានជ័យ ៖ អណ្តាតភ្លើង​បាន​ឆាបឆេះ​ផ្អើល​ទាំង​ព្រឹក​ព្រលឹម​នៅ​ថ្ងៃ​ទី​២៤ មេ​សា ២០២៣ បន្ទាប់​ពីទុ​ស្សេឆេះ​​បង្គោល​ខ្សែភ្លើង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុងប៉ោយប៉ែត ។

ករណី​ទុ​ស្សេ​ឆ្លង​ចរន្ត​នេះ ខណៈ​អណ្តាតភ្លើង​កំពុង​ឆាបឆេះ​គេ​ឃើញ​អ្នកស្រុក​បាន​នាំ​គ្នា​ជួយ​បាច​ទឹក និង​អ្នកខ្លះ​ប្រើប្រាស់​ឧបករណ៍​បំពង់​ឧ​ស្ម័​ន្ម​បាញ់​ពន្លត់ភ្លើង ។ ដោយសារ​ចំណុច​កើត​ហេតុ​នៅ​មិន​ឆ្ងាយ​ពី​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត អាជ្ញាធរ​នឹង​សមត្ថកិច្ច​បាន​នាំ​គ្នា​ជួយ​ពន្លត់​និង​បាន​អន្តរាគមន៍​ហៅ​រថយន្ត​ពន្លត់​មក​ទាន់​ពេល ។

យ៉ាងណា​ក៏​ដោយ ករណី​អគ្គី​ភ័យ​នេះ បាន​រលត់​ទៅ​វិញ​ដោយសា​អ្នកស្រុក​ប្រើប្រាស់​ឧបករណ៍​បំពង់​​ឧ​ស្ម័​ន្ម​បាញ់​ពន្លត់ ជា​ពិសេស​ដោយសា​រថយន្តឈ្នួល​ដឹក​ទឹក​លក់​១​គ្រឿង​បើក​ឆ្លងកាត់​ផង ក៏​ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ហៅ​ជួយ​បាញ់​ពន្លត់​មុន ខណៈ​រថយន្ត​ពន្លត់​អគ្គិភ័យ​ផ្សេង​មិន​ទាន់​មក​ដល់ ។

អគ្គិភ័យ​នេះ​ មិន​បង្ករ​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ទេ ត្រឹមតែ​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​និង​ផ្ទះ​ជាប់​នោះ មានការ​ភិតភ័យ​តែ​ប៉ុណ្ណោះ ។

អត្ថបទសរសេរ ដោយ