ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ឆ្នាំចុងក្រោយ២០២៣សត្វផ្សោតកើតបាន១៧ក្បាល ខណៈ៣ឆ្នាំចុងក្រោយនេះស្លា.ប់ទៅវិញ២៩ក្បាល

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ យោង​តាម​ទិន្នន័យ​រយៈពេល​៣​ម្តង​ដែល​ទិន្នន័យ​កន្លង​មក​ចេញ​នូវ​ឆ្នាំ​២០២០ គឺ​ផ្សោត​ធំ​ផ្សោត​ពេញវ័យ​នៅ​ទន្លេមេគង្គ​រវាង​ខេត្តក្រចេះ​និង​ខេត្តស្ទឹងត្រែង​មាន​ចំនួន​៨៩​ក្បាល ក្នុង​នោះ​ដែរ​ខេត្តក្រចេះ​មាន​ប្រមាណ​ជា​៧០​ភាគរយ​នៃ​ចំនួន​សត្វ​ផ្សោត​សរុប​បាន​ន័យ​ថា នៅ​ក្នុង​ទន្លេមេគង្គ​ខេត្ត ក្រចេះ មាន​ចន្លោះ​ពី​៥៥​ទៅ​៦០​ក្បាល ។ មន្ត្រីជាន់ខ្ពស់​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ​លោក…

ខេត្តស្ទឹងត្រែង ៖ យោង​តាម​ទិន្នន័យ​រយៈពេល​៣​ម្តង​ដែល​ទិន្នន័យ​កន្លង​មក​ចេញ​នូវ​ឆ្នាំ​២០២០ គឺ​ផ្សោត​ធំ​ផ្សោត​ពេញវ័យ​នៅ​ទន្លេមេគង្គ​រវាង​ខេត្តក្រចេះ​និង​ខេត្តស្ទឹងត្រែង​មាន​ចំនួន​៨៩​ក្បាល ក្នុង​នោះ​ដែរ​ខេត្តក្រចេះ​មាន​ប្រមាណ​ជា​៧០​ភាគរយ​នៃ​ចំនួន​សត្វ​ផ្សោត​សរុប​បាន​ន័យ​ថា នៅ​ក្នុង​ទន្លេមេគង្គ​ខេត្ត ក្រចេះ មាន​ចន្លោះ​ពី​៥៥​ទៅ​៦០​ក្បាល ។

មន្ត្រីជាន់ខ្ពស់​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ​លោក ម៉ុ​ក ពន្លក បាន​លើក​ឡើង​ថា សម្រាប់​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ឆ្នាំ​២០២០ ២០២១ ចុងឆ្នាំ​២០២២ ក្រុមការងារ​យើង​បាន​ចុះ​អង្កេត​ប្រមូល​ទិន្នន័យ​កូន​ផ្សោត​ថ្មី​ដែល​ទើប​និង​កើត​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​ហ្នឹង​បាន​ចំនួន​១៧​ក្បាល​ដែល​បាន​កត់ត្រា​ក្នុង​បញ្ជី ប៉ុន្តែ​គួរ​អោយ​សោកស្តាយ​ទាំង​ផ្សោត​ចាស់ ផ្សោត​ជំទង់ និង​កូន​ផ្សោត​ដែល​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ទៅ​វិញ​អស់​ចំនួន​២៩​ក្បាល​ទាំង​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ត្រឹម​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែរ ។

លោក​បន្ត​ថា គិត​ត្រឹម​ខែមករា ឆ្នាំ​២០២៣ រហូត​មក​ដល់​ពាក់កណ្តាល​ខែមេសា ឆ្នាំ​២០២៣ គឺ​នៅ​អន្លុង​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ គឺ​យើង កត់ត្រា​កូន​ផ្សោត​កើត​ថ្មី​ចំនួន​២​ក្បាល ប៉ុន្តែ​ជា​អកុសល​នៅ​ថ្ងៃ​ទី​១៩ ខែមេសា​ឆ្នាំ​២០២៣ កន្លង​ទៅ​ថ្មី​ៗ​នេះ គឺ​កូន​ផ្សោត​ដែល​ទើប និង​កើត​នៅ​ថ្ងៃ​ទី​១៥ មេ​សា ត្រូវ​បាត់បង់​ទៅ​វិញ​ដោយសារ​ជាប់​ម៉​ង​អ្នកនេសាទ ។

បច្ចុប្បន្ន​សត្វ​ផ្សោត​ទន្លេមេគង្គ​រង​ការ​គំ​រា​.​ម​កំ​ហែ​.​ង​ដោយ​ឧបករណ៍​នេសាទ​បង សន្ទូចរនង និង​ឧបករណ៍​ឆក់ ដូច្នេះ​ទើប​រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​លេខ​៤៧​ន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ស្តី​ពី​ការ​កំណត់​តំបន់​គ្រប់គ្រង​សត្វ​ផ្សោត​ទន្លេមេគង្គ​ដែល​មាន​ប្រវែង​១២០​គីឡូម៉ែត្រ ចាប់ពី​ប៉ែក​ខាងក្រោម​ស្ថាន​មិត្តភាព​កម្ពុជា​- ចិន ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង រហូត​ដល់​ក្បាលកោះ​ទ្រង់ ខេត្តក្រចេះ ដោយ​ហាមឃាត់​ការ​ធ្វើ​នេសាទ​ដែល​ប្រើ​ឧបករណ៍​មង សន្ទូចរនង និង​ឧបករណ៍​នេសាទ​ខុសច្បាប់​ផ្សេង​ទៀត​។

ទន្ទឹម​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សហការ​ជាមួយ​រដ្ឋបាល​ខេត្តក្រចេះ ស្ទឹង​ត្រែង និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​បាន និង​កំពុង​បន្ត​ពង្រឹង​ការ​ការពារ​ជា​ប្រចាំ​នៅ​តំបន់​ដែល​សត្វ​ផ្សោត​រស់នៅ​ព្រមទាំង​បាន​បន្ត​អប់រំ ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​អំពី​ក​ម្លៃ​ជាស​កល​ដែល​មិន​អាច​កាត់ថ្លៃ​បាន​នៃ​សត្វ​ផ្សោត​ទន្លេ​គ​ង្គ​នេះ ។

ជា​លទ្ធផល​ការ​ប្រើ​មង សន្ទូចរនង និង​ឧបករណ៍​ឆក់​មានការ​ថយ​ចុះ​ប្រមាណ​ពី​៥០​ទៅ​៦០% ។ ទោះ​យ៉ាងនេះ​ក្តី​ការ​ឆ្លៀតឱកាស​ប្រើ​បង​សន្ទូចរនង និង​ការ​លួច​ប្រើ​ឧបករណ៍​ឆក់​បាន​កើត​មាន​ក្នុង​កន្លែង​មួយ​ចំនួន​ដែល​ជា​ហេតុ​នាំ​ឱ្យ​សត្វ​ផ្សោត​ស្លា​.​ប់ ។

រដ្ឋបាល​ជលផល​បាន​អំពាវនាវ​ដោយ​ទទូច​ដល់​បងប្អូន​ប្រជា​នេសាទ​ត្រូវ​ឈប់​ប្រើប្រាស់​បង​សន្ទូចរនង និង​ឧបករណ៍​នេសាទ​ខុសច្បាប់​ផ្សេង​ទៀត​ក្នុង​តំបន់​សត្វ​ផ្សោត​រស់នៅ​ជា​បន្ទាន់ ដើម្បី​ធានា​និរន្តរភាព​សព្ទ​ផ្សោត​សម្រាប់​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បង្កើន​ប្រាក់​ចំណូល និង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ៗ​បាន​ស្គាល់ និង​ថែរក្សា​បន្ត ។

លោក ម៉ុ​ក ពន្លក នាយ​ខណ្ឌ​ជលផល​ខេត្តក្រចេះ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​គឺ​មាន​ក្រុម​ឆ្មាំ​ទន្លេ​ចំនួន​១១​ប៉ុស្តិ៍​៤៤​នាក់​ដោយ​បាន​គាំទ្រ​ពី​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ហើយ និង​អង្គការ wwf បាន​ឧ​ប​ត្ថ​ម ថវិកា ប្រេង គឺ​ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​ក្នុង​១​ខែ​បាន​ចំនួន​ចន្លោះ​ពី​៧​ថ្ងៃ​ទៅ​១០​ថ្ងៃ ជា​លទ្ធផល​ការ​ប្រើ​បង​សន្ទូចរនង និង​ឧបករណ៍​ឆក់​មានការ​ថយ​ចុះ​ប្រមាណ​ពី​៥០​ទៅ​៦០​ភាគរយ ករណី​ឆក់​ត្រូវ​បាន​លុប​បំបាត់​ទាំងស្រុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ