ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​ណាស់​! ប្តី​ឌុ​ប​ប្រពន្ធ​មាន​ផ្ទៃពោះ​៧​ខែ និង​កូន​តូច​ជួប​គ្រោះ​អកុសល​លើ​កំណត់​ផ្លូវ​៦៧B

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​ជាមួយនឹង​រថយន្ត បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​៧​ខែ​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ និង​២​នាក់​ទៀត​

ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​ជាមួយនឹង​រថយន្ត បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​៧​ខែ​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ និង​២​នាក់​ទៀត​រង​របួសធ្ងន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៣ នៅ​លើ​កំណត់​ផ្លូវ​៦៧B ចន្លោះ​បង្គោល​គីឡូ​លេខ​២០-២១ ស្ថិត​ក្នុងភូមិ​ឈូក​មាស សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

អ្នកបើកបរ​រថយន្ត​ខាងលើ​មានឈ្មោះ ឃុ​ត សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជួសជុល​បង្គោល​សេវា​ទូរស័ព្ទ រស់នៅ​ភូមិ​ពន្លិច ឃុំ​ពាម​មាន​ជ័យ ស្រុក​ពាម​មាន​ជ័យ ខេត្តព្រៃវែង បាន​បើកបរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៣៣០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២U-៤៤0៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។

ចំណែក​អ្នកបើកបរ​ម៉ូតូ​មានឈ្មោះ គង់ វុន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​យោធា​អង្គភាព​ផ្នែក​សឹក​រង​អន្លង់​វែង (​រង​របួសធ្ងន់​) រស់នៅ​ភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ បើកបរ​ម៉ូតូ​ម៉ាក​វេ​វ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ គ្មាន​ស្លាក​លេខ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ដោយ​ឌុ​ប​ប្រពន្ធ​ឈ្មោះ ភា វឿ​ន អាយុ​២១​ឆ្នាំ (​មាន​ផ្ទៃពោះ​៧​ខែ​) បណ្តាល​ឱ្យ​រង​របួសធ្ងន់​ត្រង់​ក្បាល និង​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ​។ ចំណែក​ឈ្មោះ គង់ ករុណា ភេទ​ប្រុស អាយុ​៣​ឆ្នាំ (​ជា​កូន​) បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ត្រង់​ក្បាល ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក ខេត្តឧត្តរមានជ័យ​។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​គេ​បានឃើញ​បុរស​ជា​ប្តី​ធ្វើ​ដំណើរ​ជិះ​មូ​តូ​ឌុ​ប​ប្រពន្ធ​និង​កូន​តូច ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​បុរស​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ស្របគ្នា មក​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ​ពេញ​មួយ​ទំហឹង បណ្ដាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ដែល​មាន​ផ្ទៃពោះ​៧​ខែ​រង​របួស​ក្បាល​ធ្ងន់​ស្លា​.​ប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ចំណែក​កូនប្រុស​តូច​ក៏​ត្រូវ​រង​របួស​ក្បាល​ធ្ង​ង់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ភ្លាម​ៗ​ផង​ដេរ​។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​រថយន្ត​ខាងលើ​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន ប៉ុន្តែ​ក៏​ត្រូវ​កម្លាំង​ជំនាញ​តាម​ឃាត់ខ្លួន​បាន និង​បញ្ជូន​ទៅ​កាន់​ស្នងការ​ខេត្តឧត្តរមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ