ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនសង្ស័យ​៤​នាក់ពាក់ព័ន្ធ​ករណី​បា.ញ់​បុរសម្នាក់ ត្រូវ​ចាប់បញ្ជូនទៅសាលា​ដំបូង​ខេត្ត​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយមានជ័យ ៖ ជនសង្ស័យ​ទាំង​៤​នាក់​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ

​ខេត្ត​បន្ទាយមានជ័យ ៖ ជនសង្ស័យ​ទាំង​៤​នាក់​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​សុក្រ​ ទី​១៤ ខែមេសា ឆ្នាំ​២០២៣​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី បន្ទាប់​ពី កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៣ ករណីហឹ​.ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​(​ប្រើប្រាស់​អាវុ.ធ​ខ្លី​) ដែល​បាន​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោ​​ង​៦​និង​១០​នាទី​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២៣​កន្លង​ទៅ នៅ​ចំណុច​រោងចក្រ​ឌី​ស ស្ថិត​ក្នុងភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា​៖ ជនសង្ស័យ​ទាំង​៤​នាក់ ​ខាងលើ​រួម​មាន ១-​ឈ្មោះ អឿ​ន លី​ផេង (​ប៉ក់​) ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ​ជា​​បុគ្គលិក​កាស៊ីណូ​អន​ឡាញ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ ២-​ឈ្មោះ ស៊ី​ន លាភ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ​ជា​សិស្ស ទីលំនៅ​បច្ចុប្បន្ន ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ ៣-​ឈ្មោះ ស៊ុន សុខុម (​ចិត្រ​) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន មណ្ឌល​៣ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ និង​៤-​ឈ្មោះ ឡុ​ត សារី (​រិ​ទ្ធ​) ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​បច្ចុប្បន្ន ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បន្ត​ថា ​មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ទាំង​០៤​នាក់​​ខាងលើ​នេះ ដោយ​យោង​តាម​ពាក្យបណ្តឹង​ឈ្មោះ ហ៊ូ ណុ​ច ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ត្រូវជា​ម្ដាយបង្កើត​របស់​ជន​រង​គ្រោះ ឈ្មោះ អេ​ង ស៊ី​ន​ឡាយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ព្រមទាំង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ​។

មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​តបន្ត​ថា​ នៅ​ថ្ងៃ​កើតហេតុ​ មាន​ជនសង្ស័យ​ចំនួន​៣​នាក់ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​1Y-1198 នាំ​គ្នា​ជិះ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ជន​សង្ស័យ​ឈ្មោះ ស៊ុន សុខុម បាន​ចុះ​ពីលើ​ម៉ូតូ​ទិញ​បាយ ចំណែក​បក្ខពួក​បាន​ជិះ​ម៉ូតូ​បន្ត ពេល​ជិះ​ហួស​រោងចក្រ​ផលិត​ឌី​ស​ប្រហែល​២០​ម៉ែត្រ បាន​ជួប​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ អេ​ង ស៊ី​ន​ឡាយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ហើយ​ក៏​កើត​មាន​ជម្លោះ​គ្នា​ក្នុង​ពេល​បើកបរ​តាម​ផ្លូវ ហើយ​ជន​រង​គ្រោះ​ពុំ​ដឹង​រឿង ក៏​បើក​ម៉ូតូ​តាម​ផ្លូវ​ធម្មតា ។ បន្ទាប់​មក​ជនសង្ស័យ​ឈ្មោះ អឿ​ន លី​ផេង និង​ឈ្មោះ ស៊ុន លាភ បាន​ជិះ​ម៉ូតូ​តាម​ជន​រង​គ្រោះ និង​បាន​ប្រើ​កាំភ្លើង​បា.ញ់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួស និង​ដួល​ម៉ូតូ​តែ​ម្តង ក្រោយ​ធ្វើក​សកម្មភាព ជនសង្ស័យ​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ កម្លាំង​អាវុធហត្ថ បាន​ដកហូត​វត្ថុ​តាង​រួមមាន​កាំភ្លើ.ងខ្លី​ម៉ាក M1911AI U.S.ARMY ចំនួន​១​ដើម គ្រាប់កាំភ្លើ.ង​៩​មីល្លីម៉ែត្រ​ ចំនួន​១៧​គ្រាប់​, ​គ្រាប់កាំភ្លើ.ង​ខ្ជិ​ប ចំនួន​៣២​គ្រាប់ និង​សំបក​គ្រាប់ ចំនួន​០៤​គ្រាប់ ដកហូត​ពី​ឈ្មោះ ឡុ​ត សារី ។

នៅ​ចំពោះ​មុខ​សម​ត្ថ​កិច្ច ជនសង្ស័យ​ទាំង​៤​នាក់ បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​ប្រព្រឹត្ត ​ដោយ​ប្រើ​កាំភ្លើ.ង​បា.ញ់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួស​ពិតប្រាកដ​មែន​។ ដោយ​ផ្អែក​លើ​បណ្តឹង​ខាង​ភាគី​រង​គ្រោះ​និង​ចម្លើយ​សារភាព​ជនសង្ស័យ​ទាំង​នាក់ រួម​ទាំង​មាន​វត្ថុ​តាង​ផង​នោះ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត និង បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​ទៅ​សាលាដំបូង​រួច​ហើយ​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ