ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ​ភាគី​ឡានឡិចស៊ីស និង​ឡានKia Morning ព្រមបញ្ចប់បញ្ហា ក្រោយតឹងសរសៃកដាក់​គ្នា​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយមានជ័យ ៖ ករណី​អ្នកដំណើរ​បើកបរ​រថយន្ត​ម៉ាក​​ឡិច​ស៊ី​ស​៣៣០ និងអ្នកដំណើរ​បើកបរ​

​ខេត្ត​បន្ទាយមានជ័យ ៖ ករណី​អ្នកដំណើរ​បើកបរ​រថយន្ត​ម៉ាក​​ឡិច​ស៊ី​ស​៣៣០ និងអ្នកដំណើរ​បើកបរ​រថយន្តម៉ាក KIA Morning បាន​មក​ជួប​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់ និង​បាន​ព្រមព្រៀង​បញ្ចប់​បញ្ហា​គ្នា ក្រោយ​ទទួល​បានការ​អប់រំ ស្តី​ពី​ច្បាប់​ចរាចរណ៍ ផ្លូវគោក នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៣​នេះ​។

ភាគី​អ្នកបើកបរ​រថយន្ត ​ឡិច​ស៊ី​ស៣៣០ បាន​ទទួលស្គាល់​កំហុស​ដែល​ខ្លួន​បាន​បើកបរ​ល្មើសច្បាប់​ចរាចរណ៍​ចូល​គន្លង​ឆ្វេង​ដៃ​ឡើង​ជែង​មិន​ផុត ព្រោះតែ​ការ​ប្រ​ញ៉ាប់​ការងារ​ផ្ទាល់ខ្លួន​។ ពេល​នេះ​ភាគី​ម្ចាស់​រថយន្ត​ឡិច​​ស៊ី​ស​៣៣០ ទទួលយក​ការ​ផាកពិន័យ និង​បាន​បង់ប្រាក់​ពិន័យ​តាម​រួចរាល់​ផង​ដែរ​។

អ្នកបើកបរ​រថយន្ត Kia Morning ក្រោយ​ទទួល​បានការ​ណែនាំ​អំពី​ច្បាប់​ចរាចរណ៍ ក៏​បាន​ទទួលស្គាល់​កំហុសឆ្គង​របស់​ខ្លួន​ផង​ដែរ ដែល​បាន​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ទើប​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា និង​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​តាម​ដងផ្លូវ​សាធារណ​:​។

ក្រោយ​ទទួល​បានការ​អប់រំ​ណែនាំ​ពី​មន្ត្រី​ជំនាញ​ភាគី​ទាំង​ពីរ ម្ចាស់​រថយន្ត លុ​ច​ស៊ី​ស​៣៣០ និង ភាគី​ម្ចាស់​រថយន្ត​Kia Morning បាន​បញ្ចប់​បញ្ហា​និង​គ្នា​ដោយ​មានការ​អត់ឱន និង​ការ​យោគយល់​អធ្យាស្រ័យ​គ្នា សុំ​ទោស​គ្នា​ទៅ​វិញ​ទៅ​មក ខុស​ម្តង​ឆ្គង​មួយ​គ្រា ក្នុង​នាម​ខ្មែរ​ដូច​គ្នា ដើម្បី​រីករាយ​ចូលរួម​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ទាំងអស់​គ្នា​។

ក្នុង​នាម​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សូម​អំពាវនាវ​ដល់​គ្រប់​មជ្ឈដ្ឋាន​សារព័ត៌មាន និង​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ ក្នុង​ការ​បញ្ចេញមតិ សូម​អោយ​មាន​ក្រមសីលធម៌ វិជ្ជាជីវៈ ជៀសវាង​ប៉ះពាល់​ដល់​ការ​ខិតខំ​ប្រឹងប្រែង កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ របស់​នគរបាល​ជាតិ ដែល​កំពុង​បំពេញបេសកកម្ម រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ។

​តាម​សេចក្ដី​បំភ្លឺ​ព័ត៌មាន​ខាងលើ សូម​សាធារណៈជន និង​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ