ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយឡំ​​ខ្យល់​ក​ន្ត្ត្រាក់​នៅ​ស្រុក-ក្រុង​​ចំនួន​៣ បំផ្លាញ​ផ្ទះ​​ពលរដ្ឋ​​ជិត​២៥០​ខ្នង​ និង​​ប៉ា​ណូ១​ផ្ទាំង

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ​ ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​២៤៩​ខ្នង​ ​រង​ការ​ខូចខាត​ធ្ងន់​និង​ស្រាល ដែល​​បង្ក​

ខេត្ត​ឧត្តរមានជ័យ​ ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​២៤៩​ខ្នង​ ​រង​ការ​ខូចខាត​ធ្ងន់​និង​ស្រាល ដែល​​បង្ក​ដោយគ្រោះ​ធម្មជាតិ​ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​​ខ្យល់​ក​ន្ត្រា​ក់បក់បោក​យ៉ាង​ខ្លាំង ​កាលពី​យប់​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៣​នេះ នៅ​​ក្រុង​សំរោង ស្រុក​ត្រពាំង​ប្រាសាទ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរមាន​ជ័យ​។

ប្រជាពលរដ្ឋ​ដែល​ទទួល​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ខាងលើបាន​រៀបរាប់​ឱ្យ​ដឹង​ថា ​នា​​រដូវវស្សា
ជា​រៀង​រាល់​ឆ្នាំ​ ប្រជាពលរដ្ឋ​តែងតែ​ព្រួយបារម្ភ​​ចំពោះ​​គ្រោះ​ធម្មជាតិ​បំផ្លិចបំផ្លាញ​លំនៅ​ឋាន​ ។​ ជាក់
ស្តែង​នៅ​យប់​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៣​នេះ​ មេឃ​ង​ងឹ​ត​មួយសន្ទុះ​ក្រោយមក​ទឹកភ្លៀង​ក៍​ធ្លាក់​មួយមេ​ធំ​លាយឡំ​​ខ្យល់​ក​ន្ទ្រា​ក់បក់​បោក​ បណ្តាល​ឱ្យ​​លំនៅ​ឋាន​រង​ការ​ខូចខាត​ធ្ងន់​និង​ស្រាល​ផង​ដែរ​។

យោង​តា​របាយការណ៍​រដ្ឋបាល​សាលាខេត្ត​ឧត្តរ​មានជ័យ​ បាន​ឱ្យ​ដឹង​ថា ក្រុង​សំរោង​រង​ការ​ខូចខាត​ផ្ទះ​ធ្ងន់​ស្រាល​ចំនួន​២៤៤​ខ្នង ស្រុក​អន្លង់​វែង​រង​ការ​ខូចខាត​ផ្ទះ​ចំនួន​៥​ខ្នង ​និង​ប៉ា​ណូ​មួយ​ផ្ទាំង ស្រុក​ត្រពាំង​ប្រាសាទ​ រងការខូចខាតស្លាក​មួយ​ ។​ សរុប៨​ករណី​គឹ​ត​ចាប់ពី​ថ្ងៃ​ទី​១៦ ក្នុង​ខែ​កុ​ម្ភះ ​រហូត​មក​ទល់ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៣​នេះ​ ផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ​៤៦០​ខ្នង ប៉ា​ណូ​ចំនួន​៣​ និង​មនុស្ស​ម្នាក់​ទទួល​រង​របួស​ផង​ដែរ ។

ទាក់ទិន​ទៅ​និង​គ្រោះ​ធម្មជាតិ​បំផ្លិចបំផ្លាញ​លំនៅ​ឋានប្រជាពលរដ្ឋ​នេះ​ គេ​បាន​សង្កេត​ឃើញ​មាន​វត្តមាន​លោកកិតិ​សង្គហ​បណ្ឌិត ទេស​រដ្ឋមន្ត្រី គន់ គី​ម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហ​ន្ត​រាយ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលរ​ដ្ឋា​ន​ខេត្តឧត្តរមានជ័យ លោក​ប៉ែន កុស​ល្យ​អភិ​បាល​ខេត្តឧត្តរមានជ័យ លោក​ហួត សុធី​ស្នងការដ្ឋាននគ​បាល​ខេត្ត អញ្ជើញ​ចុះ​សាកសួ​សុខទុក្ខ​និង​នាំ​យក​នូវ​អំណោយ​ជួយ​ឧបត្ថម្ភ​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ