រាជធានីភ្នំពេញ ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះនឹងចូលដល់ថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងដែលប្រព្រឹត្តិទៅ នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។ ដូច្នេះបងប្អូនមកដឹងពីទំនាញតាមថ្ងៃសង្ក្រាន្តក្នុងឆ្នាំថោះ បញ្ចស័ក ទាំងអស់គ្នាថា តើទំនាយតាមថ្ងៃនីមួយៗមានអ្វីខ្លះល្អ អ្វីខ្លះមិនល្អ ដើម្បីឱ្យបងប្អូនយើងបានដឹងទាំងអស់គ្នា។
យោងតាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយលោកគ្រូ អ៊ឹម បុរិន្ទ បោះពុម្ពផ្សាយឆ្នាំ២០២៣ នេះបានឱ្យដឹងថា ហាក់មានការក្តៅក្រហាយចិត្តច្រើន ខណៈស្រូវមិនសូវល្អមិនសូវអំណោយផលនោះទេ ក្នុងនោះផងដែរ ទំនាយថ្ងៃមហាសង្ក្រាន្តឃើញថា មានបញ្ហារោគឈឺភ្នែក ។
ខាងក្រោមនេះ គឺជាទំនាយតាមថ្ងៃសង្ក្រាន្តក្នុងថ្នាំថោះ បញ្ចស័ក ដែលដកស្រង់ទាំងស្រុងពីសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយលោកគ្រូ អ៊ឹម បុរិន្ទ ដែលជាអ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សកល ដ៏ល្បីឈ្មោះមួយរូប ដែលលោកគ្រូបានរៀបរាប់ថា ៖
១- ទំនាយថ្ងៃមហាសង្ក្រាន្ត ចូលឆ្នាំត្រូវជាថ្ងៃសុក្រ ទំនាញថា ៖ ឆ្នាំនោះស្រូវអង្ករ ល្ង សណ្តែក ផលដំណាំទាំងឡាយបរិបូណ៌ ទឹកភ្លៀង ព្យុះ រន្ទះច្រើន មានរោគឈឺភ្នែក មនុស្សម្នាផងទាំងឡាយ និងមានជំងឺស្លា.ប់ច្រើនហើយនូវចាញ់ឯខាងកូនក្មេង។ ទេវតានឹងរក្សាមនុស្សផងទាំងឡាយរស់នៅដោយសេចក្តីសុខ មិនមានជំងឺដង្កាត់អ្វីឡើយ។ ស្រូវអង្ករបានផលល្អ មនុស្សនឹងកើតសទ្ធាជឿជាក់កម្មផល ធ្វើបុណ្យដាក់ទានដល់ទុរគតជន។
២- ទំនាយថ្ងៃវ័នបត វ័នបត ត្រូវនឹងថ្ងៃសៅរ៍ ទំនាញថា ៖ ឆ្នាំនោះស្រូវអង្ករត្រី សាច់ ដំណាំផល ថ្ងៃនឹងកើតភ្លើងឆេះកណ្តាលទីក្រុង ខុណ្នាងនឹងត្រូវទោស ទឹកតិចជាងរាល់ឆ្នាំសមណៈជីព្រាហ្មណ៌ និងក្តៅក្រហាយចិត្ត។
៣- ទំនាយថ្ងៃឡើងស័ក ឡើងស័កត្រូវនឹងថ្ងៃអាទិត្យ ទំនាញថា ៖ ឆ្នាំនោះព្រះមហាក្សត្រ និងរុងរឿង ព្រះតេជ្ជនុភាព និងមានជ័យជន្នះលើពពួកសត្រូវ គ្រប់ទិសានុទិស។ ស្រូវពុំប្រពៃ។
៤- ពេលវេលាមហាសង្ក្រាន្ត ៖ ចូលឆ្នាំនៅវេលាម៉ោង៤ល្ងាច នោះព្រះនាងទេពធីតាអង្គុយពាក់ឆៀងលើពាហណៈ ទំនាញថា ៖ បរិជនទាំងឡាយ និងមានមរណៈភ័យ (ភ័យព្រោះសេចក្តីស្លា.ប់) មនុស្សផងទាំងឡាយមានអាហារហូបចុកមិនបរិបូរណ៌ឡើយ៕
ចែករំលែកព័តមាននេះ