ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ ! ឈ្មួញ​លួច​ដឹកឈើ​ចូល​យួន​ត្រួ​វ​ទាហាន​យួន​ចាប់

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ រថយន្ត​ដឹកឈើ​២​គ្រឿង​ចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​បុស្ស​មន​ឆ្លង​ដែន​ចូល​ទៅ​វៀតណាម

ខេត្តស្វាយរៀង ៖ រថយន្ត​ដឹកឈើ​២​គ្រឿង​ចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​បុស្ស​មន​ឆ្លង​ដែន​ចូល​ទៅ​វៀតណាម ត្រូវ​បាន​វៀតណាម​ចាប់​ទុក​ទាំង​ពីរ​គ្រឿង​ដោយ​អ្នក​រត់ការ​ប្រាប់​ថា​មាន ច្បាប់ PC ក៏​ប៉ុន្តែ ចូល​ពេល​យប់​ទើប​ចាប់​រក​ឯកសារ ។ 

បើ​យោង​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​លួច​បង្ហើប​ប្រាប់​ភ្នាក់ងារ​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​ដឹកឈើ​ធំ​ៗ​ពីរ​គ្រឿង​បាន​ដឹកឈើ​ចេញពីរ​ប្រទេស​ខ្មែរ​យើង​ឆ្លង​ដែន​ទៅ​វៀតណាម ត្រូវ​សមត្ថកិច្ច​វៀតណាម​ឃាត់​ចាប់សង្ស័យ​អត់​ច្បាប់ ។ មន្ត្រី​ដដែល​បន្ត​ថា ក្បូន​រថយន្ត​ដឹកឈើ​នេះ​បាន​ឆ្លង​ដែន​នៅ​វេលា​ម៉ោង​ប្រមាណ​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ កន្លង​មកនេះ​ដោយ​ឆ្លង​ពី​ខ្មែរ​យើង​តាម​ច្រក​បុស្ស​មន ស្រុក​រំដួល ខេត្តស្វាយរៀង ទៅ​ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម តាម​រថយន្ត​វ៉េ​អង ឬ​ក្លារ​ហ្វ​ម មួយ​ឡាន​ៗ​ប្រមាណ​៤០​ម៉ែត្រគូប ហើយ​ត្រូវ​សមត្ថកិច្ច​វៀតណាម​ចាប់​ទុក​នៅ​ទឹកដី​គេ ហើយ​ប្រាប់​ភាគី​ខ្មែរ​នៅ​ថ្ងៃ​ម្សិលមិញ ។

បើ​យោង​តាម​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ម្នាក់​បាន​និយាយ​ថា ពិតជា​មាន​ករណី​រថយន្ត​ដឹកឈើ​ឆ្លង​ដែន​ទៅ​វៀតណាម ហើយ​វៀតណាម​ចាប់​មែន ហើយ​ឥឡូវ​ស្ទះ​មិន​ហ៊ាន​ចេញ​ទេ ។ ដោយ​ជាង​ពី​រស​ប្តា​ហ៍​នេះ​ដឹកឈើ​ចេញពី​ខេត្តស្ទឹងត្រែង​បាន​ជិត​១០​ឡាន​ឆ្លង​ដែន​ទៅ​វៀត ណាម បាន​បួន​ឡាន​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ពីរ​ឡាន ។ 

ទាក់ទិន​ករណី​នេះ​ដែរ​លោក ផ​ន ផ​ល្លី ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​ទ្វេភាគី​បុស្ស​មន អ្នក​សារព័ត៌មាន​យើង​បាន​ទាក់ទង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ មិន​អាច​រក​ការ​សុំ​បំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​ទៅ​លោក លោក​មិន​ឆ្លើយ​តប​ទេ ត្រឹម​និយាយ​ហាក់​មិន​ឮ​ថា អា​ឡូ​ៗ ៗ ។ ចំណែក​លោក ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​បាន​មាន​ប្រសាសន៍​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ថា ម៉ោង​ប្រាំ​ល្ងាច​នេះ ( ល្ងាច​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៧) ខ្ញុំ​កំពុង​ប្រជុំ​ជាមួយ​អភិបាលខេត្ត​តៃ​និ​ញ​ដើម្បី​ដោះស្រាយ​រឿង​នេះ ។ រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ នេះ​ភាគី​វៀតណាម​បាន​សម្របសម្រួល​បញ្ចប់រឿង​ហើយ ៕