ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ធ្វើការ​ត្រូវ​ជនល្មើស​ចាប់រំលោ.ភ​យ៉ាង​សាហា.វព្រៃ.ផ្សៃ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មការិនី​ម្នាក់​ចេញពី​រោងចក្រ​មក​ដល់​បន្ទប់​ជួល ចាក់សោ​បន្ទប់​រួច​អត់​បិទទ្វារ ត្រូវ​ជនសង្ស័យ​ម្នាក់​ចូល​ទៅ​ចាប់​ចងដៃ ហើយ​ស្រាត​សំលៀក​បំពាក់​ចេញ​ធ្វើ​សកម្មភាព​រំលោ.ភ

រាជធានី​ភ្នំពេញ ៖ កម្មការិនី​ម្នាក់​ចេញពី​រោងចក្រ​មក​ដល់​បន្ទប់​ជួល ចាក់សោ​បន្ទប់​រួច​អត់​បិទទ្វារ ត្រូវ​ជនសង្ស័យ​ម្នាក់​ចូល​ទៅ​ចាប់​ចងដៃ ហើយ​ស្រាត​សំលៀក​បំពាក់​ចេញ​ធ្វើ​សកម្មភាព​រំលោភ ថែម​ទាំង​យក​ដង​អំបោស​ដាក់​ក្នុង​ប្រដាប់​ភេទ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៥​ល្ងាច ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​រង​គ្រោះ​មានឈ្មោះ ជ ស ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល សង្កាត់​ចោម​ចៅ ខណ្ឌ​សែន​ជ័យ មានស្រុក​កំណើត​នៅ ខេត្តកំពង់ធំ ។​ចំណែក​ជនសង្ស័យ​ឈ្មោះ គុយ សុ​គុណ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរប​លើក​អីវ៉ាន់​នៅ​ម្តុំ​គិរី​រម្យ ស្នាក់​នៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​ជាមួយ​ជន​រង​គ្រោះ ។

តាម​សម្ដី​នារី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ថា បន្ទប់​ជួល​គាត់​ស្នាក់​នៅ​ជាមួយ​មិត្តភក្តិ និង​ធ្វើការ​ជាមួយ​គ្នា​មាន​គ្នា​៥​នាក់ ។ ចំណែក​ជនសង្ស័យ​ខាងលើ​មានស្រុក​កំណើត​ជាមួយ​គ្នា​ដែរ តែ​នៅផ្ទះ​ឆ្ងាយ​ពី​គ្នា ហើយ​មិនសូវ​រាក់ទាក់​ជាមួយ​គ្នា​ឡើយ ។ នៅ​មុន​ពេល​កើតហេតុ រូប​នាង​ទើប​ចេញ​មក​ពី​ធ្វើការ​រោងចក្រ ព្រោះ​មិន​បាន​ថែម​ម៉ោង​ទេ ចំណែក​មិត្ត​ភ​ក្ត និង​នាក់​នៅ​បន្ទប់​ជាមួយ​គ្នា​នៅ​ថែម​ម៉ោង​ទាំងអស់​គ្នា នាង​ចេញ​មុនគេ​តែឯង ។ ពេល​ចេញពី​ធ្វើការ​ហើយ​នាង​ឆៀង​ទៅ​ទិញ​ម្ហូប រួច​ទើប​មក​ដល់​បន្ទប់​ជួល​បាន​ចាក់សោ​បន្ទប់​ហើយ​ចូល​ទៅ​បើកភ្លើង ដោយ​មិន​បាន​បិទទ្វារ​ទេ ស្រាប់តែ​ជនសង្ស័យ​ខាងលើ​បាន​ចូល​មក​ពីក្រោយ ហើយ​បិទទ្វារ​ចាក់​គន្លឹះ​ពី​ខាងក្នុង​ជាប់ ភ្លាម​ៗ​នោះ​នាង​ស្ទុះ​ទៅ​បើកទ្វារ​ដែរ តែ​ជន​ស​ង្ស៏​យ​នៅ​ជិត​ទ្វារ​ទាញ​នាង​មិន​ឲ្យ​បើកទ្វារ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​ជនសង្ស័យ​បាន​ចាប់​ច្របាច់​.​ក ហើយ​ខ្ទប់មាត់ មិន​ឲ្យ​ស្រែក តែ​ជន​រង​គ្រោះ​ខាងលើ​នៅ​តែ​ស្រែក ទើប​ជនសង្ស័យ​វាយ​ទៅ​នារី​រង​គ្រោះ​៤​ដៃ ធ្វើ​ឲ្យ​នាង​ភ័យ​លែង​ស្រែក រួច​ហើយ​ជនសង្ស័យ​បាន​យក​ក្រមា​ចងដៃ​ទៅ​ក្រោយ ហើយ​សម្រាត​សំលៀក​បំពាក់​នាង​ចេញ​អស់ ជនសង្ស័យ​បាន​យក​ប្រដាប់​ភេទ​យក​មក​ដាក់​ក្នុង​ប្រដាប់​ភេទ​នាង តែ​ប្រដាប់​ភេទ​ជនសង្ស័យ​ទន់​ដាក់​មិន​ចូល ស្រាប់តែ​ជនសង្ស័យ​បាន​យក​ប្រដាប់​ភេទ​ទៅ​ដាក់​ក្នុង​មាត់​នាង តែ​នាង​បិទ​មាត់ជិត ក៏​ត្រូវ​ជនសង្ស័យ​យកដៃ​ច្របាច់​សុដន់ ហើយ​យក​អំបោស​បោស​សំរាម​ដែល​មាន​ដង​ជ័រ​យក​ទៅ​ដាក់​ចូល​ក្នុង​ប្រដាប់​ភេទ​នារី​រង​គ្រោះ បណ្តា​យ​ឲ្យ​ហូរ​ឈាម ហើយ​ជនសង្ស័យ​ខាងលើ​បាន​ចូល​បន្ទប់ទឹក នាង​ឃើញ​ឱកាសល្អ​បាន​រត់​ទាំង​ដៃ​ជាប់​ចំណង និង​អាក្រាត​កាយ​ទៅ​ដក​គន្លឹះរ​ត់ទៅ​បន្ទប់​មិត្តភក្តិ​នៅ​ក្បែរ​នោះ​ឲ្យ​គេ​ជួយ​កាត់​ចំណង  ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ និង​មិត្តភក្តិ​ដែល​នៅ​បន្ទប់​ជាមួយ​គ្នា បាន​នាំ​គ្នា​ទៅ​ដាក់​ពាក់​បណ្តឹង​នៅ​ប៉ុ​សិ៍្ត​នគរបាល​រដ្ឋបាល​ចោម​ចៅ ដើម្បី​ឲ្យ​សមត្ថកិច្ច​រកមុខ​សញ្ញា​ខាងលើ មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕