ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើ iPhone 8 ត្រូវ​ដឹង​ពី​បញ្ហា និង​ដំណោះស្រាយ​ទាំង​នេះ

6 ឆ្នាំ មុន

ស្មា​ត​ហ្វូ​ន គឺជា​បច្ចេកវិទ្យា​ដែល​បង្កើត​ឡើង​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់ ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​នាំ​មក​នូវ​បញ្ហា​​ដែរ ។ ដូច្នេះ​អ្នក​ត្រូវ​ដឹង​ពី​បញ្ហា និង​ដំណោះ​ស្រាយ​មួយ​ចំនូន​ដូចជា

ស្មា​ត​ហ្វូ​ន គឺជា​បច្ចេកវិទ្យា​ដែល​បង្កើត​ឡើង​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់ ប៉ុន្តែ​ពេល​ខ្លះ វា​ក៏​នាំ​មក​នូវ​បញ្ហា​មួយ​ចំនួន​ដែរ ។ iPhone 8 និង iPhone 8 Plus ទទួល​បានការ​ចាប់អារម្មណ៍​ពី​អតិថិជន​ជា​ច្រើន ប៉ុន្តែ​វា​មិនល្អ​ឥត​ខ្ចោះ​នោះ​ទេ ។ ខាងក្រោម​នេះ គឺជា​បញ្ហា និង​ដំណោះស្រាយ​មួយ​ចំនួន​សម្រាប់​អ្នក​ប្រើប្រាស់ iPhone 8 ៖

១-​ការ​ប៉ោង​ថ្ម ៖
មាន​អតិថិជន​មួយ​ចំនួន​រាយការណ៍​មក​ថា ថ្ម​របស់​ទូរស័ព្ទ iPhone 8 Plus ប៉ោង​ឡើង​ធ្វើ​ឲ្យ​កញ្ចក់​របើក​ចេញពី​តួ ។ វា​កើត​មាន​ដំបូង​នៅ​តៃវ៉ាន់ ហើយ​នៅ​ប្រទេស​ជប៉ុន កា​ណា​ដា និង​ក្រិ​ក ក៏​មាន​ករណី​នេះ​កើតឡើង​ដូច​គ្នា​ដែរ ។ ពេល​នេះ Apple កំពុង​តែ​ស៊ើបអង្កេត​ពី​រឿង​នេះ ។ ដូច្នេះ ប្រសិនបើ​អ្នក​ជួប​ប្រទះ​បញ្ហា​ស្រ​ដៀង​គ្នា​នេះ សូម​ទាក់ទង​ទៅ​ក្រុមហ៊ុន ឬ​អ្នក​ចែកចាយ​ជា​បន្ទាន់ ។

២-​សំឡេង​រំខាន ៖
អ្នក​ប្រើប្រាស់ iPhone 8 និង iPhone 8 Plus ជា​ច្រើន​បាន​រអ៊ូរទាំ​ពី​សំឡេង​រំខាន ដែល​ឮ​ឡើង​ក្នុង​កំឡុង​ពេល​ពួក​គេ​និយាយ​ទូរស័ព្ទ​។ វា​អាច​កើត​មាន​ក្នុង​កំឡុង​ពេល​ទូរស័ព្ទ​រកគ្នា​ធម្មតា ឬ​ពេល​ប្រើប្រាស់ Face Time ជាដើម​។ Apple បាន​ទទួលស្គាល់​បញ្ហា​នេះ ដូច្នេះ អតិថិជន​ប្រហែលជា​ត្រូវ​រង់ចាំ​រហូត​ដល់​មានការ Update ថ្មី ។

៣-​ស្គ្រី​ន​មិន​ដំណើរការ ៖
មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ទៀត​បាន​រាយការណ៍​ថា ទូរស័ព្ទ iPhone 8 និង 8 Plus ជួប​ប្រទះ​បញ្ហា​ស្គ្រី​ន​មិន​ដំណើរការ ហើយ​ដើម្បី​ដោះស្រាយ​វា អ្នក​អាច​ចុច​លើ​ប៊ូ​តុង Sleep និង​ចុច​បិទ​ទូរស័ព្ទ រួច​បើក​វិញ​ជា​ការ​ស្រេច ។ ប្រសិនបើ​បញ្ហា​នេះ​នៅ​តែ​កើត​មាន​ឡើង បន្ទាប់​ពី​អ្នក​បិទ​និង​បើក​ទូរស័ព្ទ​ម្តងទៀត​ហើយ ចូរ​លុប​ឯកសារ​ដែល​មាន​ទាំងអស់​លើ​ទូរស័ព្ទ ។ អ្នក​អាច Backup ឯកសារ​លើ​ទូរស័ព្ទ​របស់​អ្នក​មុន​ពេល​លុប ។

៤-​ការ​ឡើងក​ម្តៅ ៖
ប្រសិនបើ​អ្នក​ប្រទះ​ឃើញ​ថា ទូរស័ព្ទ iPhone 8 និង 8 Plus របស់​អ្នក​ចាប់ផ្តើម​ឡើងក​ម្តៅ សូមកុំ​ភ័យ ។ ទូរស័ព្ទ​នេះ​អាច​ឡើងក​ម្តៅ​ពេល​វា​កំពុង​តែ​រៀបចំ​កម្មវិធី​ដំបូង​, Restore Backup ឬ​ការ​ប្រើប្រាស់ GPS និង​លេង​ហ្គេ​ម​ក្នុង​ពេល​តែ​មួយ​ជាដើម ។

*​ ដំណោះស្រាយ គឺ​ងាយស្រួល​ណាស់ ដោយ​គ្រាន់តែ​ឈប់​ប្រើប្រាស់​វា​មួយ​រយៈ​ជា​ការ​ស្រេច ។ ប្រសិនបើ​អ្នកមាន​ស្រោម​ទូរស័ព្ទ ចូរ​ដក​វា​ចេញ ព្រោះ​វា​អាច​ទប់ស្កាត់​កម្ដៅ​មិន​ឲ្យ​ចេញពី​ទូរស័ព្ទ​បាន ។ អ្នក​ក៏​អាច​បិទ​សេវាកម្ម​ដែល​មិន​ប្រើប្រាស់​ផង​ដែរ ដូច​ជា Location Services ជាដើម ។ ប្រសិនបើ​អ្នក​កំពុង​នៅ​កន្លែង​មិនសូវ​មាន​សេវា​ទូរស័ព្ទ​ខ្លាំង គួរតែ​បិទ​មិន​ប្រើប្រាស់ Cellular Data  ៕