ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រស់នៅ​ឆ្នាំ​១៩៩១«ក្រោម​ទំនប់​ពុសេ​សាន»​ស្នើ​​សុំ​អាជ្ញាធរ​វាស់វែង​ដីធ្លី​​​​ឱ្យបាន​មុនការ​​​បោះ​ឆ្នោត

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖​ ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ និង​រស់នៅ​ផ្នែក​ខាងក្រោម​ទំនប់​ពុ ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន បាន​ទទូច​ស្នើ​សុំ​ដល់​អាជ្ញាធរ​ខេត្ត និង​ស្រុក​ក្នុង​មូលដ្ឋា​ន ​ដើម្បី​ជម្រុញ​ធ្វើការ​វាស់វែង​ដីធ្លី​ជូន​ពួក​គាត់​អោយ​បាន​មុន​ពេល​បោះ​ឆ្នោត​ខាង​មុខ​ ។…

ខេត្តស្ទឹងត្រែង ​៖​ ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ និង​រស់នៅ​ផ្នែក​ខាងក្រោម​ទំនប់​ពុ ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន បាន​ទទូច​ស្នើ​សុំ​ដល់​អាជ្ញាធរ​ខេត្ត និង​ស្រុក​ក្នុង​មូលដ្ឋា​ន ​ដើម្បី​ជម្រុញ​ធ្វើការ​វាស់វែង​ដីធ្លី​ជូន​ពួក​គាត់​អោយ​បាន​មុន​ពេល​បោះ​ឆ្នោត​ខាង​មុខ​ ។

ប្រជាពលរដ្ឋ​ដែល​អះអាង​ថា​ បាន​អាស្រ័យ​ផល​លើ​ការ​រស់នៅ​ជាក់ស្តែង​ «ក្រោម​ទំនប់​ពុ​សេសាន»បាន​រៀប​រាប់ថា​ ចំណុច​ដី​ខាងលើ​ ពួក​គាត់​បាន​រស់នៅ​ធ្វើស្រែ​ចំការ​តាំងពី​សម័យ​រដ្ឋ​កម្ពុជា​មកម្ល៉េះ ព្រមទាំង​មាន
បង្កាន់ដៃ​ទទួល​ពាក្យ បង្កាន់ដៃ​បង់ប្រាក់​ចេញ​ដោយ​ការិយាល័យ​កសិកម្ម​ស្រុក នា​ឆ្នាំ​១៩៩១​ ។

​​កាល​ណោះ​ មាន​តែ​៧​គ្រួសារ​ប៉ុ​ណោះ​ តែ​បច្ចុប្បន្ន​បូក​ទាំង​ប្រជាពលរដ្ឋ​រស់នៅ​ថ្មី​បន្តបន្ទាប់​សរុប​ប្រមាណ​ជា​ជិត​​២០​គ្រួសារ ​ដោយ​អាស្រ័យ​ផល​លើ​ការ​ធ្វើស្រែ ចំការ​ស្វាយចន្ទី ដំឡូង និង​កសិកម្មបន្ទាប់​បន្សំ​ផ្សេង​ទៀត​ក្នុង​ការ​ទ្រទ្រុង​ជីវភាព​រាល់​ថ្ងៃ​ ។ ប្រជាពលរដ្ឋ​ទាំង​អស់នោះ​ បាន​ស្នើ​សុំ​ដល់​អាជ្ញាធរ ​មេត្តា​ជួយ​ព​ន្លឿ​ន​ក្នុង​ការ​វាស់វែង​ដីស្រែ​ចំការ​នោះ​ជូន​ដល់​ពួក​គាត់​ ដើម្បី​ពួក​គាត់​មាន​ប័ណ្ណ​ស្របច្បាប់​កាន់កាប់​ប្រើប្រាស់​លើ​ការ​រក​បករ​ភព​ដើមទុន​ពង្រីករបរ​កសិកម្ម​។

ប្រធាន​សហគមន៍​អូរ​ចាប​លោក រ៉​ន បាន​បញ្ជាក់​ប្រាប់កោះសន្តិភាព​ថា ចំណុច​ផ្ទៃដី​ខាងលើ​ សហគម​ន៍​បាន​លើក​អង្គប្រជុំ​​សម្រេច​កាត់​ឆ្វៀល​ជូន​ទៅ​ប្រជាពលរដ្ឋ ​ដោយសារ​ចំណុច​ដី​ខាងលើ​ គឺ​ប្រជាពលរដ្ឋ​បាន​ធ្វើស្រែ​ជ​ផ្នែក​មួយ​លើកកម្ពស់​កសិកម្ម​ស្រូវ ។​

លោក​បន្ត​ថា​ កាលពី​កន្លង​មក​ ក្នុង​សម័យ​រដ្ឋកម្ពុជា​ឆ្នាំ​១៩៩១​ គឺ​មាន​ប្រជាពលរដ្ឋ​ចំនួន​៧​គ្រួសារប៉ុណ្ណោះ​​ តែ​បច្ចុប្បន្ន​កើនឡើង​ជាង​២០​គ្រួសារ​ទៅ​ហើយ ហើយ​ខាង​សហគមន៍​ ក៏​បាន​ឯកភាព​សម្រេចកាត់​​ផ្ទៃដី​ចេញ​ជូន​ទៅ​បករ​ជា​ពលរដ្ឋ​ដែរ​ តែ​ខាង​អាជ្ញា​ធរ​មិន​ទាន់​ចុះ​វាស់វែង​អាច​នឹង​មាន​ផែនការ​អ្វី​ផ្សេង​ទៀត​ ក្នុង​គោលបំណង​បង្កើត​ជា​កន្លែង​ដែល​មាន​តម្លៃលើស​ពី​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​យ៉ាងយើង​ក៏​ពុំ​ដឹង​ដែរ ​។

លោក សុវណ្ណ ពិ​សេដ្ឋ អភិបាលស្រុក​សេ​សាន ​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ដែរ​ថា ​យោងតាម​​​ស្មារតី​របស់​អាជ្ញាធរ គឺ​បាន​ចុះ​សម្របសម្រួលជា​មួយ​ប្រជាពលរដ្ឋ​ច្រើន​លើក​ហើយ ហើយ​យើង​នៅតែ​ព្យាយាម​បម្រើ​
សេវា​កម្ម​ជូន​គាត់ ចំពោះ​ការ​ទាមទា​រស្នើ​សុំ​របស់​ប្រជា​ពលរ​​ដ្ឋ ។

​អាជ្ញាធរ​​ស្រុក​ពុំ​មានលទ្ធភាព​បានធ្វើ​ទាន់​ពេល​នោះ ​គឺ​វា​ហួស​ទៅ​និង​សមត្ត​ភាព​របស់​ស្រុក ព្រោះ​ដី​នោះ​ស្ថិត​នៅ​ក្នុង​ដែន​សហគម​ន៍​គ្រប់គ្រង ចំពោះ​ស្មារតី​ស្រុក​ គឺ​មិន​ចង់អោយមាន​ករណី​កាត់​ឆ្វៀល ក្រវិច​ក្រ​វល់ ក្រហេងក្រហូងនោះ​ទេ​ គឺ​ចង់​រៀបចំ​អោយ​ក្លាយទៅជា​ទី​កន្លែង​ ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ដ៏​ល្អ ដោយ​មាន​​ទាំង​មណ្ឌល​សុខភាព សាលារៀន វត្ត​អារាម ជាដើម នេះជា​គោលបំណង​ និង​ជា​គ​ផល​ដៅ​របស់​ស្រុក ​៕

អត្ថបទសរសេរ ដោយ