ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​ម្នាក់​ក្នុង​ចំណោម​​​៥​នាក់​ ករណី​​លិច​ទូក​នៅ​កណ្ដាល​​ទន្លេមេគង្គ

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ យុវជន​វ័យ​១៧​ឆ្នាំ​ម្នាក់ ​ត្រូវ​បាន​បាត់​ខ្លួន​ក្នុង​ករណី​លិច​ទូក​នៅ​កណ្ដាល​ទន្លេមេគង្គ កើត​ឡើង​កាលពី​វេលា​ម៉ោង​៤រសៀល​ថ្ងៃ​ទី​៥ ​មេសា ឆ្នាំ​២០២៣ ស្ថិតនៅ​ឃុំ​កោះ​ច្រែង ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ…

ខេត្តក្រចេះ​ ៖ យុវជន​វ័យ​១៧​ឆ្នាំ​ម្នាក់ ​ត្រូវ​បាន​បាត់​ខ្លួន​ក្នុង​ករណី​លិច​ទូក​នៅ​កណ្ដាល​ទន្លេមេគង្គ កើត​ឡើង​កាលពី​វេលា​ម៉ោង​៤រសៀល​ថ្ងៃ​ទី​៥ ​មេសា ឆ្នាំ​២០២៣ ស្ថិតនៅ​ឃុំ​កោះ​ច្រែង ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ហើយ​​រហូត​​មក​ទល់​​រសៀល​ថ្ងៃ​ទី​៦ ​មេ​សា​ នេះ​ នៅ​​តែ​រក​​មិន​ទាន់​ឃើញ​នៅឡើយ​ ។​

បើ​តាម​របាយការណ៍​នគរបាល​បាន​បញ្ជាក់ឲ្យ​ដឹង​ថា​ ស្ថិត​នៅ​ថ្ងៃ​​កើតហេតុ ជន​រង​គ្រោះ​មាន​ចំនួន​៥​នាក់​បាន​ធ្វើ​ដំណើរ​តាម​ទូក​មួយ​គ្រឿង​ ចេញពី​ឃុំ​កោះ​ច្រែង​ ទៅ​ស្រុក​ព្រែក​ប្រសព្វ​ ដើម្បី​ទិញ​ដែក ។ លុះ​ត្រឡប់​មក​វិញ ត្រង់​ចំណុច​ឃុំ​កោះ​ច្រែង ​គឺ​នៅ​ចំ​កណ្ដាលទន្លេ​​ក៏​ស្រាប់តែ​មាន​ខ្យល់​បក់​បោក​ខ្លាំង ​បង្ក​មាន​រលក​ធំ​ៗ​បណ្តាល​ឲ្យ​ទូក​លិច​នៅ​កណ្តាលទន្លេភ្លាម​ៗ​នោះ ​ក៏​បាន​បាត់​ខ្លួន​មនុស្ស​ម្នាក់​ ។

ប្រភព​ពី​សមត្ថកិច្ច​បន្ត​ថា​ ជន​រង​គ្រោះ​ទាំង​៥​នាក់ខាងលើ​ មានឈ្មោះ​​១-​ឈ្មោះ លន់ ខេមរា ភេទ​ប្រុស អាយុ១៧ ឆ្នាំ រស់នៅ​ភូមិ​វត្ត រស់នៅ​ក្នុង​បន្ទុក (បាត់​ខ្លួន​) ២-ឈ្មោះ ម៉ក កក្កដា ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​វត្ត មុខរបរ​សិស្ស (​អ្នក​បើកទូក​) ​ជួយ​សង្គ្រោះ​បាន​ ។​ ៣-​ឈ្មោះ មាស បញ្ញា ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​វត្ត មុខរបរ​សិស្ស (​អ្នក​រួម​ដំណើរ​) បាន​ជួយ​សង្គ្រោះ​។ ​៤​-​ឈ្មោះ អូន សុភ​ក្ក្រ ភេទ​ប្រុស ​អាយុ​១៩ ឆ្នាំ រស់នៅ​ភូមិ​វត្ត មុខរបរ​កសិករ (​អ្នក​រួម​ដំណើរ​)​ បាន​ជួយ​សង្គ្រោះ​ និង៥-​ឈ្មោះ​ទិ​ត្យ ជីវ​ន្ត័ ភេទ​ប្រុស​ អាយុ​១៦ ឆ្នាំ​រស់នៅ​ភូមិ​វត្ត មុខរបរ​សិស្ស ​(​អ្នក​រួម​ដំណើរ​)​ ត្រូវ​បាន​ជួយ​សង្គ្រោះ​បាន​ហើយ អ្នក​ទាំង​៥​នាក់​រស់ នៅ​ឃុំ​កោះច្រែង ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​ ។​

តាម​របាយការណ៍​បញ្ជាក់​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ​លន់ ខេមរា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ​ដែល​បាន​បាត់​ខ្លួន​មក​ដល់​ថ្ងៃ​ទី​០៦ ​ខែមេសា​ នេះ ​គិត​ត្រឹម​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ គឺ​នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេសមត្ថ​កិច្ច​កំពុង​តែ​រុករក​បន្ត​ ​។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ