ហ៊ឺ… អាណិតតែកូនទេនេះ
រាជធានីភ្នំពេញ ៖ ប្តីនិងប្រពន្ធមួយគូ រៀបការជាមួយគ្នារយៈពេលជាង១០ឆ្នាំ ដោយមានកូនប្រសអាយុ៦ខែម្នាក់
រាជធានីភ្នំពេញ ៖ ប្តីនិងប្រពន្ធមួយគូ រៀបការជាមួយគ្នារយៈពេលជាង១០ឆ្នាំ ដោយមានកូនប្រសអាយុ៦ខែម្នាក់
រាជធានីភ្នំពេញ ៖ ប្តីនិងប្រពន្ធមួយគូ រៀបការជាមួយគ្នារយៈពេលជាង១០ឆ្នាំ ដោយមានកូនប្រសអាយុ៦ខែម្នាក់ ប្រពន្ធធ្វើជាជាជាងអ៊ុតសក់ ឯប្ដីគ្មានមុខរបរនោះទេ និងបានប្រចណ្ឌប្រពន្ធថែមទៀត ។ ហើយដោយសារតែមានជីវភាពខ្វះខាត នាងជាប្រពន្ធបានសុំប្ដីទៅធ្វើជាស្រីបម្រើក្នុងហាងខារ៉ាអូរខេមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែពេលនោះ ប្ដីបានខឹងយ៉ាងខ្លាំង រហូតមានទំនាស់លែងលះគ្នាកើតឡើង និងដណ្ដើមកូនប្រុសគ្នាទៅគ្រប់គ្រង ហើយទីបំផុត ត្រូវប្ដីបានលួចយកកូន រត់ទៅស្រុកកំណើតនៅខេត្តតាកែវ ប៉ុន្តែត្រូវស្ត្រីជាប្រពន្ធតាមទាន់ ក៏ប្រទូស្ដរាយគ្នាតាមដង ផ្លូវបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ហេតុការណ៏នេះ បានកើតឡើង កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៦ តុលា ស្ថិតលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី មុខអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពឱ្យដឹងថា បុរសជាប្ដីឈ្មោះសាំង ចំរើន អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅក្នុងឃុំសុភី ស្រុកបាទី ខេត្តតាកែវ។ ចំណែកប្រពន្ធឈ្មោះស្រី ស អាយុ៣៣ឆ្នាំ ជាជាងអ៊ុតសក់ និងជាបុគ្គលិកនៅក្នុងហាងអ៊ុតសក់មួយនៅម្ដុំផ្សារអូរឡាំពិក ហើយស្នាក់នៅជាមួយម្ដាយ នៅម្ដុំជិតមន្ទីរពេទ្យកាល់ម៉ែត សង្កាត់ស្រះចក ខណ្ឌដូនពេញ ពួកគេមានកូនប្រុសម្នាក់ឈ្មោះសាំង ម៉ារ៉ានី អាយុទើបបាន៦ខែប៉ុណ្ណោះ ។
ប្រភពបន្តថា ប្ដីប្រពន្ធមួយគូនោះ បានរៀបការជាមួយគ្នាជាប្ដីប្រពន្ធតាមប្រពៃណី រយៈពេលជាង១០ឆ្នាំកន្លងមកហើយ ប៉ុន្តែចាប់តាំងពីក្រោយពេលរៀបការជាច្រើនឆ្នាំមកនេះ អ្នកទាំងពីរទើបតែបង្កើត បានកូនប្រុសអាយុ៦ខែម្នាក់នេះតែប៉ុណ្ណោះ ហើយប្រពន្ធមានមុខរបរជាជាងអ៊ុតសក់ ចំណែកប្ដីកាលពីមុនជាជាងធ្វើស្លាកលយីហោ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះប្ដីគ្មានការងារធ្វើឡើយ។
ការចាយវាយ គឺពឹងផ្អែកទៅលើនាងជាប្រពន្ ធដែលជាជាងអ៊ុតសក់ បានប្រាក់ឈ្នួលតិចតួចមិនអាចចាយគ្រប់នោះទេ ហើយដោយសារតែជីវភាពគ្រួសារ មានការខ្វះខាត ក្នុងពេលថ្មីៗកន្លងមកនេះ ស្ត្រីជាប្រពន្ធបានសុំប្ដីទៅធ្វើជាស្រីបម្រើនៅក្នុហាងខារ៉ាអូរខេមួយនៅក្នុងរាជធានីភ្នំពេញ ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។ ប៉ុន្តែគ្រាន់តែឮប្រពន្ធសុំទៅធ្វើជាស្រីខារ៉ាអូរខេភ្លាម បានធ្វើឲ្យប្ដីខឹងច្រឡោតភ្លាម និងបានបដិសេធន៏មិនព្រមឲ្យនាងធ្វើឡើយ ទើបមានការជជែកគ្នាតឹងសរសៃ.ក រហូតមានទំនាស់កើតឡើង ហើយដោយសារតែភាពចង់ឈ្នះចង់ចាញ់គ្នា ទើបឈានដល់ចែកផ្លូវគ្នា ប៉ុន្តែមិនបានឆ្លងកាត់អាជ្ញាធរភូមិឃុំ ឬតុលាការឡើយ ។
អ្នកទាំង២បានដណ្ដើមគ្នាយកកូនទៅគ្រប់គ្រងរៀងៗខ្លួន ដោយឡែក នៅមុនពេលកើតហេតុបុរសជាប្ដីបានលួចយកកូនប្រុស ជិះម៉ូតូរត់គេចខ្លួនទៅកាន់ស្រុកកំណើតនៅខេត្តតាកែវ ។ ពេលនោះនាងជាប្រពន្ធបានជិះម៉ូតូឌុបដេញតាមទាន់ នៅចំណុចមុខអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ហើយបានដណ្ដើមកូនគ្នា បណ្ដាលឲ្យមានការភ្ញាក់ផ្អើលតាមផ្លូវយ៉ាងខ្លាំង ។ បន្ទាប់មក នគរបាលប៉ុស្ដិ៍កាកាប បានចុះទៅអន្តរាគមន៍នាំអ្នកទាំង២ទៅកាន់ប៉ុស្ដិ៍ ហើយពួកគេក៏បានសម្រួលគ្នា ដោយសុខចិត្តរស់នៅជាមួយគ្នាវិញ រីឯប្ដីបានសន្យាថា និងរកស៊ីចិញ្ចឹមប្រន្ធ មិនឲ្យនាងទៅធ្វើជាស្រីបម្រើហាងខារ៉ាអូខេឡើយ។
ចែករំលែកព័តមាននេះ