ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានឈើ​មាន​សភាព​ទ្រុឌទ្រោម ត្រូវ​រដ្ឋបាល​ស្រុក​អន្លង់​វែង ចុះ​រុះរើ​ចេញ រួច​សាងសង់​ជា​ថ្មី​(វីដេអូ)

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ក្រុម​អាជ្ញាធរ​ស្រុក​អន្លង់​វែង ចុះ​រុះរើ​ស្ពាន​មួយ​កន្លែង ដែល​មាន​ភាព​ទ្រុឌទ្រោម ដោយ​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​បន្ត​ទៀត​។ ហេតុការណ៍​នេះ បាន​កើតឡើង

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ស្រុក​អន្លង់​វែង ចុះ​រុះរើ​ស្ពាន​មួយ​កន្លែង ដែល​មាន​ភាព​ទ្រុឌទ្រោម ដោយ​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​បន្ត​ទៀត​។ ហេតុការណ៍​នេះ បាន​កើតឡើង​នា​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​រុំចេក​ខាងលិច ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្ត​ឧតម​តរ​មាន​ជ័យ​។

បើ​តាម​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ បាន​រៀបរាប់​ឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២ ខែមេសា នេះ​ថា ស្ពានឈើ​មួយ​កន្លែង​នេះ សំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើ​ឆ្លងកាត់​ទៅ​លើ​ភូមិ​ចំនួន​៣ គឺ​ភូមិ​រុំចេក​ខាងកើត ភូមិ​រុំចេក​ខាងលិច និង​ភូមិ​អូរ​តា​មេ​ង ហៅ​ភូមិ​អណ្តូង​៣​។ ហើយ​ស្ពាន​នេះ ក៏​ធ្វើ​ដំណើរ​ភ្ជាប់​ទៅ​ភូមិ​លំ​ទង​ចាស់ ឃុំ​លំ​ទង​ផង​ដែរ​។

ពលរដ្ឋ​ទាំង​៣​ភូមិ​ខាងលើ​បន្ត​ថា នៅ​ក្នុង​រដូវ​ប្រមូល​ផល​ម្តង​ៗ ប្រជាពលរដ្ឋ​តែងតែ​ដឹក​ជញ្ជូន​ផ្នែក​កសិផល​នានា ឆ្លងកាត់​ស្ពាន​នេះ​ទៅ​រក​ទីផ្សារ​ក្នុង​ទីប្រជុំជន​ស្រុក​អន្លង់​វែង​។ អ្នក​ភូមិ​បញ្ជាក់​ថា ស្ពានឈើ​មួយ​កន្លែង​ដែល​ទ្រុឌទ្រោម​នេះ កាលពី​អំឡុង​ឆ្នាំ​២០២២​កន្លង​ទៅ ត្រូវ​ទឹកជំនន់​ហូរ​បុក និង​ជន់​លិច បណ្តាល​បង្ក​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ដោយ​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បន្ត​ទៀត​បាន​ទេ​។

ទាក់ទិន​នឹង​ករណី​ខាងលើ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៣ លោក ងួ​ន ទ្ធី​រិ​ទ្ធ អភិបាលស្រុក​អន្លង់​វែង និង​ជា​ប្រធាន​គណៈកម្មាធិការ​បក្ស​ស្រុក បាន​ដឹកនាំ​ក្រុមការងារ​យុវជន​បក្ស​ឃុំ​អន្លង់​វែង ក្រុមប្រឹក្សា​ឃុំ​អន្លង់​វែង ដោយ​មានការ​ចូលរួម​ជាមួយ​យុវជន​បក្ស​ភូមិ​រំចេក​ទាំង​៣​ភូមិ ព្រមទាំង​យោង​ទៅ​លើ​ការ​ស្នើ​សុំ​ពី​ប្រជាពលរដ្ឋ​ផង​នោះ លោក​បាន​ចុះ​រុះរើ​ស្ពាន​ចាស់ ដើម្បី​សាងសង់​ស្ពាន​ថ្មី ដែល​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​១៨​ម៉ែត្រ ជូន​ពលរដ្ឋ​ចំនួន​៣​ភូមិ សម្រាប់​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​កសិផល​របស់​ពួក​គាត់​ទៅ​រក​ទីផ្សារ​នានា​ផង​ដែរ ដោយ​ត្រូវ​ចំណាយ​នូវ​ថវិកា​ចំនួន​១២​លាន​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ