ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ប្តូរ​ភ្លាម មិន​ទាន់​បាន​ស្អី​ផង ចាប់​បាត់

6 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ ៖ សាច់​មាន់​ឆ្អឹង ខូចគុណភាព​ចំនួន​៤០០​គីឡូក្រាម ដឹក​ចេញពី​ថៃ​តាម

បន្ទាយ​មាន​ជ័យ ៖ សាច់​មាន់​ឆ្អឹង ខូចគុណភាព​ចំនួន​៤០០​គីឡូក្រាម ដឹក​ចេញពី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ត្រូវ​បាន​មន្ត្រី​ជំនាញ​ការិយាល័យ​បសុព្យាបាល​ខេត្ត ស្ទាក់​ចាប់​បាន​នៅ ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត នា​រសៀល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ ២០១៧ ។ 

សាច់​មាន់​ខូចគុណភាព​នេះ​ដឹក​តាម​រថយន្ត​កាម​រី​ស៊េរី​១៩៩៥ ពណ៌​ស្ករ ចង្កូត​ឆ្វេង អ្នកបើកបរ ដោយ​ឈ្មោះ អឹ​ម ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាន​ណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ 

អ្នក​បើក​រូប​នេះ​ប្រាប់​ថា សាច់​មាន់​២០០​គីឡូក្រាម​ជា​របស់​ខ្លួន និង​២០០​គីឡូក្រាម​ទៀត​ស៊ីឈ្នួល​ដឹក​ឲ្យ​គេ ។ សាច់​មាន់​ទាំងនេះ​គ្រោង​យក​ទៅ​លក់​តាម​ទីផ្សារ​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ និង​តាម​ជនបទ  ។ កន្លង​មក​ខ្លួន​ដឹក​តែ​ត្រី​ពី​ថៃ​ទៅ​លក់ ប៉ុន្តែ​ដោយសា​មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ជំនន់​ទឹកភ្លៀង អ្នកស្រុក​រក​ត្រី​បាន ហើយ​ត្រី​ដែល​នាំ​ពី​ថៃ​លក់​មិន​ដាច់​ក៏​សម្រេចចិត្ត​ដឹក​សាច់​មាន់​លក់​ម្តង ចៃដន្យ​អី​មិន​ទាន់​ដល់ទី​ផ្សារ​ផង​ត្រូវ​គេ​ចាប់ ។ 

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​បសុព្យាបាល​ខេត្ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ក្រោយ​ពិនិត្យ និង​ឆែកឆេរ ព្រមទាំង​អនុវត្ត​វិធាន​ការណ៍​ច្បាប់​ស្តី​ពី​សុខភាព និង​ផលិតកម្ម​សត្វ ដោយ​ដំបូង​ត្រូវ វិភាគ​ទៅ​ពិនិត្យ​មើល បើសិនជា​មាន​ជាប់​ពាក់ព័ន្ធ និង​សុំ​ណុំ​គោលការណ៍​ទៅ​ព្រះរាជ​អាជ្ញាធរ​ដើម្បី​ដុត​កម្ទេច​ចោល​៕