ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​វ៉ៃ​ខ្នោះ​ទាំង​យប់​លើ​មុខសញ្ញា​ចាស់​ម្នាក់​នេះ

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀ.ន​ខុសច្បាប់​ម្នាក់

ខេត្តព្រៃវែង ៖  ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ម្នាក់ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​ត្រូវ​បាន​កំលាំង​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​ស៊ី​ធរ​កណ្ដាល​សហការ​ជាមួយ​កំលាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ចាប់ខ្លួន​បាន​នៅ​វេលា​ម៉ោង​៨​នឹង​១៥​នាទី​យប់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​សាលា​វិទ្យាល័យ ហ៊ុន សែន ព្រែក​សណ្ដែក ភូមិ​ព្រែក​សណ្ដែក ឃុំ​ព្រែក​ចង្ក្រាន  ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ប៉ិ​ញ ចាន់​ដា​រ៉ា ហៅ​ទូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ហើយ​ជនសង្ស័យ​រូប​នេះ​គឺ​មុខសញ្ញា​ចាស់​យ៉ាង​សកម្ម​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ប្រើ​វិធី​ញុះញង់​ដើម្បី​ចាប់ខ្លួន​បាន ។ 

ក្នុង​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ព​ណ៏​ស​ថ្លា​ចំនួន​៥​កញ្ចប់ ម៉ូតូ​ម៉ាក​C125 ស៊េរី​ឆ្នាំ​២០១៦ ព​ណ៏​ខៀវ មួយ​គ្រឿង ។ បច្ចុប្បន្ន​មុខសញ្ញា​ខាងលើ និង​វត្ថុ​តាង​កំលាំង​ជំនាញ​ការិយាល័យ​នាំ​យក​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី ៕