ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​សរសេរ និង​ថត​ធ្វើ​អោយ​អ្នក​អាច​ងាយ​រក​លុយ​នៅ​សម័យនេះ

6 ឆ្នាំ មុន

បច្ចេកវិទ្យា​បាន​ធ្វើ​អោយ​ការងារ​មួយ​ចំនួន​បាន​បាត់បង់ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ វា​ក៏​បាន

បច្ចេកវិទ្យា​បាន​ធ្វើ​អោយ​ការងារ​មួយ​ចំនួន​បាន​បាត់បង់ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ វា​ក៏​បាន​បង្កើត​ឱកាស​ជា​ច្រើន​សម្រាក់​ការ​ធ្វើ​មុខ​ជំនួញ និង​រក​លុយ​តាម​បណ្តាញ​សង្គម ។

មនុស្ស​កាន់តែ​ច្រើន​បាន​មើលឃើញ​ពី​ឱកាស​នេះ​។ វា​ផ្តល់​ឱកាស ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ជំនាញ​សរសេរ ថតរូប និង​ថត​វី​ដេ​អូ ព្រមទាំង​ចំណេះដឹង​អំពី​បណ្តាញ​សង្គម​ដូច​ជា​ហ្វេ​ស​ប៊ុ​ក និង​YouTube ជាដើម ។ អ្នក​ប្រាកដជា​បានដឹង​ថា មាន​មនុស្ស​ខ្លះ​អាច​រក​លុយ​បានរ​រហូត​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ នៅ​ក្នុង​មួយ​ខែ តាម​រយ​:​ការ​បង្កើត​ជា​ខន់ថិ​ន (content) ដែល​អាច​ជា​អត្ថបទ រូបថត និង​វី​ដេ​អូ ហើយ​យក​វា​ទៅ​ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្តាញ​សង្គម​ដូច​ជា​ហ្វេ​ស​ប៊ុ​ក​Facebook និង YouTube ជាដើម ។

ដើម្បី​ធ្វើ​ឱ្យ​អ្នក​កាន់តែ​មាន​សមត្ថភាព​គ្រប់គ្រាន់ នៅ​ក្នុង​ការ​រក​លុយ​តាម​បណ្តាញ​សង្គម​បែប​នេះ សារព័ត៌មាន​កោះសន្តិភាព បាន​បង្កើត​សិក្ខាសាលា​មួយ ក្រោម​ប្រធានបទ​បណ្តាញ​សង្គម​: បង្កើត​និង​រក​លុយ ។ អ្នកកាសែត​ល្បី​ៗ ទាំង​ជាតិ និង​បរទេស ត្រូវ​បាន​អញ្ជើញ​អោយ​ចូលរួម​ចែករំលែក ចំណេះដឹង​ផ្នែក​សរសេរ​អត្ថបទ ថតរូប​និង​វី​ដេ​អូ ព្រមទាំង​យុ​ទ្ឋ​សាស្ត្រ​នៅ​ក្នុង​ការ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​និង YouTube សម្រាប់​ការ​រក​លុយ​នៅ​សម័យកាល​នេះ ។ ក្នុង​ចំណោម​គ្រូ​បណ្តុះបណ្តាល​ល្បី​ៗ​រួម​មាន លោក Pierre Gilette  ដែល​ជា​ជនជាតិ​បារាំង​និង អតីត​:​និ​ព​ន្ឋ​នាយក​កាសែត​កាំ​បូ​ដ​ស័​រ លោក Peter Starr ដែល​ជា​ជនជាតិ​អូស្ត្រាលី និង​ជា​អតីត​:​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក គង់ សុ​ឋាន​រិ​ទ្ឋ អតីត​:​និ​ព​ន្ឋ​នាយក​វិទ្យុរ​វី​អូ​អេ​ភាសា​ខ្មែរ​របស់​អា​មេ​រិ​ក​និង​លោក ងួ​ន សេ​រ័​ត្ន  សាស្ត្រាចារ្យ នៅ Department of Media and Communication និង​វាគ្មិន​ជំនាញ​ៗ​ជា​ច្រើន​រូប​ទៀត ។

វគ្គ​សិក្សា​នេះ នឹង​ចាប់ផ្តើម​ថ្ងៃ​ទី​២១ ខែតុលា ហើយ​រៀន​ជា​រៀងរាល់ថ្ងៃ​សៅរ៍ រយ​:​ពេល​បួន​ស​ប្តា​ហ៍​ដោយ​មាន​តម្លៃ​១២០​ដុល្លារ​។

លោក ងួ​ន សេ​រ័​ត្ន អ្នកសម្របសម្រួល​វគ្គ​សិក្សា​នេះ​និយាយ​ថា មនុស្ស​គ្រប់​គ្នា​ដែល​ចង់​ដឹង​វិធី​រក​លុយ​យ៉ាង​ងាយ​ៗ តាម​បណ្តាញ​សង្គម​តាម​រយ​:​ការ​សរសេរ ថតរូប​និង​វី​ដេ​អូ​គួរតែ​ចូលរួម​នៅ​ក្នុង​ការ​បណ្តុះបណ្តាល​នេះ​។ សិក្ខាកាម​ទាំងអស់ ក៏​អាច​មានឱកាស​ក្លាយជា​អ្នក​យក​ព័ត៌មាន សម្រាប់​កោះសន្តិភាព​ផង​ដែរ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ 098 555 630 / 016 851 923/ 077 66 90 13៕
Website:  https://kohsantepheapdaily.com.kh/event/