ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​អំណាច​នៃ​ថ្នាំ​ញៀន មិន​ខ្លាច​គុក មិន​ខ្លាច​ស្លា.ប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​ដែល​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀ.ន រហូត​អត់​លែង​បាន​នោះ

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​ដែល​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន រហូត​អត់​លែង​បាន​នោះ ហើយ​អត់​មាន​លុយ​ដើម្បី​យក​ទៅ​ទិញ​គ្រឿងញៀន​មក​សេព និង​គ្មាន​លុយ​ចាយ​នោះ បាន​រួមគំនិត​គ្នា​បើករថយន្ត​កូរ៉េ​កញ្ចាស់​១​គ្រឿង ចេញ​ធ្វើ​សកម្មភាព​លួច​ឡើង​លើ​បង្គោល​កាត់​ខ្សែ​កា​ប្លិ៍​ភ្លើង​អគ្គី​ស​នី ទាំង​ការ​ប្រថុយប្រថាន​មិន​បាន​គិត​ខ្លាច​ពី​គ្រោះថ្នាក់​ដល់​ជីវិត ឬ​ត្រូវ​មានទោស​ទណ្ឌ​នោះ​ឡើយ​។ ប៉ុន្តែ​សកម្មភាព​ខាងលើ​នោះ​បាន​សម្រេច​ហើយ​សំណាងអាក្រក់​បាន​ជួប​កម្លាំង​នគរបាល ព្រហ្មទណ្ឌ​ខណ្ឌដង្កោ និង​នគរបាល​ប៉ុស្ដិ៍​ព្រៃ​ស កំពុង​ល្បាត​ពួនស្ទាក់​បទល្មើស នៅ​ក្នុង​មូលដ្ឋាន ក៏​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បាន​ម្នាក់​ភ្លាម​ៗ​នាំ​យក​ទៅ​សាកសួរ ហើយ​ព្រឹក​ឡើង​បន្ត​ចាប់​បាន​ម្នាក់​ទៀត រួច​កសាង​សំណុំរឿង​ព្រមទាំង​តាម​រក​ចាប់ខ្លួន​អ្នក​ទី​៣​ដែល​កំពុង​រត់គេច​ខ្លួន​។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧ នៅ​តាម​ផ្លូវលំ​ស្ថិត​នៅ​ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​បាន​នោះ ម្នាក់​ឈ្មោះ ស៊ុ​យ អៀ​ប អាយុ​២៤​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត មានស្រុក​កំណើត​នៅ​ក្នុង​ខេត្ត​ក​ពង់​ស្ពឺ និង​ម្នាក់​ទៀត​ឈ្មោះ ជិន វ​ទ្ធី អាយុ​២២​ឆ្នាំ មុខរបរ​ព្រូឡាន មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ ជនសង្ស័យ​ទាំង​២​នាក់​នេះ​ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​គ្នា​នៅ​ក្នុងភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោម​ចៅ ខ​ណ្ខ​ពោធិ​សែន​ជ័យ ដោយឡែក​បក្ខពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ឡើយ​។

ជនសង្ស័យ​កាត់​បាន​ខ្សែ​កា​ប្លិ៍​ភ្លើង​បាន​៣​ខ្សែ ហើយ​ដែល​ក្នុង​១​ខ្សែ​ៗ​មាន​ប្រវែង​ជាង​១០០​ម៉ែត្រ​។​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ដោយ​មានការ​បញ្ជា និង​រៀបចំ​ផែនការ​ល្បាត​ពួនស្ទាក់​ទប់ស្កាត់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​មិន​ឲ្យ​កើត​មាន​ពី​សំណាក់ លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​នោះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​រួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ព្រៃ​ស បាន​ចុះ​ល្បាត​នា​វេលា​ទាប​ភ្លឺ​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​ប្រទះ​ឃើញ​រថយន្ត​កូរ៉េ​១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​2O-8260 រួម​ជាមួយ​មនុស្ស​៣​នាក់ ដែល​គួរ​ឲ្យ​មានការ​សង្ស័យ​យ៉ាង​ខ្លាំង ពេល​នោះ​កម្លាំង​ក៏​បាន​ចូល​ទៅ​ជិត និង​ធ្វើការ​ចាប់ខ្លួន​បាន​ម្នាក់ ចំណែក​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​រួច​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​នគរបាល​បាន​ធ្វើការ​សួរនាំ​ជន​ដែល​ត្រូវ​ចាប់ខ្លួន​នោះ ទើប​ដឹង​ថា ពួក​គេ​កំពុង​តែ​ធ្វើ​សម្មភាព​ឡើង​កាត់​ខ្សែ​កា​ប្លិ៍​ភ្លើង​នៅ​តាម​បង្គោល​ភ្លើង​អគ្គី​ស​នី ដើម្បី​យក​ទៅ​លក់​យក​លុយ​ចាយ និង​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់ ព្រោះ​គ្មាន​លុយ​ចាយ និង​ទិញ​ថ្នាំ​ញៀន​។

បន្ទាប់​មក​កម្លាំង​បាន​នាំ​ជន​នោះ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ រួម​ទាំង​រថយន្ត​១​គ្រឿង​ខាងលើ ព្រមទាំង​ប្រមូល​យក​ខ្សែ​កា​ប្លិ៍​ភ្លើង​ដែល​ជនសង្ស័យ​កាត់​បាន​៣​ខ្សែ ហើយ​ដែល​ក្នុង​១​ខ្សែ​ៗ​មាន​ប្រវែង​ជាង​១០០​ម៉ែត្រ​ទៅ​ជាមួយ​ផង​ដែរ​។ លុះដល់​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ដដែល​ទើប​កម្លាំង​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បាន​ម្នាក់​ទៀត និង​នាំ​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ ហើយ​ពួក​គេ​នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់ ចំណែក​បក្ខពួក​ម្នាក់​ដែល​កំពុង​រត់គេច​ខ្លួន​នោះ ក៏​ត្រូវ​បាន​កម្លាំង​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​ដែរ​៕