ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុត​តំណាង​ជាតិ​របស់​ខេត្ត ក្រុង​នានា​នៅ​កម្ពុជា រំលេច​ដោយ​បេ​ក្ខ​នារី ពិតជា​​ស្អាត​ប្លែក

1 ឆ្នាំ មុន
  • ភ្នំពេញ

ការ​ប្រកួត​កម្មវិធី Miss & Mister Supranational Cambodia 2023 បាន​ប្រារព្ធ​សារ​ជា​ថ្មី បន្ទាប់​ពី​ប្រកួត​ប៉ុន្មាន​វគ្គ​មក​ហើយ​នៅ​ក្នុង​រដូវ​កាល​ថ្មី​នេះ​។ ការ​ប្រកួត​ម្តងទៀត ជា​ឈុត​តំណាង​ជាតិ​របស់​ខេត្ត​-​ក្រុង​នានា​នៅ​កម្ពុជា ដែល​សម្រិតសម្រាំង​យ៉ាង​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កម្មវិធី Miss & Mister Supranational Cambodia 2023 បាន​ប្រារព្ធ​សារ​ជា​ថ្មី បន្ទាប់​ពី​ប្រកួត​ប៉ុន្មាន​វគ្គ​មក​ហើយ​នៅ​ក្នុង​រដូវ​កាល​ថ្មី​នេះ​។ ការ​ប្រកួត​ម្តងទៀត ជា​ឈុត​តំណាង​ជាតិ​របស់​ខេត្ត​-​ក្រុង​នានា​នៅ​កម្ពុជា ដែល​សម្រិតសម្រាំង​យ៉ាង​ផ្ចិតផ្ចង់​ពី​ក្រុម​អ្នក​ឌី​ហ្សា​ញ ក្នុង​ន័យ​សំដៅ​ទៅ​រក​ភាព​ទាក់ទាញ​ពី​មហាជន និង​គណៈ​ក​ម្មា​ការ​ដាក់​ពិន្ទុ​។ ពិធី​បង្ហាញ​នេះ បាន​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៣ ហើយ​ក៏​មានការ​ផ្សាយ​បន្ត​ផ្ទាល់​ផង​ដែរ ពី​សំណាក់​ផេ​ក​ផ្លូវការ​របស់​កម្មវិធី ។

នារី​ដ៏​ស្រស់​ស្អាត និង​ប្រុស​សង្ហា​ជា​ច្រើន​រូប ត្រូវ​មក​ប្រមូលផ្តុំ​គ្នា​ជួបជុំ​ដើម្បី​ឡើង​ឆាក​បង្អួត​ឈុត និង​ភាព​ក្លាហាន​រៀង​ៗ​ខ្លួន​អោយ​ទស្សនិកជន​វាយតម្លៃ​។ ហើយ​ឆ្នាំ​នេះ​ឃើញ​ថា ក្នុង​ឈុត​តំណាង​ជាតិ​នីមួយ​ៗ​របស់​ខេត្ត​-​ក្រុង​ឃើញ​ថា មានការ​ទាក់ទាញ​ពី​ភាព​ច្នៃប្រឌិត កាន់តែ​មាន​ទេព​កោសល្យ​ល្អ​ពី​អ្នក​ឌី​ហ្សា​ញ កាន់តែ​វិវត្តន៍​ខ្ពស់ ក្នុង​ការ​ប្រកួត​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។

មហាជន​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​បណ្តា​ឈុត​នីមួយ​ៗ មាន​សភាព​ប្លែក​ៗ​ខុស​ពី​គ្នា មើលទៅ​ពិតជា​មិន​អន់​នោះ​ឡើយ ដែល​បង្ហាញ​ថា ទឹកដៃ​របស់​ក្មេង​ជំនាន់​ក្រោយ​កាន់តែ​ល្អ​ឡើង​។

អ្វី​ដែល​ប្លែក​នោះ គឺ​កញ្ញា លីវ ជី​លី អតីត​ម្ចាស់​មកុដ Miss Grand Cambodia 2020 បាន​ធ្វើ​ឱ្យ​គេ​មានការ​ភ្ញាក់ផ្អើល​ពេញ​សង្គម​បវរកញ្ញា ដោយ​នាង​ក្លាយជា​បេក្ខភាព​ផ្លូវការ ដើម្បី​ដណ្តើម​មកុដ​ក្នុង​ការ​ប្រកួត Miss Supranational Cambodia 2023 ក្នុង​ពេល​ដែល​នាង​ឆ្អិន​ខាង​ងារ​ជា​បវរកញ្ញា​ដ៏​មានបទពិសោធន៍​។ គេ​នៅ​តែ​មិន​នឹក​ស្មានថា ស្រី​ស្អាត​រូប​នេះ មក​ដាក់​ពាក្យ​ប្រកួត​ឡើង​វិញ មក​ក្លាយជា​បេក្ខភាព ហើយ​ត្រូវ​បាន​គេ​តាម​ឃ្លាំមើល និង​វាយតម្លៃ​បែប​នេះ​ម្តងទៀត​ឡើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ