ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អិុន សុ​ភិន ផ្តល់​កាដូ​2​ម៉ឺន​ដុល្លារ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​អិុន សុ​ភិន បញ្ជាក់​ថា

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ភិន សុ​ដា​លី​ស ដែល​ជា​កូនស្រី​របស់​ម្ចាស់​ផលិតកម្ម​ភាពយន្ត និង​ជាតា​រា​មានកេរ្តិ៍ឈ្មោះ​ល្បី​មួយ​ដួង បើ​ទោះបីជា​កន្លង​មក​ជួប​ប្រទះ​រឿង​បែកបាក់​ស្វាមី​ក្ដី តែ​នៅ​តែ​ក្រោកឈរ​បាន​រឹង​មាំ និង​ខំប្រឹង​ចិញ្ចឹម​កូនស្រី​តូច​របស់​ខ្លួន ។ ក្នុង​ថ្ងៃ​ខួបកំណើត​គម្រប់​មួយ​ឆ្នាំ​របស់​«Katerina»​កូនស្រី​នាង​ភិន ដា​លី​ស ទទួល​បាន​កាដូ​ជា​សាច់ប្រាក់​ចំនួន​២​ម៉ឺន​ដុល្លារ​ពី​លោក​អិុន សុ​ភិន ជា​ជីតា​ដើម្បី​ធ្វើ​ជា​មូលនិធិ​សម្រាប់​ជួយ​ដល់​កុមារ​កំព្រា​ដែល​ឪពុក​ម្តាយ​បោះបង់​ចោល ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​៦ តុលា ២០១៧ នៅ​ភូមិ​គ្រឹះ​លោក​អិុ​ន សុ​ភិន នា​សង្កាត់​ភ្នំពេញ​ថ្មី ។  លោក​អិុន សុ​ភិន បញ្ជាក់​ថា​«​កាដូ​ជូន​ចៅស្រី​គឺ​ទឹកប្រាក់​សុទ្ធ​ចំនួន​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ចៅស្រី​បង្កើត​មូលនិធិ​ជួយ​ដល់​កុមារ​កំព្រា ពិសេស​កុមារ​ដែល​ឪពុក​ម្តាយ​បោះបង់​ចោល ។  ចៅស្រី​ខ្ញុំ​ទោះបីជា​ឪពុក​បោះបង់​ចោល​ចាប់​តាំងពី​នៅ​ក្នុង​ផ្ទៃ​៤​ខែ​ក្តី ក៏​ពេល​នេះ​នាង​ទទួល​បាន​ភាព​កក់ក្តៅ​និង​ការ​យកចិត្តទុកដាក់​ខ្លាំង​ពី​ក្រុម​គ្រួសារ​ខ្ញុំ ហើយ​ខ្ញុំ​នឹក​ដល់​កុមារ​ដែល​រស់នៅ​មណ្ឌលកុមារ​កំព្រា​ដែល​ខ្វះ​ភាព​កក់​ក្តី​ពី​ក្រុម​គ្រួសារ ។  មូល​និ​ធី​ដែល​បង្កើត​សម្រាប់​ចៅស្រី​នឹង​ជួយ​ដល់​មណ្ឌលកុមារ​កំព្រា​ណា​ដែល​ខ្វះខាត ហើយ​ខ្ញុំ​ក៏​នឹង​បែងចែក​ទៅ​តាម​លទ្ធភាព ។ មូល​និ​ធី​នេះ​នឹង​បាន​រួមចំណែក​ជួយ​ដល់​កិច្ច​ការងារ​សង្គម​» ។

ភិន សុ​ដា​លី​ស សម្តែង​ក្តី​សប្បាយ​រីករាយ​ដែល​នាង​បាន​រៀបចំ​កម្មវិធី​ខួប​កូនស្រី​គម្រប់​មួយ​ឆ្នាំ ។ នាង​មិន​មាន​គម្រោង​ទេ ប៉ុន្តែ​ដោយសារ​ឪពុក​ជួយ​រៀបចំ​ទើប​ធ្វើ​ធំ​បន្តិច​ដោយ​អញ្ជើញ​ភ្ញៀវ​ប្រមាណ​៤០០​នាក់​ក្នុង​នោះ​មាន​អ្នកសិល្បៈ​មួយ​ចំនួន​ផង ។

ភិន សុ​ដា​លី​ស និយាយ​ថា​«​មួយ​ឆ្នាំ​ពិតជា​លឿន ហើយ​នាង​ខ្ញុំ​សប្បាយចិត្ត​ដែល​មានកូន​ស្រី​ដ៏​គួរ​ឱ្យ​ស្រលាញ់ បើ​ទោះបីជា​មិន​មាន​វត្តមាន​ឪពុក​ក្តី ។ សមាជិក​ក្នុងផ្ទះ​ស្រលាញ់​​កូនស្រី​នាង​ខ្ញុំ​ទាំងអស ់ហើយ​ពួក​គេ​មាន​ចំណែក គ្រប់​ៗ​គ្នា​ក្នុង​ការ​មើលថែ​កូនស្រី ហើយ​នាង​ខ្ញុំ​កាន់តែ​យល់​ច្បាស់​ពី​អារម្មណ៍​ឪពុក​ម្តាយ​ស្រលាញ់​កូន​យ៉ាង​ដូចម្តេច​បើ​ទោះបីជា​ពេលវេលា​នៅ​មើលថែ​កូន​មិន​ពេញ​២៤​ម៉ោង​ក្តី ។ សម្រាប់​នាង​ខ្ញុំ​កាដូ​គឺ​មាន​តែ​របស់​តិចតួច​សម្រាប់​កូន ពិសេស​គឺ​ទឹកចិត្ត​ស្រ​សាញ់​ចំពោះ​កូនស្រី​» ។
រហូត​មក​ដល់​ពេល​នេះ​លោក​ប៉ែន ចំ​រ៉ុ​ង ជា​ឪពុក​នៅ​មិន​ទាន់​បាន​ជួប​មុខ​កូនស្រី​ផ្ទាល់​ម្តង​នៅឡើយ ។

ស្នេហា​របស់​ភិន សុ​ដា​លី​ស និង​ប៉ែន ចំ​រ៉ុ​ង បញ្ចប់​កាលពីដើម​ឆ្នាំ​២០១៦ ក្រោយ​ពេល​រួមរស់​ជាមួយ​គ្នា​មិន​បាន​មួយ​ឆ្នាំ​ផង ដោយ​ទុក​ឱ្យ​ភិន សុ​ដា​លី​ស ពពោះ​កូន​ក្នុង​ផ្ទៃ​៤​ខែ។

ក្រោយ​លែងលះ និង​សម្រាល​កូនស្រី​រួច​មក​ភិន សុ​ដា​លី​ស ទទួល​បានការ​គាំទ្រ​លើកទឹកចិត្ត​ពី​ក្រុម​គ្រួសារ ហើយ​ឪពុក​នាង​ប្រកាស​ចុះបញ្ជី​ទទួលយក​កូនស្រី​នាង​ធ្វើ​ជា​កូនស្រី​ម្នាក់​ទៀត​ដែល​មាន​សិទ្ធិ​ទទួល​បាន​ចំណែក​នៃ​ទ្រព្យសម្បត្តិ​របស់​ក្រុម​គ្រួសារ ៕