រក​ឃើញ​រណ្តៅ​សព​បព្វជិតសង់កាលពីសតវត្សទី៤ម៉្លេះ


សារព័ត៌មាន​បរទេស​ផ្សាយ​ថា ក្រុម​អ្នក​បុរាណវិទ្យា​ក្នុង​ប្រទេស​តួ​ក​គី​រក​ឃើញ​វត្ថុ​ម្យ៉ាង​អាច​ជា​រណ្តៅ​សព​St.Nicholas​ជា​បព្វជិត​ចូល​ចិត្ត​ចែក​រង្វាន់ រហូត​ទទួល​រហស្សនាម​ថា​ជា​«Santa Claus»​នៅ​ខាងក្រៅ​វិហារ​បុរាណ​មួយ​ក្នុង​ក្រុង​«Demre»​ឬ​ឈ្មោះ​ដើម​ហៅ​ថា​«Myra»​ក្នុង​ខេត្ត​អង់​តា​ល់​យ៉ា​ភាគ​ខាងត្បូង​ប្រទេស​តួ​ក​គី ។ ក្រុង​នោះ​គេ​មាន​ជំនឿ​ថា​ជាទី​កន្លែង​កំណើត​របស់​បព្វជិត​St.Nicholas​សតវត្ស​ទី​៤ ។

លោក​Cemil Karabayram​ប្រធាន​បូជនីយស្ថាន​នៅ​ក្នុង​ខេត្ត​អង់​តា​ល់​យ៉ា ថ្លែង​ថា ទីតាំង​កប់​សព​នោះ​ប្រទះ​ឃើញ​ក្នុង​ពេល​ស្រាវជ្រាវ​ដោយ​រលក​ចរន្ត​បង្ហាញ​ឱ្យ​ឃើញ​គម្លាត​ក្រហូង​នៅ​ខាងក្រោម​វិហារ ហើយ​មាន​ជំនឿ​ថា​ទីកន្លែង​កប់​នេះ​មិន​បាន​ទទួល​ការ​ខូចខាត ប៉ុន្តែ​ជា​រឿង​ដ៏​ពិបាក​មួយ​ដែល​ចូល​ទៅ​ដល់​រណ្តៅ​សព ។

របាយការណ៍​បញ្ជាក់​ថា លោក​St.Nicholas​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ឆ្នាំ​៣៤៣​ដោយ​សព​របស់​លោក​ត្រូវ​រក្សា​ទុក​នៅ​ក្នុង​វិហារ​នេះ នៅ​ទីក្រុង​Demre​រហូត​ដល់​សតវត្ស​ទី​១១ និង​មាន​ជំនឿ​ថា​សព​ត្រូវ​អាជីវករ​ជា​អ្នក​លួច​ជីក​យក​ទៅ​រក្សា​ទុក​នៅ​ក្រុង​បារី ប្រទេស​អីុ​តា​លី​ក្នុង​ឆ្នាំ​១០៨៧ និង​ទុក​ក្នុង​វិហារ​«​បា​ស៊ី​លី​កា​ឌី​សាន​នី​កូ​ឡា​»​ដើម្បី​ទាក់ទាញ​គ្រឹ​ស្ត​សាសនិក ។ ទោះជា​យ៉ាងណា​ក៏​ដោយ អ្នកឯកទេស​ជនជាតិ​តួ​ក​គី​ជា​ច្រើន​នាក់​អះអាង​ថា សព​ដែល​ត្រូវ​លួច​ជីក​នេះ​ជា​ព្រះ​រូបអង្គ​ផ្សេង មិនមែន​ជា​បព្វជិត​Nicholas​ទេ ។

ព្រះ​អង្គ​St.Nicholas​នៅ​ក្រុង​Myra​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ក្តី​មេត្តា​ដល់​កុមារ និង​រមែង​ផ្តល់​រង្វាន់​ដល់​កុមារ​ដូច​ជា​ដាក់​កាក់​ក្នុង​ស្បែកជើង​ដែល​ដោះ​នៅ​ក្នុង​ថ្ងៃ​ជប់លៀង​សាសនា​«Festival Day»​របស់​បព្វជិត​Nicholas​ត្រូវ​នឹង​ថ្ងៃ​ទី​៦ ធ្នូ ។ បព្វជិត​Nicholas​ចាប់ផ្តើម​ល្បីល្បាញ​នៅ​អឺរ៉ុប​ក្នុង​អំឡុង​សតវត្ស​ទី​១៦​ក្នុង​នាម​ជា​បិតា​ជាតិ​នៃ​បុណ្យ​គ្រី​ស្មាស​ជា​អ្នក​ផ្តល់​រង្វាន់​ដល់​កុមារ ។

ពលរដ្ឋ​ហូ​ឡង់​ដែល​ធ្វើ​ដំណើរ​ទៅ​ដល់​អា​មេ​រិ​កបាន​ហៅ​លោក​St.Nicholas​ថា​«Sinterklaas»​ក្រោយមក​ក៏​ហៅ​ថា​«Santa Claus»​ក្នុង​ពេល​បច្ចុប្បន្ន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ស្រាវជ្រាវ...

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ