ទីក្រុងហាណូយ, ប្រទេសវៀតណាម៖ ទីបំផុតសមត្ថកិច្ចវៀតណាមចាប់បានហើយបុរសដែលឱ្យកុមារតូចអាយុទើបតែបីឆ្នាំសាកគ្រឿងញៀនប្រភេទម៉ាទឹកកក។ សមត្ថកិច្ចនៅទីក្រុងហូជីមិញចាប់ខ្លួនបុរសឈ្មោះឡេវ៉ាន់បាម (Le Van Bam) អាយុ៤៤ឆ្នាំ ពីបទកាន់កាប់គ្រឿងញៀនមួយចំនួន។ មុននឹងឈានទៅដល់ការចាប់ខ្លួននេះ, មានវីឌីអូឃ្លីបមួយចំនួនត្រូវគេចែករំលែកតគ្នាយ៉ាងគគ្រឹកគគ្រេងពេញបណ្ដាញសង្គម បង្ហាញរូបបុរសនេះឱ្យកុមារអាយុ៣ឆ្នាំជក់ម៉ាទឹកកក។
![Picture]()
ក្រៅពីការចោទប្រកាន់ពាក់ព័ន្ធនឹងការកាន់កាប់គ្រឿងញៀន, សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែមទៀតដើម្បីចោទប្រកាន់បុរសនេះពីបទបៀតបៀនសិទ្ធិកុមារ និងល្បួងកុមារឱ្យប្រើប្រាស់គ្រឿងញៀន។ វីឌូអូឃ្លីបដែលបង្ហាញមុខបុរសឈ្មោះបាមឱ្យកុមារអាយុ៣ឆ្នាំជក់គ្រឿងញៀនបានធ្លាក់ទៅដល់ដៃរបស់សមត្ថកិច្ចតាមពាក្យបណ្ដឹងរបស់បុរសឈ្មោះតៃដែលអះអាងថាគាត់ជាឪពុកបង្កើតរបស់កុមាររូបនោះ។
![Picture]()
បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវរយៈពេល២ថ្ងៃ, ពួកគេរកឃើញបុរសឈ្មោះបាមនៅក្នុងផ្ទះរបស់គាត់។ នៅទីនោះ, សមត្ថកិច្ចរកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកក, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន និងវត្ថុតាងមួយចំនួនទៀត។ សមត្ថកិច្ចបានយកទឹកនោមរបស់គាត់ទៅធ្វើតេស្ត ហើយរកឃើញសារធាតុញៀន។ សំណាងល្អសម្រាប់កុមារតូច, សមត្ថកិច្ចក៏ធ្វើតេស្តទឹកនោមរបស់កុមារផងដែរ។ ប៉ុន្តែរូបគេមិនមានសារធាតុញៀនទេ។
សមត្ថកិច្ចបានយកកុមារនេះទៅដាក់ឱ្យស្ថិតនៅក្រោមការថែទាំនៃមន្ទីរពេទ្យកុមារប្រចាំទីក្រុងហូជីមិញ។ ឥឡូវនេះ រូបគេមានសុខភាពល្អ និងសុវត្ថិភាពល្អជាធម្មតា។ គ្រូពេទ្យពិនិត្យសុខភាពរបស់កុមារនេះរួចហើយ ហើយមិនឃើញមានរោគសញ្ញាអ្វីដែលខុសប្រក្រតីនោះទេ។ នៅចំពោះមុខសមត្ថកិច្ច, បុរសឈ្មោះបាម និងម្ដាយរបស់កុមាររូបនោះប្រាប់ថាពួកគេគ្រាន់តែឱ្យកុមារនោះជក់ម៉ាទឹកកកជាលក្ខណៈសាកល្បងប៉ុណ្ណោះ។ ការជក់នេះតាំងពីច្រើនខែមកហើយ, ហើយទើបតែបែកធ្លាយវីឌីអូកាលពីពេលថ្មីៗនេះ។
![Picture]()
គេកត់សម្គាល់ថារូបនៅក្នុងវីឌីអូឃ្លីបទាំងនោះមានលក្ខណៈធ្ងន់ធ្ងរគួរសមដែរ។ ឧទាហរណ៍ នៅក្នុងវីឌីអូឃ្លីបមួយឈុត, គេឃើញកុមារនោះស្លៀកតែខោកន្ទបកូនង៉ែតមួយប៉ុណ្ណោះ ហើយបឺតម៉ាទឹកកកតាមទុយោ។ ស្ត្រីម្នាក់ស្រែកសួរថាអូខេទេ? នៅក្នុងវីឌីអូឃ្លីបដទៃទៀត, គេឃើញបុរសឈ្មោះបាមស្លៀកខោខ្លីត្រឹមជង្គង់ ដោយមានកាន់ញញួរ និងដង្កាប់នៅក្នុងដៃ។ គាត់ស្រែកសម្លុតកុមារនោះ៕
ប្រភព៖ Vietnam Express
អត្ថបទដែលពាក់ព័ន្ធ វៀតណាមកំំពុងរកមុខអ្នកណាឱ្យក្មេងអាយុ៣ឆ្នាំជក់គ្រឿ.ងញៀ.ន
ចែករំលែកព័តមាននេះ