ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឯម រៀម ប្រកាស​បន្តការងារ​ច្នៃ​ម៉ូ​ដ​តាម​អារម្មណ៍​ខ្លួន រហូត​ដល់​មហាជន​ពេញចិត្ត

1 ឆ្នាំ មុន
  • ភ្នំពេញ

រហូត​មក​ទល់​ពេល​នេះ បើ​ទោះបី​រលក​កំ​ដៅ​នៃ​ការ​រិះគន់ និង​ជជែក​វែកញែក​គ្នា​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពាក់ព័ន្ធ​ឈុត​សម្លៀក​បំពាក់​របស់​លោក ឯម រៀម ដែល​បង្ហាញ​ក្នុង​

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ បើ​ទោះបី​រលក​កំ​ដៅ​នៃ​ការ​រិះគន់ និង​ជជែក​វែកញែក​គ្នា​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពាក់ព័ន្ធ​ឈុត​សម្លៀក​បំពាក់​របស់​លោក ឯម រៀម ដែល​បង្ហាញ​ក្នុង​កម្មវិធី​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ ហាក់​បន្ថយ​កំ​ដៅ​បន្តិច​ក៏​ដោយ ប៉ុន្តែ​សម្រាប់​អ្នក​ច្នៃ​ម៉ូ​ដ​រូប​នេះ នៅ​តែ​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ជា​បន្តបន្ទាប់​នៅ​លើ​បណ្តាញ​សង្គម​ដដែល​។

ជាក់ស្តែង​នៅ​ថ្ងៃនេះ លោក ឯម រៀម ក៏​បាន​បញ្ចេញ​សារ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថ្មី​មួយទៀត ដោយ​ក្នុង​នោះ​លោក​បាន​ប្រកាស​ថា លោក​នឹង​នៅ​តែ​បន្ត​ការ​ច្នៃ​ម៉ូ​ដ​ទៅ​តាម​អារម្មណ៍​របស់​លោក រហូត​អោយ​មហាជន​ពេញចិត្ត បើ​ទោះបីជា​ការ​ច្នៃ​ម៉ូ​ដ​របស់​លោក​កន្លង​មក មានការ​ប៉ះពាល់​អារម្មណ៍​មហាជន​ខ្លះ​ក៏​ដោយ​។

លោក​បាន​សរសេរ​ថា សូម​អគុណ ដល់​បងប្អូន​ដែល​តែងតែ​គាំទ្រ នៃ​ទេព​កោសល្យ​របស់ខ្ញុំ ឯម រៀម ហើយ​បើ​មាន​ខុសឆ្គង ឬ​លើសលួស ឬ​ប៉ះពាល់​ដល់​អារម្មណ៍​បងប្អូន សូម​ខន្តី ព្រោះ​ខ្ញុំ​ធ្វើ​នេះ​គឺ​ដើម្បី​តម្រូវ​តាម​កម្មវិធី និង​ចង់​អភិវឌ្ឍន៍​ការ​ច្នៃ​ម៉ូ​ដ​នៅ​កម្ពុជា អោយ​បាន​រីក​ចំរើន បើ​ការ​ច្នៃ​ម៉ូ​ដ ឬ​ការ​ស្លៀកពាក់​របស់ខ្ញុំ នៅ​តែ​ប៉ះពាល់​អារម្មណ៍​បងប្អូន ខ្ញុំ​នឹង​បន្ត​ទៀត រហូត​ដល់​ពេល​មួយ​បងប្អូន​ពេញចិត្ត​។

លោក​បញ្ជាក់​ថា ខ្ញុំ​មាន​បេះដូង​តែ​មួយ ធ្វើ​តាម​ចិត្ត​ស្រមើស្រមៃ​របស់ខ្ញុំ និង​ចំណេះ​ជំនាញ​របស់ខ្ញុំ​ដែល​ធ្លាប់​បាន​សិក្សា​ទាំង​ក្នុងស្រុក និង​នៅ​បរទេស​។

ជា​ការ​កត់សម្គាល់ ក្រោយ​ពី​ផ្ទុះ​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់​ទៅ​លើ​ការ​ច្នៃ​ម៉ូ​ដ​មួយ​ឈុត ដែល​បាន​ស្លៀក​ចូលរួម​កម្មវិធី​ដ៏​មួយ​នា​ពេល​ថ្មី​នេះ លោក ឯម រៀម បាន​បង្ហាញ​អារម្មណ៍​ហាក់​បាក់ទឹកចិត្ត និង​ធ្លោយមាត់​ចង់​គិត​ខ្លី ដោយសារ​រលក​នៃ​ការ​រិះគន់​ខ្លាំងក្លា​ពេក​។

យ៉ាងណា​ចុង​ក្រោយ លោក​ហាក់​មាន​លំនឹង​ឡើង​វិញ បន្ទាប់​ពី​មាន​មិត្តភក្តិ​ទាំង​ក្នុង និង​ក្រៅ​រង្វង់​សិល្បៈ ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​លោក​មួយ​ចំនួន​ដែល​មក​លើកទឹកចិត្ត និង​ស្នើ​អោយ​លោក​បន្តការងារ​ច្នៃ​ម៉ូ​ដ​ថ្មី​ៗ​ថែម​ទៀត​។

ទោះជា​បែប​ណា លោក ឯម រៀម ក៏​នៅ​ហាក់​មិន​ទាន់​អាច​ទទួលយក​បាន​ឡើយ នៅ​ពេល​ដែល​ការ​រិះគន់​ពី​មហាជន​មួយ​ចំនួន​ថា ការ​ច្នៃ​ម៉ូ​ដ​របស់​លោក​នា​ពេល​នេះ គឺជា​ការ​បំពុលសង្គម ខណៈ​ពេល​មិន​បាន​ធ្វើ​អ្វី​ប្រាស់ចាក និង​ខុសច្បាប់​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ