ចាន​លាង​ជក់នេះ​អាយុក៏វែង ឯតម្លៃវិញកប់ម៉ង


ចាន​លាង​ជក់ ​«Ru Guanyao» ​ក្នុង​រាជវង្ស​សុង​ខាងជើង​របស់​ចិន​មាន​អាយុ​ដល់​ទៅ​១០០០​ឆ្នាំ​បាន​ដេញថ្លៃ​លក់​ដោយ​«Sotheby»​នៅ​កោះ​ហុងកុង​កាលពី​ថ្ងៃ​ទី​៣ តុលា ២០១៧ មាន​តម្លៃ​ខ្ពស់​ដល់​ទៅ​៣៧,៧​លាន​ដុល្លារ ។

ចាន​នោះ​បាន​ផលិត​នៅ​ក្នុង​អំឡុង​ឆ្នាំ​៩៦០​ដល់​១១២៧​បំបែក​ឯតទគ្គ​កម្ម​លក់​ផលិតផល​ធ្វើ​ពី​ដី​ដុត​របស់​ចិន​បាន​តម្លៃ​ខ្ពស់ បន្ទាប់​ពី​ឆ្នាំ​២០១៤​ពែង​ស្រា​ក្នុង​រាជវង្ស​មីង​លក់​បាន​៣៦,០៥​លាន​ដុល្លារ​ទិញ​ដោយ​មហាសេដ្ឋី​នៅ​ក្រុង​សៀង​ហៃ ។

ស្នាក់​ការ​ដេញថ្លៃ​«Sotheby»​បញ្ជាក់​ថា​ចាន​លាង​ជក់​«Ru Guanyao»​មាន​អង្កត់ផ្ចិត​ប្រហែល​១៣​សង្ទីម៉ែត្រ​ជា​ផ្នែក​មួយ​ក្នុង​គំរូ​នៃ​ឧបករណ៍​ភ្នាស​ដោយសារ​ធាតុ​រលោង​ប្រើ​នៅ​ក្នុង​ព្រះរាជវាំង​នៃ​រាជវង្ស​សុង​ខាងជើង និង​ជា​ផ្នែក​១​ក្នុង​ចំណោម​៤​ផលិតផល​ស្ថិត​ក្នុង​ការ​កាន់កាប់​របស់​បុគ្គល ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ