ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​នាង ទឹម រ​ដ្ឋា សម្រាល​កូនស្រី​ដំបូង​ហើយ ជា​ពិសេស​ឈ្មោះ​ពីរោះ​កប់​ៗ​តែ​ម្ដង

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្រោយ​ពេល​ខំ​ពពោះ​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក ស្រាប់តែ​នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៣​នេះ តារា​សម្ដែង និង​បង្ហាញ​ម៉ូ​ដ​ដ៏​ល្បីឈ្មោះ អ្នក​នាង ទឹម រ​ដ្ឋា និង​ស្វាមី​របស់​ខ្លួន ដែល​បាន​រៀប​ការ​ជាមួយ​គ្នា និង​សាង​សេចក្ដីសុខ​សុភមង្គល​ជាមួយ​គ្នា​នោះ ខណៈ​ពេល​នេះ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​ខំ​ពពោះ​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក ស្រាប់តែ​នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៣​នេះ តារា​សម្ដែង និង​បង្ហាញ​ម៉ូ​ដ​ដ៏​ល្បីឈ្មោះ អ្នក​នាង ទឹម រ​ដ្ឋា និង​ស្វាមី​របស់​ខ្លួន ដែល​បាន​រៀប​ការ​ជាមួយ​គ្នា និង​សាង​សេចក្ដីសុខ​សុភមង្គល​ជាមួយ​គ្នា​នោះ ខណៈ​ពេល​នេះ តារា​សម្ដែង​ស្រី​អ្នក​នាង ទឹម រ​ដ្ឋា បាន​សម្រាល​កូនស្រី​ដំបូង​របស់​ខ្លួន​ដោយ​សុវត្ថិភាព​ហើយ​។ មិនតែប៉ុណ្ណោះ បើ​ក្រឡេក​ទៅ​មក​មើល​អំពី​មុខមាត់​របស់​គេ​វិញ គឺ​ស្រស់​ស្អាត​គួរ​អោយ​ខ្នា​ញ់​ខ្លាំង​ណាស់​។

ប៉ុន្តែ​អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ មិន​ត្រឹមតែ​មានមុខមាត់ Cute គួរ​អោយ​ស្រលាញ់​ប៉ុណ្ណោះ​នោះ​ទេ អូន​តូច​រូប​នេះ​ថែម​ទាំង​ឈ្មោះ​ពីរោះ​ទៀត​ផង​។ ដោយ Daddy និង Mommy របស់​អូន​តូច បាន​ដាក់​ឈ្មោះ​អោយ​បែប​នេះ​ថា Haylie Apsara ហៅ អូន​ភ្លៀង មាន​ន័យ​ខ្លាំង​តែ​ម្ដង​។

នេះ​បើ​យោង​ទៅ​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​តារា​សម្ដែង​ស្រី អ្នក​នាង ទឹម រ​ដ្ឋា បាន​បង្ហោះ​រូប​ប៉ុន្មាន​សន្លឹក ដោយ​ក្នុង​នោះ​អ្នក​នាង​បាន​សរសេរ​រៀបរាប់ ថែម​ទាំង​និយាយ​ពោល​ពាក្យ​ដ៏​សែន​មាន​ន័យ ដោយ​ក្ដី​រំភើប​ស្ទើរតែ​រក​ពាក្យ​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន​ទៅ​កាន់​កូនស្រី​បណ្ដូលចិត្ត​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា «​សូម​ស្វាគមន៍​មក​កាន់​ពិភពលោក​ដ៏​ស្រស់​ស្អាត កូន​ទន្សាយ​តូច​របស់​ម៉ាក់​និង​ប៉ា ជំរាបសួរ លោកតា​លោកយាយ អ៊ុំ​ពូ​មីង និង​អ្នកគាំទ្រ​របស់ mommy អូន​ទាំងអស់ អូន​មានឈ្មោះ Haylie Apsara Antonio ហៅ ( អូន ភ្លៀង ) អូន​កើត​នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៣ វេលា 7:01am»​។

បន្ទាប់​មក​គណនី​របស់​អ្នក​នាង ក៏​បាន​បង្ហោះ​បន្ត​អោយ​ដឹង​បន្ថែម​ទៀត​ថា «​ជំរាបសួ​រពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា នាង​ខ្ញុំ ទឹម វ​ត្តី ជំនួស​មុខ​ឲ្យ​បងស្រី ទឹម រ​ដ្ឋា ។ សូម​អគុណ​ដល់​បងប្អូន​ទាំងអស់​គ្នា ដែល​បាន​ជូនពរ និង​អបអរសាទរ​ចំពោះ​គាត់ ឥឡូវនេះ​គាត់​មិន​ទាន់​អាច​ប្រើ​ទូរស័ព្ទ​បាន​ទេ ចឹ​ង​ហើយ​សូម​អធ្យាស្រ័យ​ផង​ដែរ មិន​បាន​ឆ្លើយ​តប​អស់​»​។

គ្រាន់តែ​បានឃើញ​តារា​សម្ដែង​ស្រី​រូប​នេះ សម្រាលកូន​ដោយ​សុវត្ថិភាព​ភ្លាម ក៏​មាន​ពុក​ម៉ែ​បងប្អូន​ជា​ច្រើន ទាំងប្រុស​ទាំងស្រី បាន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​អបអរសាទរ​គ្រប់​ៗ​គ្នា​ថា «Congratulations jj ប៊េ​ប៊ី​មុខ​ដូច​ប៉ា​ប៉ា​ណាស់​» «​គ្រាន់តែ​ឃើញ​ក៏​មាន​អារម្មណ៍​ថា ចង់​តែ​ចាប់​ក្រ​ញិច​ទេ​បង​អើយ និយាយ​មែន​គួរ​អោយ​ខ្នា​ញ់​ខ្លាំង​ណាស់ Baby»​។ ខ្លះ​ទៀត​ក៏​បាន​លើក​ឡើង​ថា «Congratulations idol ថ្ពាល់ខួច​ទៀត កាត់​រក​ប៉ា​ៗ» «Baby so cute សំខាន់​ខួច​ថ្ពាល់​សងខាង​ទៀត​» «​អបអរសាទរ​បង មុខ​ឃ្យូ​ត​សាហា​.​វ សំខាន់​ថ្ពាល់ខួច​សងខាង បបូរមាត់​ឡើង​ក្រហម​»​។

ហ្វេ​ន​ខ្លះ​ទៀត​ក៏​បាន​បញ្ចេញមតិ​ថា «​បាន​ទាំង​ព្រម​ម៉​ង ច្រមុះ មាត់ ខួច​សងខាង​ទៀត អូន​ភ្លៀង​» «​មុខ​គេ​ឃ្យូ​ត​ណាស់ សូម​ជូនពរ​អោយ​មាន​សុខភាព​ល្អ​ទាំង​ម្ដាយ និង​កូន​ទន្សាយ​តូច​» «​មុខគួរ​អោយ​ខ្នា​ញ់​ម្ល៉េះ​ចែ ជូនពរ​ម៉ាក់ និង​អូន​តូច​មាន​សុខភាព​ល្អ មាន​សេចក្តីសុខ​អោយ​ច្រើន​ៗៗ»​។ ចំណែក​មតិ​ខ្លះ​ទៀត​ក៏​បាន​ពន្យល់​អោយ​ដឹង​បែប​នេះ​ថា «​សម្រាល​ក្នុង​ខែ​៣ មិន​ទាន់​ចូល​ឆ្នាំ​ខ្មែរ​ទេ មិន​ទាន់​រាប់​ថា ឆ្នាំ​ទន្សាយ​ទេ​បង គ្រាន់តែ​ឆ្លង​ឆ្នាំ​សកល​ប៉ុណ្ណោះ ខ្មែរ​យើង​មិន​ទាន់​រាប់​ថា ឆ្នាំ​ទន្សាយ​ទេ​»​។

យ៉ាងណាមិញ ក្រោយ​ពេល​ជិត​ដល់​ថ្ងៃ​សម្រាលកូន តារា​សម្ដែង​ស្រី​អ្នក​នាង ទឹម រ​ដ្ឋា ក៏​បាន​បង្ហោះ​រូប​ពីរ​សន្លឹក​មួយ​ជា​រូប​របស់​អ្នក​នាង ហើយ​ចំណែក​រូប​មួយ​សន្លឹក​ទៀត​ជា​រូប​របស់​ស្វាមី​អ្នក​នាង​។ ដោយ​តារា​ស្រី​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​មិន​ចេះ​ចាស់ នៅ​តែ​ក្មេង​ជាង​វ័យ​រូប​នេះ បាន​ភ្ជាប់​ជាមួយ​សារ​យ៉ាង​វែង​អន្លាយ​រៀបរាប់​អោយ​អ្នកគាំទ្រ​របស់​ខ្លួន​បានដឹង​បែប​នេះ​ថា ៖

«​នៅ​ក្នុង​រោងការ ចិញ្ចៀន​អាពាហ៍ពិពាហ៍ គេ​ពាក់​នៅ​ម្រាម​ឆ្វេង ព្រោះ​វាត​ភ្ជាប់​ផ្ទាល់​ទៅ​នឹង​បេះដូង​»​។ គេ​ឱ្យ​ក្រាប​ក្បាល​ផ្ទឹម ព្រោះ «​គេ​ចង់​ប្រាប់​ថា ទាំង​ពីរ​នាក់ ត្រូវ​ចូល​នឹម បរ​លើ​ផ្លូវ​ជីវិត ហើយ​បើ​រទេះ​ក្រឡាប់ ឬ​លឿន​ទៅ​មុខ វា​អាស្រ័យ​លើ​អ្នក​ទាំង​ពីរ ជា​អ្នក​ជួយ​មើល​ខុស​ត្រូវ​គ្នា​»​។ គេ​បាចផ្កា​ស្លា​លើ ចង់​បញ្ជាក់​ថា «​ភាព​រុងរឿង​ក្នុង​គ្រួសារ គឺ​អាស្រ័យ​លើ​អ្នក​ទាំង​ពីរ ពូកែ​ថែទាំ ភ្លើង​ក្នុង ភ្លើង​ក្រៅ​»​។ គេ​កាត់សក់ ចង់​បញ្ជាក់​ថា «​ត្រូវ​ចេះ​តម្រឹម ស្តង់ដា ដាក់​ចូល​គ្នា ផ្នែក​ដែល​លើស ត្រូវ​កាត់​ចេញ ផ្នែក​ដែល​ខ្វះ ត្រូវ​ខំ​បំពេញ ចិត្តអាក្រក់​ទាំងអស់ ដាច់ខាត ត្រូវ​តែ​កាត់​ចោល​ឱ្យ​អស់ ! នៅ​ខាងក្រៅ​ប្រើ​វិន័យ នៅ​ក្នុង​គ្រួសារ​ប្រើ​មេត្តា​»​។ គេ​ឱ្យ​នៅ​កណ្តាល​ភ្លើង បង្វិលពពិល​គឺ «​ចង់​ប្រាប់​ថា ពន្លឺជីវិត​ស្ថិត​នៅ​លើ​ការ​អត់ធន់ និង​ការ​ព្យាយាម​» ( រីករាយ​ថ្ងៃ​គំរប់​ខួប អាពាហ៍ពិពាហ៍​រយៈពេល​មួយ​ឆ្នាំ​របស់​យើង​ទាំង​ពីរ 26.​មីនា​.2023»៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ