ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស អា​លី​ស ខកខាន​ជួយ​ជន​ពិការ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​មាស អា​លី​ស ខកចិត្ត​គ្រា​ដែល​

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​មាស អា​លី​ស ខកចិត្ត​គ្រា​ដែល​កម្មវិធី​«​ប្រជុំ​តារា​តន្ត្រី​» ត្រូវ​ផ្អាក​ធ្វើ​ឱ្យ​ការ​ជួយ​ឱ្យ​ជន​ពិការ​បាន​សម្តែង​របស់​នាង​មិន​បាន​សម្រេច ។

តារាចម្រៀង​សំឡេង​ស្រ​ដៀង​អ្នកស្រី​ហួយ មាស អ្នក​នាង​មាស អា​លី​ស បាន​ព្យាយាម​ពង្រឹង​ស្នាដៃ​រហូត​ទទួល​បានការ​ងារ ថ្មី​ៗ​ក្នុង​វិស័យ​សិល្បៈ​បន្ត​គ្នា​មួយ​រយៈ​នេះ ។

ឆ្លងកាត់​ការ​បង្ហាញ​សមត្ថភាព​នោះ​លើ​វេទិកា​ប្រគំ​តន្ត្រី​នានា​តាម​ស្ថានីយទូរទស្សន៍​មាស អា​លី​ស ឆក់​យក​ប្រជាប្រិយភាព​ជា​បន្តបន្ទាប់​រហូត​កាន់តែ​ធ្វើ​ឲ្យ​ការ​ពង្រីក​ខ្លួន​នៅ​លើ​ដង​វិ​ថី​សិល្បៈ​ឡើង​មួយ​កម្រិត​ទៀត ។ ថ្មី​ៗ​នេះ​នាង​ត្រូវ​លោក​សា​វិ​ន ហ្វី​លី​ព តែង​និពន្ធ​បទ ថ្មី​ៗ ឲ្យ​នាង​ច្រៀង ព្រោះ​យល់​ថា សំឡេង​ពីរោះ​ស្រ​ដៀង​អតីត​តារា​ជើង​ចាស់​អ្នកស្រី​ហួយ មាស ។

អ្នក​នាង​មាស អា​លី​ស មាន​ក្តី​រី​រាយ​ដែល​បាន​លោក​សា​វិ​ន ហ្វី​លី​ព ឲ្យ​នាង​ច្រៀង​បទ​និពន្ធ​ថ្មី ។ នាង​ខិតខំ​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ្យ​ល្អ​ប្រសើរ​ក្នុង​ជំហាន​ថ្មី​ដើម្បី​បំពេ​អារម្មណ៍​ប្រិ​យ​មិត្ត និង​អរគុណ​ដល់​លោក​សា​វិ​ន ហ្វី​លី​ព ដែល​ពេញចិត្ត​ទឹកដម​សំឡេង​របស់់​នាង ។

អ្នក​នាង​មាស អា​លី​ស ក្រៅពី​ច្រៀង​បទ​ពី​ដើម​ក៏ ជា​ពិធី​ការិនី​ប្រចាំ​វិទ្យុ​មួយ​ក្នុង​កម្មវិធី​ច្រៀង​ខារ៉ាអូខេ​ឆ្លង​ឆ្លើយ​ជាមួយ​ប្រិ​យ​មិត្ត ។ បន្ថែម​ពីលើ​កិច្ច​ការងារ​នោះ នាង​ព្យាយាម​បណ្តុះបណ្តាល​អ្នក​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ពី​របៀប​ប្រើប្រាស់​ជំនាញ​និយាយ​វិទ្យុ​គ្រា​ដែល​អ្នក​នាង​យល់​ដឹង​ច្រើន​ឆ្នាំ ។ ចំណុច​ល្អ​មួយទៀត​អា​លី​ស​រមែង​ជួយ​អ្នកចម្រៀង​ជន​ពិការ​ឲ្យ​បាន​ឡើង​ច្រៀ​ក្នុង​កម្មវិធី​ទូរទស្សន៍​បាយ័ន​«​ប្រជុំ​​តារា​តន្ត្រី​» ។

មាស អា​លី​ស បញ្ជាក់​ថា «​នាង​ខ្ញុំ​ចង់​ជួយ​បងប្អូន​ពិការ​ឲ្យ​បាន​ឡើង​ច្រៀង​បន្ត​ទៀត​ដើម្បី​បាន​ជំនួយ​សម្រាល​ជីវភាព តែ​សោកស្តាយ​ដែល​ខាង​កម្មវិធី​ត្រូវ​ផ្អាក​សិន​រង់ចាំ​ដំណើរ​ការ​ថ្មី​ធ្វើ​ឲ្យ​បងប្អូន​ជាប់​គាំង ។ សម្រាប់​នាង​ខ្ញុំ​ពេល​បាន​បង្ហាញ​ការងារ​មនុស្សធម៌ គឺ​ហាក់​មាន​ទឹកចិត្ត​សប្បាយ​រីករាយ ហើយ​ឲ្យ​តែ​បាន​ជួយ​អ្វី​ដល់​សង្គម គឺ​អារម្មណ៍​ល្អ។ ទោះបីជា​យ៉ាងណា​នាង​ខ្ញុំ​រំពឹង​ថា​មានកម្ម​វិធី​ជា​បន្ត​ទៀត​ដើម្បី​ជួយ​ដល់​បងប្អូន​ជន​ពិការ​យើង​ដូច​ពី​មុន​» ៕