វិធីប្តូរមកប្រើ iOS 10 វិញ បើអ្នកមិនចូលចិត្ត iOS 11
iOS ថ្មីនេះ អាចបង្កបញ្ហាសម្រាប់កម្មវិធីចាស់ៗ ឬមានបញ្ហាថ្មទូរស័ព្ទជាដើម ហើយអ្នកគិតថា តើគួរតែប្តូរទៅប្រើប្រាស់ iOS 10 វិញឬទេ ?
iOS ថ្មីនេះ អាចបង្កបញ្ហាសម្រាប់កម្មវិធីចាស់ៗ ឬមានបញ្ហាថ្មទូរស័ព្ទជាដើម ហើយអ្នកគិតថា តើគួរតែប្តូរទៅប្រើប្រាស់ iOS 10 វិញឬទេ ?
អ្នកប្រើប្រាស់មួយចំនួនអាចនឹងសប្បាយចិត្តនូវចំណុចថ្មីៗជាច្រើនដែលភ្ជាប់មកជាមួយ iOS 11 របស់ Apple ប៉ុន្តែអ្នកខ្លះទៀតប្រហែលជាស្តាយក្រោយដែលបាន Update ទូរស័ព្ទរបស់ខ្លួន ។ iOS ថ្មីនេះ អាចបង្កបញ្ហាសម្រាប់កម្មវិធីចាស់ៗ ឬមានបញ្ហាថ្មទូរស័ព្ទជាដើម ហើយអ្នកគិតថា តើគួរតែប្តូរទៅប្រើប្រាស់ iOS 10 វិញឬទេ ?
ដោយសារតែ iOS 11 ទើបតែចេញ Apple នៅតែបន្តអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចទាញយក iOS 10.3.3 ។ ប្រសិនបើអ្នកចង់ទាញវាមកវិញ នេះជាពេលដ៏ល្អ ព្រោះ Apple នឹងមិនអនុញ្ញាតឲ្យទាញទេ ប្រសិនបើពួកគេចេញ Version ថ្មីៗទៀតសម្រាប់ iOS 11 ។
វាងាយស្រួលទេ ប៉ុន្តែអ្នកគួរដឹងនូវ២ចំណុចជាមុនសិនគឺ ៖ ១-ទាញ iOS 10.3.3 ខ្លួនឯងដោយធ្វើតាមអត្ថបទនេះ និង២-Restore ការ Backup របស់អ្នក ។
-ជំហានទី១ ៖ ចូរបញ្ជាក់ម្តងទៀតថា អ្នកកំពុងតែមាន iTunes មាន Version ថ្មីជាងគេលើកុំព្យូទ័រ ។ អ្នកអាចពិនិត្យមើលសិន ដោយចូលទៅកាន់ Help និងចុចលើ Check for Updates ។
-ជំហានទី២ ៖ ត្រូវទាញឯកសារ iOS 10.3.3 IPSW លើកុំព្យូទ័រដោយខ្លួនឯង ដោយចូលទៅកាន់គេហទំព័រ ៖ https://ipsw.me/10.3.3 ។
-ជំហានទី៣ ៖ មុនពេល Restore ការ Backup អ្នកត្រូវបិទ Find My iPhone ដោយចូលទៅកាន់ Settings រួចចុចលើឈ្មោះរបស់អ្នក និងចូលទៅកាន់ iCloud ។ ស្វែងរក Find My iPhone រួចបញ្ជាក់ឲ្យច្បាស់ថា អ្នកបានបិទវាហើយ ។
-ជំហានទី៤ ៖ តភ្ជាប់ទូរស័ព្ទ ឬឧបករណ៍របស់អ្នកទៅកាន់កុំព្យូទ័រពេលកំពុងបើកដំណើរការ iTunes ។
-ជំហានទី៥ ៖ ត្រូវប្រើប្រាស់ DFU recovery mode ហើយ iTunes នឹងប្រាប់ថា វាបានស្វែងរកឃើញឧបករណ៍របស់អ្នកស្ថិតក្នុង Recovery Mode ។ ចុចលើពាក្យថា OK និងចាប់ផ្តើមដំណើរការ ជាការស្រេច ។
-ជំហានទី៦ ៖ ប្រសិនបើអ្នកប្រើប្រាស់ Windows សូមចុច Shift ។ បើប្រើប្រាស់ Mac សូមចុច Option រួចចុចលើ Restore iPhone ក្នុង iTunes ។
-ជំហានទី៧ ៖ ចុចលើ iOS 10.3.3 IPSW ដែលបានទាញមក ។ ឧទាហរណ៍ ប្រសិនបើអ្នកមាន iPhone 7 ឯកសារនេះនឹងមានឈ្មោះថា iPhone_7Plus_10.3.3_14G60_Restore.ipsw ។
ចុងក្រោយ iTunes នឹងចាប់ផ្តើមប្តូរប្រព័ន្ធ iOS របស់អ្នកមកកាន់ iOS 10.3.3 វិញ ៕
ចែករំលែកព័តមាននេះ