ទីក្រុងស៊ីដនី, ប្រទេសអូស្ត្រាលី៖ មនុស្សរាប់រយនាក់ប្រមូលផ្ដុំគ្នាកាលព្រឹកថ្ងៃសុក្រ ដោយស្លៀកពាក់ឈុតឆ្លុះពណ៌ និងកាន់ដៃគ្នាជាជួរដង្ហែនៅតាមមាត់សមុទ្ទនៃទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ នេះជាផ្នែកមួយនៃយុទ្ធនាការដើម្បីបញ្ជ្រាបការយល់ដឹងពីសារៈសំខាន់នៃការថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អដើម្បីអនាគតនៃបុគ្គលគ្រប់រូប និងសង្គមជាតិ។
![Picture]()
OneWave ជាអង្គការក្រៅរដ្ឋាភិបាល និងប្រមូលផ្ដុំដោយក្រុមអ្នកមានចំណង់ចំណូលចិត្តខាងជិះក្ដារបន្ទះនៅលើទឹកសមុទ្ទ (surfing)។ ពួកគាត់មានគោលដៅបំផុសគំនិតមនុស្សដើម្បីឱ្យពួកគេយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពផ្លូវចិត្ត។ ថ្ងៃនេះជាខួបគម្រប់ដប់ឆ្នាំនៃការបង្កើតចលនានេះឡើង ដោយមានមនុស្សចូលរួមជាង៨រយនាក់ឈរកាន់ដៃគ្នានៅមាត់សមុទ្រ។
![Picture]()
លោកក្រេន ត្រេប៊ីលកូ (Grant Trebilco) ជាស្ថាបនិកអង្គការ OneWave។ លោកប្រាប់ថាមូលហេតុដែលយើងស្លៀកពាក់ជាឈុតឆ្លុះពណ៌បែបនេះ ពីព្រោះវាធ្វើឱ្យយើងគ្រប់គ្នាកាន់តែមើលឃើញច្បាស់ថាសុខភាពផ្លូវចិត្តមានសារៈសំខាន់កម្រិតណា។ ម៉្យាងទៀត យើងធ្វើបែបនេះដើម្បីពញ្ញាក់អារម្មណ៍របស់មនុស្សគ្រប់គ្នាឱ្យចាប់ផ្ដើមនិយាយដោយបើកទូលាយអំពីបញ្ហាដែលមានភាពបិទបាំង។
លោក Grant Trebilco ស្ថាបនិកអង្គការ OneWaveលោកត្រេប៊ីលកូត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថាលោកមានជំងឺផ្លូវចិត្ត១ប្រភេទឈ្មោះបាយផូឡា (bipolar) តាំងពីដប់ឆ្នាំមុន (គាត់កើតជំងឺនេះមិនដឹងតាំងពីអង្កាលទេ, ប៉ុន្តែគ្រូពេទ្យរកឃើញកាលពី១០ឆ្នាំមុន)។ គាត់បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យផ្លូវចិត្ត។ ឆ្លងកាត់ការកើតជំងឺនេះខ្លួនឯងទើបគាត់ដឹងច្បាស់ថាជំងឺនេះមិនមែនងាយស្រួលនៅក្នុងការរស់នៅនោះទេ។
![Picture]()
គាត់ក៏មានគំនិតមួយថាត្រូវតែធ្វើសកម្មភាពអ្វីម៉្យាងដើម្បីបង្កើតសុភមង្គលផ្លូវចិត្តសម្រាប់ខ្លួនឯង។ គាត់ចាប់ផ្ដើមប្រឡូកនៅក្នុងកីឡាជិះក្ដារបន្ទះនៅលើទឹកសមុទ្ទ (surfing)។ មិនយូរប៉ុន្មាន, គាត់មានអារម្មណ៍ថាជីវិតរស់នៅហាក់មានភាពល្អប្រសើរជាងមុន។ គាត់មានអារម្មណ៍ស្រស់ស្រាយសប្បាយចិត្ត មិនសូវមានសម្ពាធចិត្ត (ស្ត្រែស) ឬការធុញថប់នៅក្នុងជីវិតដូចកាលពីមុនទេ។
![Picture]()
គាត់ដឹងច្បាស់ថាជិះក្ដារត្រឹមតែមួយដងក្នុងមួយថ្ងៃក៏គ្រប់គ្រាន់សម្រាប់ធ្វើឱ្យគាត់រស់នៅដោយសុខកាយ សប្បាយចិត្ត ពេញ១ថ្ងៃ។ ដោយសារពិនិត្យឃើញថាវិធីនេះ(ជិះក្ដារបន្ទះ) ទទួលបានលទ្ធផលពិតៗនៅក្នុងការដោះស្រាយមួយគ្រាៗនៃជំងឺផ្លូវចិត្តរបស់គាត់, ដូច្នេះ គាត់ក៏មានចិត្តចង់ចែករំលែកវិធីដោះស្រាយបញ្ហាផ្លូវចិត្តតាមរបៀបថ្មីដែលគាត់ទើបតែរកឃើញនេះទៅអ្នកដទៃ។
លោក Grant Trebilco ស្ថាបនិកអង្គការ OneWaveគាត់ក៏ចាប់ផ្ដើមស្លៀកពាក់ឈុតឆ្លុះពណ៌ជិះស្គីលើសមុទ្រ។ នាព្រឹកថ្ងៃសុក្រមួយនោះ, គាត់ស្លៀកពាក់ឈុតនេះជិះក្ដារបន្ទះនៅឆ្នេរសមុទ្ទបនដាយ (Bondi)។ គឺនៅក្នុងគ្រានោះហើយដែលចលនាជិះក្ដារបន្ទះ OneWave Fluro Friday បានចាប់កំណើតឡើង។ សព្វថ្ងៃនេះ OneWave អាចធ្វើសកម្មភាពជិះក្ដារបន្ទះជាក្រុមនៅមាត់សមុទ្រជាង២រយកន្លែង ក្នុងប្រទេសជាង៥០ ទូទាំងពិភពលោក។ រាប់ចាប់ពីប្រទេសន័រវេ រហូតដល់ញូស៊ីលែន៕
ប្រភព៖ Reuters
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ