ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ពេល​នេះ​តទៅ មិន​​ឱ្យ​ម៉ូតូឌុប ឬ​ម៉ូតូ​កង់​បី​ចូលចាប់​ម៉ូយ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​​ប៉ែ​ត​ទៀត​ទេ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍ មិន​អនុញ្ញាត​អោយ​ម៉ូតូឌុប ឬ​ម៉ូតូ​កង់​បី​ឥណ្ឌា ចូល​ទៅ​ចាប់​ម៉ូយ​នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ទៀត​ទេ ដែល​ត្រូវ​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍ មិន​អនុញ្ញាត​អោយ​ម៉ូតូឌុប ឬ​ម៉ូតូ​កង់​បី​ឥណ្ឌា ចូល​ទៅ​ចាប់​ម៉ូយ​នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ទៀត​ទេ ដែល​ត្រូវ​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៣​នេះ ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន មេ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ចាប់ពី​ពេល​នេះ​តទៅ ម៉ូតូឌុប និង​ម៉ូតូ​កង់​បី​ឥណ្ឌា មិន​អនុញ្ញាត​អោយ​ចូលចាប់​ម៉ូយ​នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ទៀត​ឡើយ ដែល​ធ្វើ​ប៉ះពាល់​សណ្តាប់ធ្នាប់​ដល់​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ចេញ​.​ចូល និង​ធ្វើ​អោយ​បាត់បង់​សោភ័ណ​ភាព ព្រមទាំង​ការពារ​ជម្លោះ​កើតឡើង​នៅ​ក្នុង​បរិវេណ​ច្រក​ទ្វារ ធ្វើ​អោយ​ប៉ះពាល់ និង​អសន្តិសុខ​នៅ​ក្នុង​បរិវេណ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា ម៉ូតូឌុប និង​ម៉ូតូ​កង់​បី ត្រូវ​បានអោយ​នៅ​រង្វង់​មូល​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដោយ​ចែក​ជា​ក្រុម ក្នុង​នោះ​អោយ​ម៉ូតូ​កង់​បី​នៅ​មួយ​កន្លែង និង​ម៉ូតូឌុប​នៅ​មួយ​កន្លែង មិន​អោយ​នៅ​ច្របូកច្របល់​គ្នា​ទៀត​ឡើយ ហើយ​អ្នកបើកបរ​ម៉ូតូឌុប និង​ម៉ូតូ​កង់​បី ត្រូវ​អាវកាក់​ជា​សម្គាល់ និង​ហាម​ដាច់ខាត​មិន​អនុញ្ញាត​អោយ​នៅ​ក្នុង​បរិវេណ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ទៀត​ឡើយ​។

លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បាន​បញ្ជាក់​ថា រយៈពេល​កន្លង​មក ដោយ​អនុញ្ញាត​អោយ​ម៉ូតូឌុប និង​ម៉ូតូ​កង់​បី​ចូល​ដឹក​ភ្ញៀវ ឬ​ម៉ូយ​ដល់​បរិវេណ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ព្រោះតែ​អគារ​កាស៊ីណូ​ត្រូវ​បាន​ភ្លើង​ឆេះ​បិទ​ច្រកចេញ​-​ចូល​ចាប់ពី​រង្វង់​មូល​មក​ច្រក​ទ្វារ ហើយ​បើក​អោយ​ចេញ​-​ចូល​តាម​ផ្លូវ​ដើម​ពុទ្រា ទើប​អនុញ្ញាត​អោយ​ចូល​ដឹក​ភ្ញៀវ​ដល់​បរិវេណ​ច្រក​ទ្វារ និង​បង្ក​ឱ្យ​មាន​បញ្ហា​រវាង​ក្រុម​ម៉ូតូឌុប និង​ក្រុម​ម៉ូតូ​កង់​បី បាន​ឈ្លោះប្រកែក​គ្នា​ធ្វើ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​អសន្តិសុខ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​ចេញ​-​ចូល​តាម​ច្រក​ទ្វារ​នេះ​។

ក្រោយ​ពី​រុះរើ​អគារ​កាស៊ីណូ​ដែល​អគ្គិភ័យ​ឆាបឆេះ​រួចរាល់ ត្រូវ​បាន​បើក​អោយ​ចេញ​-​ចូល​ពី​រង្វង់​មូល​មក​ច្រក​ទ្វារ ហើយ​រៀបចំ​សណ្តាប់ធ្នាប់​បរិវេណ​ច្រក​ទ្វារ​មិន​អោយ​ម៉ូតូឌុប ឬ​ម៉ូតូ​កង់​បី​ឥណ្ឌា ចូល​អោយ​រង់ចាំ​ភ្ញៀវ​ដើរ​ចេញពី​ច្រក​ទ្វារ ទៅ​ជិះ​នៅ​រង្វង់​មូល​ក្រុង​ប៉ោយ​ប៉ែ​ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ