ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​លក់​ចាប់ហួយ​២​ខ្នងត្រូវ​ព្រះអគ្គីលេបត្របាក់​អស់ទាំងព្រឹក​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ផ្ទះ​ឈើ​លើ​ ថ្ម​ក្រោម ​សំ​យ៉ាប​ដែក​ប្រក់​ស័ង្កសី​ខាង​មុខ​២​ខ្នង​ និង​ជា​ផ្ទះ​លក់​អីវ៉ាន់​

រាជធានី​ភ្នំពេញ ​៖ ​ផ្ទះ​ឈើ​លើ​ ថ្ម​ក្រោម ​សំ​យ៉ាប​ដែក​ប្រក់​ស័ង្កសី​ខាង​មុខ​២​ខ្នង​ និង​ជា​ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ ស្ថិត​នៅ​ជាប់​គ្នា ត្រូវ​បាន​អគ្គិ​ឆាបឆេះ​ទាំងស្រុង រួម​ជាមួយ​អីវ៉ាន់​ចាប់ហួយ​មួយ​ចំនួន ចំណែក​អីវ៉ាន់​មួយ​ចំនួន​ត្រូវ​បាន​អ្នក​ភូមិ​ជួយ​ជញ្ជូន​ចេញ​បាន​ខ្លះ ហើយ​ការ​ឆាបឆេះ​នេះ​សង្ស័យ បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៣ នៅ​ក្នុងភូមិ​ភា សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ឆ្លង​ចរន្តអគ្គិសនី​នៅផ្ទះ​ខាងលិច​មុនគេ បន្ទាប់​មក​បាន​រាលដាល​ដល់​ផ្ទះ​ខាងកើត​ជាប់​គ្នា​មួយទៀត ហើយ​ភ្លាម​ៗ​នោះ​អ្នក​ភូមិ​មួយ​ចំនួនបាន​នាំ​គ្នា​ជួយ​ពន្លត់ និង​មួយ​ចំនួន​ទៀត​ជួយ​ជញ្ជូន​អីវ៉ាន់​ចេញពី​ណ្ដា​ត​ភ្លើង​យ៉ាង​សស្រាក់សស្រាំ​ ។ ​ប៉ុន្តែ​ទោះជា​ខំ​ពន្លត់​យ៉ាងណា​ក៏​ភ្លើង​ពុំ​បាន​ថមថយ​ឬ​រលត់​នោះ​ឡើយ ខណៈនោះ​ភ្លើង​បាន​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ប្រទះ​ឡា​ង បាន​រាយការណ៍​និង​សុំ​ជំនួយ​ពី​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ ហើយ​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ទៅ​អន្តរាគមន៍​ពន្លត់​ជា​ច្រើន​គ្រឿង​ទើប​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ភ្លើង​បាន​រលត់​មែន ប៉ុន្តែ​ផ្ទះ​ទាំង​២​ខ្នង​នោះ​ត្រូវ​បាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង រួម​ជាមួយ​អីវ៉ាន់​មួយ​ចំនួន​នៅ​ក្នុង​នោះ​ផង​ដែរ ហើយ​អីវ៉ាន់​មួយ​ចំនួន​ទៀត​ត្រូវ​បាន​អ្នក​ភូមិ​ជួយ​ជញ្ជូន​យក​ចេញ​ក្រៅ​ផុត​ពី​អណ្ដាតភ្លើង​ ។

​សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​នេះ​ឡើង សង្ស័យ​ផ្ដើម​ចេញពី​ការ​ឆ្លង​ចរន្តអគ្គិសនី ប៉ុន្តែ​ពុំ​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ដោយ​ការ​រលាកភ្លើង​ឡើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ