ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រង្វាន់​ជូន​សិស្ស​ប្រឡង​ជាប់​និទ្ទេស A នៅ​ខេត្តកំពត

6 ឆ្នាំ មុន

ព្រឹក​ថ្ងៃ​ទី ០១ ខែ តុលា ឆ្នាំ ២០១៧ ឯកឧត្តម​បណ្ឌិត​ប៉ែន ស៊ី​ម៉​ន ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន

ព្រឹក​ថ្ងៃ​ទី ០១ ខែ តុលា ឆ្នាំ ២០១៧ ឯកឧត្តម​បណ្ឌិត​ប៉ែន ស៊ី​ម៉​ន ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​ទី​១ ក្រុម​ការ​ងារ​ចុះ​ជួយ​ខេត្តកំពត​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ជ័យ​លា​ភី​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៧ ចំនួន ៣.៤៧៥​នាក់ មក​ពី​គ្រប់​ស្រុក ក្រុង ក្នុង​ខេត្តកំពត ។

អញ្ជើញ​ចូលរួម​ក្នុង​ឱកាស​នេះ​ដែរ​មាន​លោក​ជំទាវ អ៊ុ​ន សុ​គ​ន្ធា សភាតំណាងរាស្ត្រ​មណ្ឌល​កំពត ឯកឧត្តម ណាត ប៊ុ​ន​រឿង រដ្ឋលេខាធិការ ក្រសួង​អប់រំ​យុវជន និង​កីឡា អាជ្ញាធរ​ខេត្ត ស្រុក ក្រុង លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ មាតា បិតា​សិស្ស សរុប ប្រមាណ​ជាង ៦,០០០​នាក់ ។ ឯកឧត្តម ចាន់ ចេស្តា អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត បាន​គូសបញ្ជាក់​ថា តាម​រយៈ​ការ​ធ្វើ​កំណែ​ទម្រង់​​របស់​រាជរដ្ឋាភិបាល ​ពិសេស​ក្រសួង​អប់រំ​ យុវជន និង​កីឡា តាម​ទិស​ស្លោក អ្នកចេះ​គឺ​ជាប់​ និង​ការ​អនុវត្ត​នូវ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយក​បាន រួម​ទាំង​ការ​ឧបត្ថម្ភ​គាំទ្រ ទាំង​ស្មារតី និង​ថវិកា​របស់​ឯកឧត្តមបណ្ឌិត ប៉ែន ស៊ី​ម៉​ន​ផង​នោះ ធ្វើ​ឲ្យ​លទ្ធផល​នៃ​ការ​ប្រឡង បាក់​ឌុ​ប​ឆ្នាំ ២០១៧​នេះ​ មានភាព​ប្រសើរ​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ ។

ជាក់ស្តែង​សម័យ​ប្រលង ថ្ងៃ​ទី ២១ ខែ សីហា ឆ្នាំ ២០១៧ នេះ​ទូ​ទាំង​ខេត្តកំពត​មាន​បេក្ខជន​ប្រលង ៥.០៦៤​នាក់  ប្រលង​ជាប់ ៣.៤៧៥​នាក់ ស្រី ១.៦៥០​នាក់ ស្មើ​នឹង ៦៨,៦២​ភាគរយ កើន​លើស​ឆ្នាំ​២០១៦ ចំនួន ៧,៧០​ភារ​យ  ក្នុង​នោះ​និទ្ទេស A ចំនួន២១​នាក់ ស្រី ១០​នាក់ ។ អ្វី​ដែល​ជា​មោទនភាព​របស់​ខេត្ត​បេក្ខជន​និទេស A ទាំង​២១​នាក់ មាន​បេក្ខជន​១០​នាក់​មក​ពី​ស្រុក​អង្គ​ជ័យ ដែល​ជា​​ស្រុក​កំណើត​របស់​ឯកឧត្តម បណ្ឌិត ប៉ែន ស៊ី​ម៉​ន​ផ្ទាល់ ។ មាន​ប្រសាសន៍​ជាមួយ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជ័យ​លា​ភី ទាំងអស់ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ី​ម៉​ន បាន​សម្តែង​ការ​កោត​សរសើរ​​ចំពោះ​លោកគ្រូ អ្នកគ្រូ មា​តិ បិតា អាណាព្យាបាល​សិស្ស ដែល​បាន​បង្ក​ឱកាស​គ្រប់ បែប​យ៉ាង ចូលរួម​ចំណែក ជម្រុញ​ឲ្យ កូនចៅ រៀនសូត្រ ឲ្យ​ទទួល​បាន​លទ្ធផល ដ៏​ប្រសើរ​នា​ពេល​នេះ ។ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ី​ម៉​ន ក៏​បាន​សម្តែង​នូវ​ការ​ដឹងគុណ ចំពោះ​លោកគ្រូ ឈ​ន ម៉ៅ មក​ពី​វិទ្យាល័យ ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដងទង់ ដែល​បាន​បណ្តុះបណ្តាល និង​បង្រៀន កញ្ញា ស៊ិ​ន សៅ​រី បាន​ជាប់​លេខ​១ ទូ​ទាំង​ប្រទេស​លើ​មុខ​វិជ្ជា ជីវវិទ្យា និង​លោក​សាស្ត្រាចារ្យ ឈឹ​ម រឹម មក​ពី​វិទ្យាល័យ ហ៊ុន សែន បរិវាស  ដែល​បាន​បង្រៀន សិស្ស​ឈ្មោះ ធឿ​ន គី​ណា បាន​ជាប់​លេខ​១​ទូ​ទាំង​ប្រទេស លើ​មុខ​វិជ្ជា អក្សរសាស្ត្រ​ខ្មែរ ។

ឯកឧត្តម បណ្ឌិត ប៉ែន ស៊ី​ម៉​ន បាន​លើក​ឡើង​ពី​គោលនយោបាយ លើកកម្ពស់​វិស័យ​អប់រំ​សិក្សាធិការ​ជាតិ របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេ​ជោ សែន ជា​ប្រមុខ តាម​រយៈ​ការ​កសាង​អាគារ​សិក្សា ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ចាប់តាំងពី​ថ្នាក់​ម​តេ​យ្យ រហូត​ដល់​សាកលវិទ្យាល័យ  ធ្វើ​យ៉ាងណា​អោយ​ក្មួយ​ៗ មានចំណេះ​ជំនាញ​ច្បាស់លាស់ ក្នុង​ការ​រួមចំណែក​ស្តារ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ ។ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ី​ម៉​ន បាន​ប្រកាស​ផ្តល់​ជូន​អាហារូបករណ៍ ថ្នាក់​មហាវិទ្យាល័យ របស់​ឯកឧត្តម​ផ្ទាល់​ចំនួន ២២១ កន្លែង ជូន​ដល់​សិស្សានុសិស្ស ទើប​ប្រឡង​ជាប់​ចាប់ពី​និទ្ទេស A ដល់ E ផង​ដែរ ។ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ី​ម៉​ន បាន​អញ្ជើញ​ប្រគល់​ពាន រង្វាន់​ដល់​លោក​សាស្ត្រាចារ្យ ដែល​បាន​បង្រៀន​សិស្ស​ជាប់​និទ្ទេស A ទូ​ទាំង​ប្រទេស​ផ្នែក ភាសា​ខ្មែរ និង​ជីវវិទ្យា ចំនួន ២​នាក់​ម្នាក់​ៗ​ពាន ១ ថវិកា ២​លាន​រៀល សិស្ស​ជាប់​លេខ​១​ទូ​ទាំង​ប្រទេស​លើ​ភាសា​ខ្មែរ និង​ជីវវិទ្យា​ចំនួន​២​នាក់ ម្នាក់​ៗ ៥០​ម៉ឺ​រៀល និង​ពាន ១ លោកនាយក នាយិការ  លោកគ្រូ អ្នកគ្រូ ចំនួន ៤២៥​នាក់ ម្នាក់​ៗ ១០​ម៉ឺន​រៀល សិស្ស​និទ្ទេស A ២១​នាក់ ម្នាក់​ៗ​ទទួល​បាន ពាន ១ ម៉ូតូ​C១២៥ សេរី​ឆ្នាំ ២០១៧ ១​គ្រឿង ថវិកា ៤០​ម៉ឺន​រៀល សិស្ស​និទ្ទេស B ចំនួន ១០៣​នាក់ ម្នាក់​ៗ​ទទួល​បាន​ថវិកា ២០​ម៉ឺន​រៀល សិស្ស​និទ្ទេស C ចំនួន ២៦១​នាក់  ម្នាក់​ៗ ១៥​ម៉ឺន​រៀល និទ្ទេស D ចំនួន ៥២៨​នាក់ ម្នាក់ ១០​ម៉ឺន​និង សិស្ស​និទ្ទេស E ចំនួន ២,៥៦២​នាក់ ម្នាក់​ទទួល​បាន​ថវិកា ៥​ម៉ឺន​រៀល សរុប​ចំនួន ២៩៦​លាន​៥៥​ម៉ឺន​រៀល ម៉ូតូ ២១​គ្រឿង និង​ពានរង្វាន់ ២៥​គ្រឿង ៕