ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​តវ៉ា​ទើប​ចៅហ្វាយ​ក្រុង​ប៉ោយ​ប៉ែ​ត​ជ្រាប​…

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ប្រមាណ​៥០​នាក់ តំណាង​៦​ភូមិ នាំ​គ្នា​តវ៉ា​សុំ​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​ស្តា​វី​ហ្កា​ស បើកផ្លូវ​ឲ្យ​ដើរទៅ​មក​ដូច​ដើម​វិញ ដែល​តវ៉ា​នៅ​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៧

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ប្រមាណ​៥០​នាក់ តំណាង​៦​ភូមិ នាំ​គ្នា​តវ៉ា​សុំ​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​ស្តា​វី​ហ្កា​ស បើកផ្លូវ​ឲ្យ​ដើរទៅ​មក​ដូច​ដើម​វិញ ដែល​តវ៉ា​នៅ​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​អគារ​ផ្ទះល្វែង​ក្រុមហ៊ុន​កាស៊ីណូ​ស្តា​វី​ហ្កា​ស ស្ថិត​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

តំណាង​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ៖ ការ​ពិត​កាស៊ីណូ​ស្តា​វី​ហ្កា​ស មក​ធ្វើ​ក្រោយ​ប្រជាពលរដ្ឋ​៦​ភូមិ ដែល​រស់នៅ​មុន គឺ​តាំងពី​សម័យ​សង្គ្រាម ដែល​ប្រជាពលរដ្ឋ​ចេញចូល​ទៅ​មក​រកស៊ី​ទទួលទាន​តាម​ផ្លូវ​នេះ តែ​រយះ​ពេល​ប៉ុន្មាន​ខែ​នេះ ក្រោយ​ពេល​ក្រុមហ៊ុន​កាស៊ីណូ​ស្តា​វី​ហ្កា​ស សង់​អគារ​ផ្ទះ​ល្វេ​ង​លក់ ស្រាប់តែ​ធ្វើ​របង​ដែក​បិតផ្លូវ លែង​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ទៅ​មក ហើយ​មាន​សន្តិសុខ​ការពារ​ទៀត ។

 ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ៖ មូលហេតុ​ដែល​ប្រជាពលរដ្ឋ​៦​ភូមិ មាន​តំណាង​ប្រមាណ​៥០​នាក់​នាំ​គ្នា​មក​ធ្វើការ​តវ៉ា​នេះ គឺ​រយៈពេល​កន្លង​មក បាន​ប្តឹង​ទៅ​សាលាក្រុង​ប៉ោយ​ប៉ែ​ត សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ជូន តែ​ជា​ច្រើន​ថ្ងៃ​គ្មាន​ដំណោះស្រាយ ទើប​នាំ​គ្នា​មក​ធ្វើការ​តវ៉ា​នៅ​ចំណុច​ផ្លូវ​ដែល​បិត សុំ​ឲ្យ​ក្រុមហ៊ុន​ស្តា​វី​ហ្កា​ស ជួយ​បើកផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​៦​ភូមិ ចេញចូល​ទៅ​មក​ដូច​ដើម​វិញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្រកប​មុខរប​បរក​ទទួលទាន ។

ហើយ​សុំ​ឲ្យ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជួយ​អន្តរាគមន៍​ដល់​កូនចៅ សុំ​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ បើកផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​ចេញចូល​ទៅ​មក ។

លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជាក់​ថា ៖ ផ្លូវ​ដែល​ក្រុមហ៊ុន​កាស៊ីណូ​ស្ថា​វី​ហ្កា​ស បិតផ្លូវ លោក​ដូច​ជា​មិន​ទាន់​បានដឹង​ច្បាស់​នៅឡើយ ទើបបាន​ដឹង​ក្រោយ​ពេល​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ធ្វើការ​តវ៉ា បានដឹង ហើយ​នាំ​ជួប​ពិភាក្សា​ជាមួយ​ខាង​ក្រុមហ៊ុន ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​បាន​ប្រយោជន៍​ទាំង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន ៕